ថៃ៖ ជាទូទៅ សំរាប់មិត្តៗនារីមួយចំនួន ប្រាកដជាមិនសូវចូលចិត្ត ចងសក់ឬ បួងលើកឡើងលើនោះទេ ពីព្រោះខ្លាចថាបើលើកឡើងទៅ ខ្លាចឃើញមុខមិនស្រស់ស្អាត ឃើញមុខធំ ឬហើមជាដើម ដែលទាំងនេះជាហេតុ ដែលធ្វើឲ្យពួកគេសម្រេចចិត្ត ទម្លាក់សក់ចុះវិញ ដើម្បីបិទបាំងមុខរបស់ពួកគេ ឲ្យមើលទៅមានទំរង់មុខតូច អក្សរV ព្រមទាំងមើលទៅ មានភាពទាក់ទាញ ជាងការដែលលើកសក់ឡើងលើជាដើម។

ប៉ុន្តែមិនថាយ៉ាងណា ក្រឡេកមកមើលតារាស្រីទាំងប៉ុន្មាននាក់នេះវិញម្តង ដែលពួកគេមិនខ្លាចញញើតនឹង បង្ហាញផ្ទៃមុខពេញរបស់គេឡើយ ដោយពួកគេតែងតែ និយមចូលចិត្តចងសក់ ឬបួងលើកឡើងលើ ដែលបង្ហាញពីទម្រង់មុខតូចដ៏ស្រស់ស្អាត របស់ពួកគេ ដោយមិនចាំបាច់ទម្លាក់សក់ចុះ ដើម្បីទាក់ទាញមន្តស្នេហ៍អ្វីនោះឡើយ ពីព្រោះថា សូម្បីតែបួងសក់ឡើងលើទាំងអស់ ក៏នៅតែមានភាពទាក់ទាញមានមន្តស្នេហ៍ដូចគ្នា។

គួរបញ្ជាក់ថា ចំនុចដែលគួរឲ្យទាក់ទាញបំផុត របស់មនុស្សស្រី គឺនៅត្រង់កញ្ចឹងក ដោយកាលដែលមនុស្សស្រីជាច្រើន និយមចូលចិត្ត ចងសក់ បួងសក់លើកឡើងលើនោះ គឺដើម្បីចង់បង្ហាញនូវភាពស្រស់ស្អាតនៃ កញ្ចឹងក ដ៏ស ស្រលូនរបស់ពួកគេ ដោយការបញ្ចេញកញ្ចឹងក នេះ អាចឲ្យយើងឃើញនូវទម្រង់មុខទាំងស្រុង ឬអាចនិយាយបានថាឃើញនូវ Shape-V នៃផ្ទៃមុនរបស់ពួកគេ បានកាន់តែច្បាស់ថែមទៀត។

ដូចនេះ កុំឲ្យខាតពេលយូរមកមើលរូបភាពខាងក្រោមទាំងអស់គ្នា ថាតើតារាស្រីរូបណា ដែលមានសម្រស់ស្អាតជាងគេ!??   

ចំណាប់អារម្មណ៍ខ្មែរឡូត

យ៉ាងណាមិញ ក្រឡេកមកមើលតារាថៃស្រីល្បីៗ ប៉ុន្មាននាក់នេះវិញម្តង ដែលពួកគេមិនបានធ្វើនូវម៉ូតសក់សុំាញុំាអ្វីឡើយ ដោយពួកគេគ្រាន់តែ ក្រងសក់ទីទុយធម្មតាៗ ប៉ុន្តែមើលទៅក៏ស្អាតប្លែកម៉្យាងដែរ ។ លើសពីនេះជារឿយៗ ប្រិយមិត្តគាំទ្រភាគច្រើន គឺពួកគេតែងតែឃើញតារាស្រីទាំងនេះ ធ្វើម៉ូតសក់ ដូចជាកៀបត្រង់ទំលាក់ ឬក៏មូលសក់ទឹករលកទំលាក់ចុះជាដើម ប៉ុន្តែដល់ពេលឃើញតារាថៃស្រីស្អាតទាំងនេះ ក្រងសក់ទីទុយបែបនេះទៅ គឺមើលទៅពិតជាស្រស់ស្អាតគួរឲ្យស្រលាញ់ និងមើលទៅក្មេងមែនទែន ដែលនិយាយបានថាក្មេងជាងអាយុទៅទៀត៕

អញ្ចឹង​ តោះមកមើលរូបខាងក្រោមទាំងអស់គ្នា មួយណាជាសំណព្វចិត្តរបស់អ្នក៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]