បារាំង៖ ក្រោយពីទទួលជ័យជំនះកាលយប់មិញនេះ ក្រុមកីឡាករវេលស៍ បានទទួលការអបអរ និងការស្រែកច្រៀងពីអ្នកគាំទ្ររបស់ពួកគេ យ៉ាងខ្លាំង នៅក្នុងការប្រកួត Euro 2016 ដែលជាការទទួលជ័យជម្នះលើ ក្រុមជម្រើសជាតិ បែលហ្ស៊ិកនៅវគ្គ ៨ក្រុមចុងក្រោយ ក្នុងលទ្ធផល ៣-១។

នៅក្នុងការប្រកួតយប់មិញនេះ ក្រុមវេលស៍ បានរងការបុកសំរុក យ៉ាងធ្ងន់ធ្ងរពីក្រុមជម្រើស ជាតិប៊ែលហ្ស៊ិក នៅពេលដែលបានគ្រាប់បាល់យ៉ាងស្អាត ពីកីឡាករ Radja Nainggolan ក្នុងរយៈពេល ១៥នាទី។ ទោះបីយ៉ាងណា ប្រធានក្រុមបាល់ទាត់វេលស៍លោក Ashley Williams បានជួយរកគ្រាប់វ៉ៃស្មើនឹងបែលហ្ស៊ិកផងដែរ។ បន្ទាប់មកវេលស៍ បានបន្តរកគ្រាប់ទីពីរ និងបានយកការនាំមុខជាលើកដំបូង ក្នុងតង់ទីពីរ នៅនាទីទី១០ ផងដែរ។ នៅនាទីចុងក្រោយ នៃតង់ទីពីរក្រុមជម្រើសជាតិវេលស៍ បានទទួលគ្រាប់ជ័យជំន្នះ ពីកីឡាករ Sam Vokes នៅលទ្ធផល ៣ទល់១ នឹងបែលហ្ស៊ិក ផងដែរ។

យ៉ាងណាមិញ នេះជាការលេង នៅក្នុងការប្រកួតដ៏ធំដំបូងរបស់វេលស៍ ចាប់តាំងពីការប្រកួត World Cup ឆ្នាំ ១៩៥៨ ដែលកីឡាករ និងអ្នកគាំទ្រកំពុងបង្កើតឱកាសជំនាន់ថ្មីមួយ ដើម្បីបង្ហាញខ្លួនឯងនៅលើ ឆាកកីឡាបាល់ទាត់ធំបំផុតនេះ។

ដូច្នេះចាំមើលថា នៅយប់ថ្ងៃទី ៧ ខែកក្កដា ខាងមុខនេះ រវាង វេលស៍ និងព័រទុយហ្គាល់  មួយណា នឹងទទួលបានជ័យជំនះ ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រ?

សូមទស្សនាវីដេអូហាយឡាយ កាលពីយប់មិញនេះ៖

កីឡាករ Gareth Bale នៃក្រុមជម្រើសជាតិ វេលស៍ លើកដៃ ដែលក្រុមរបស់ខ្លួនយកឈ្នះនឹង បែលហ្ស៊ិក ក្នុងលទ្ធផល ៣-១

ប្រភព៖ CNN

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា កាលពីយប់ថ្ងៃព្រហស្បតិ៍មុននេះ ព័រទុយហ្គាល់ បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយយក ឈ្នះ ប៉ូឡូញ ក្នុងវគ្គប៉េណាល់ទី។

ទាក់ទងនឹងការប្រកួតកាលពីយប់នោះ Robert Lewandowski ជាអ្នករកគ្រាប់បាល់នាំមុខមុនឲ្យប៉ូឡូញ នៅនាទី២ ប៉ុន្តែក្រោយរំលង៣០បន្ទាប់ ពោលគឺ នៅនាទី៣៣ កីឡាករវ័យក្មេងរបស់ក្លិប Bayern Munich គឺ កីឡាករ Renato Sanches បានស៊ុតចូលតាមស្មើវិញ ដែលធ្វើឲ្យលទ្ធផលប្រែប្រួល ១-១ ។ សូមបញ្ជាក់ផងដែរថា កីឡាករ Sanches បានបំបែកកំណត់ត្រាមួយ គឺជា កីឡាករក្មេងជាងគេដែលស៊ុតចូលនៅព្រឹត្តការណ៍ EURO ។

លទ្ធផល ០-០ នេះអូសបន្លាយដល់ចប់ការប្រកួត៩០នាទី ហើយនេះគឺជាការប្រកួតទី៥ដែរ ដែល ព័រទុយហ្គាល់មិនទាន់ស្គាល់ជ័យជំនះសោះ ក្នុងរយៈពេល៩០នាទី ។ ចូលដល់ម៉ោងបន្ថែម ១៥នាទី ពីរដង ក្រុមទាំង២នៅតែធ្វើអ្វីគ្នាមិនបាន ពោលគឺនៅតែរក្សាលទ្ធផល ១-១ ក្នុងវគ្គ Extra Time ធ្វើឲ្យការប្រកួតឈានដល់វគ្គស៊ុតប៉េណាល់ទី យកឈ្នះចាញ់ ។

ក្នុងវគ្គប៉េណាល់ទីនេះ ចាប់ផ្តើមស៊ុតដំបូងដោយ តារាឆ្នើម Cristiano Ronaldo របស់ ព័រទុយហ្គាល់ ហើយក៏បន្តការស៊ុត រហូតមកដល់ កីឡាករ ប៉ូឡូញ មួយរូប Jakub Blaszczykowski គឺ គាត់បានបាត់បង់នូវឱកាស៊ុតបញ្ចូលទី ធ្វើឲ្យព័រទុយហ្គាល់មានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត បន្ទាប់ការស៊ុតយកជ័យជំនះពីកីឡាករ Ricardo Quaresma របស់ព័រទុយហ្គាល់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]