បារាំង៖ ការប្រកួត Euro 2016 បានបន្តដំណើរមកដល់វគ្គ ៨ក្រុម ចុងក្រោយ ហើយ គឺ ព័រទុហ្គាល់ ប៉ូឡូញ វេលស៍ បែលហ្ស៊ិក អាល្លឺម៉ង់ អីុតាលី បារាំង និងអ៊ីស្លង់ ។ ហើយកាលពីយប់មិញនេះ ក្នុងវគ្គ៨ ក្រុមចុងក្រោយ ក៏បានធ្វើការប្រកួតហើយមួយគូដែរ គឺ ព័រទុយហ្គាល់ បានយកឈ្នះលើ ក្រុមជម្រើសជាតិប៉ូឡូញ ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទី ។

ទាក់ទងនឹងការប្រកួតកាលពីយប់មិញនេះ Robert Lewandowski ជាអ្នករកគ្រាប់បាល់នាំមុខមុនឲ្យប៉ូឡូញ នៅនាទី២ ប៉ុន្តែក្រោយរំលង៣០បន្ទាប់ ពោលគឺ នៅនាទី៣៣ កីឡាករវ័យក្មេងរបស់ក្លិប Bayern Munich គឺ កីឡាករ Renato Sanches បានស៊ុតចូលតាមស្មើវិញ ដែលធ្វើឲ្យលទ្ធផលប្រែប្រួល ១-១ ។ សូមបញ្ជាក់ផងដែរថា កីឡាករ Sanches បានបំបែកកំណត់ត្រាមួយ គឺជា កីឡាករក្មេងជាងគេដែលស៊ុតចូលនៅព្រឹត្តការណ៍ EURO ។

លទ្ធផល ០-០ នេះអូសបន្លាយដល់ចប់ការប្រកួត៩០នាទី ហើយនេះគឺជាការប្រកួតទី៥ដែរ ដែល ព័រទុយហ្គាល់មិនទាន់ស្គាល់ជ័យជំនះសោះ ក្នុងរយៈពេល៩០នាទី ។ ចូលដល់ម៉ោងបន្ថែម ១៥នាទី ពីរដង ក្រុមទាំង២នៅតែធ្វើអ្វីគ្នាមិនបាន ពោលគឺនៅតែរក្សាលទ្ធផល ១-១ ក្នុងវគ្គ Extra Time ធ្វើឲ្យការប្រកួតឈានដល់វគ្គស៊ុតប៉េណាល់ទី យកឈ្នះចាញ់ ។

ក្នុងវគ្គប៉េណាល់ទីនេះ ចាប់ផ្តើមស៊ុតដំបូងដោយ តារាឆ្នើម Cristiano Ronaldo របស់ ព័រទុយហ្គាល់ ហើយក៏បន្តការស៊ុត រហូតមកដល់ កីឡាករ ប៉ូឡូញ មួយរូប Jakub Blaszczykowski គឺ គាត់បានបាត់បង់នូវឱកាស៊ុតបញ្ចូលទី ធ្វើឲ្យព័រទុយហ្គាល់មានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត បន្ទាប់ការស៊ុតយកជ័យជំនះពីកីឡាករ Ricardo Quaresma របស់ព័រទុយហ្គាល់។

ដូច្នេះចាំមើលថា យប់នេះរវាង វេលស៍ និងបែលហ្ស៊ិក មួយណាដែលមានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ជួបជាមួយ ព័រទុយហ្គាល់?   

ប្រភព៖ Skysports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]