ថៃ៖ ជាធម្មតាម៉ូតសក់ ពិតជាសំខាន់ណាស់ សំរាប់តារាប្រុសស្រីគ្រប់រូប ជាពិសេសគឺនៅពេលដែលចូលរួមក្នុងកម្មវិធីផ្សេងៗ ដែលពួកគេតែងតែ រិះរករចនាធ្វើម៉ូតនូវសក់របស់ពួកគេឲ្យមានភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្នែកអ្នកទស្សនា និងអ្នកគាំទ្ររបស់ពួកគេផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា ក្រឡេកមកមើលតារាថៃស្រីល្បីៗ ប៉ុន្មាននាក់នេះវិញម្តង ដែលពួកគេមិនបានធ្វើនូវម៉ូតសក់សុំាញុំាអ្វីឡើយ ដោយពួកគេគ្រាន់តែ ក្រងសក់ទីទុយធម្មតាៗ ប៉ុន្តែមើលទៅក៏ស្អាតប្លែកម៉្យាងដែរ ។ លើសពីនេះជារឿយៗ ប្រិយមិត្តគាំទ្រភាគច្រើន គឺពួកគេតែងតែឃើញតារាស្រីទាំងនេះ ធ្វើម៉ូតសក់ ដូចជាកៀបត្រង់ទំលាក់ ឬក៏មូលសក់ទឹករលកទំលាក់ចុះជាដើម ប៉ុន្តែដល់ពេលឃើញតារាថៃស្រីស្អាតទាំងនេះ ក្រងសក់ទីទុយបែបនេះទៅ គឺមើលទៅពិតជាស្រស់ស្អាតគួរឲ្យស្រលាញ់ និងមើលទៅក្មេងមែនទែន ដែលនិយាយបានថាក្មេងជាងអាយុទៅទៀត៕

អញ្ចឹង​ តោះមកមើលរូបខាងក្រោមទាំងអស់គ្នា មួយណាជាសំណព្វចិត្តរបស់អ្នក៖

កំណត់ហេតុខ្មែរឡូត

ក្រឡេកមកមើល

តារាសម្តែងស្រីថៃ នាងAum Patcharapa

វិញម្តង ដែលកញ្ញា ជាតារាស្រីមួយ ដែលទទួលបានប្រជាប្រិយភាពខ្ពស់បំផុត ជាមួយនឹងការសម្តែង និងស្ទាយលេងខ្លួនរបស់នាង បែបទាន់សម័យជានិច្ច ទោះបីពេលនេះ នាងមានវ័យរាងជ្រេបន្តិចក៏ដោយក្តី។ តារាស្រីវ័យ៣៧ឆ្នាំរូបនេះ តែងផ្លាស់ប្តូរស្ទាយម៉ូតសក់ ពេលចូលរួមកម្មវិធី ឬព្រឹត្តិការណ៌ធំៗជារឿយៗ ដើម្បីកុំឲ្យអ្នកគាំទ្រ មានអារម្មណ៍ធុញទ្រាន់ និងសុំាមកលើរូបនាង។


ចំពោះម៉ូតសក់របស់នាងនីមួយៗ ពិតជាប្លែកភ្នែក ដែលមានទាំងម៉ូតបែបមូលរួញ និងបែបសក់ត្រង់ជាដើម។ ហើយទោះបីជានាង ធ្វើម៉ូតសក់បែបណាក៏ដោយ ក៏មើលទៅនៅតែស្រស់ស្អាត និងលេចធ្លោដដែល។ ជាពិសេសទៀតនោះ ក៏មានអ្នកគាំទ្រភាគច្រើន ចូលចិត្តតាមដាន និងលេងស្ទីលសក់ ដូចនឹងនាង Aum Patcharapa ផងដែរ៕

ចង់ដឹងថា នាង Aum Patcharapa ចូលចិត្តលេងម៉ូតសក់បែបណាខ្លះ តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]