ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់ រថយន្តយីឌុបសណ្តោងរ៉ឺម៉ក បើកកិនក្មេងស្រី​ សិស្សសាលា អាយុ ១៥ឆ្នាំ បណ្តាលឲ្យស្លាប់ម្នាក់ និងក្មេងប្រុសម្នាក់ទៀត រងរបួសស្រាល នៅវេលាម៉ោង ១១និង៥នាទី ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ យ៉ាងអាណោចអាធម នៅតាមបណ្តោយផ្លូវលេខ២០១១ ស្ថិតក្នុងភូមីដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្មេងសិស្សសាលា ២នាក់ ឌុបគ្នា ពេលកំពុងធ្វើដំណើរស្របទិសគ្នា ជាមួយរថយន្តសណ្តោងរ៉ឺម៉ក ក៏បានកៀរប៉ះដៃចង្កូតម៉ូតូស្កូបពី ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1DG - 5985 របស់ជនរងគ្រោះ បណ្តាលឲ្យដួល ហើយបានខ្ទាតក្មេងស្រី ចូលក្រោមកង់រថយន្ត កិនស្លាប់ភ្លាមៗយ៉ាងអាណោចអធម ចំណែកក្មេងប្រុសដែលជិះម៉ូតូ ជាមួយបានរងរបួសស្រាល ៕

ប្រភព៖ ដើមអម្ពិល

កំនត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកករណីគ្រោះថ្នាក់ចរាចរណ៍មួយផ្សេងទៀតផងដែរថា សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​រថយន្ត​ដឹក​ដី​១​គ្រឿង​បុក​រួច​កិន​ស្លាប់​យ៉ាង​អាណោចអាធ័មនៅ​ចំណុច​ភូមិ​រស្មី ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ធី ភក្តី អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ រីឯ​រថយន្ត​ដឹក​ដី​ម៉ាក ហ៊ី​ណូ ពាក់​ស្លាក​លេខ តាកែវ 3A-2429 តែ​គេ​មិន​ទាន់​សល់​អត្តសញ្ញាណ​អ្នកបើកបរ​នៅឡើយ​ទេ​ព្រោះ​បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ។

បើ​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​បាន​រត់​ឆ្លងថ្នល់ ខណៈនោះ​រថយន្ត​ដឹក​ដី​នោះ​កំពុង​បើក​លឿន​ផង​នោះ ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ហើយ​កិន​ក្មេង​ស្រី​រង​គ្រោះ​បែក​សាច់​ខ្ទេច​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]