ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្តិ៍បឹងទំពុន ឃាត់ខ្លួនពីបទឆក់ខ្សែកបាន សំរេច នៅវេលាម៉ោង ៩ និង ៣០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ នៅចំណុចផ្លូវចូលផ្សារប៉េសេ តាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លូនគេបានជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ជិះម្នាក់ឯង បើកតាម បណ្តោយ៣៧១ ក្នុងគោលបំណងយកទំនិញស្លាដក់ ទៅឲ្យប្អូនស្រីនៅផ្សារ ប៉េសេ ប៉ុន្តែពេលដល់ ចំណុចកើតហេតុ នៅខាងលើនេះ ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាក វីវ៉ា  ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1A-5507 បានធ្វើសកម្មភាពឆក់ខែ្សកពីកបានសំរេច រួចព្យាយាមជិះរត់ គេចខ្លួន ។

ពេលជនសង្ស័យព្យាយាមជិះម៉ូតូគេចខ្លួន ត្រូវបានបង ប្អូនប្រជាពលរដ្ឋ ដេញតាមពីក្រោយស្រែក ថាចោរៗ ពេលនោះក៏លឺដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន ដែលកំពុងតែដើរត្បាតក្នុង មូលដ្ឋាន រួចក៏ បានសហការជាមួយ ប្រជាការពារភូមិ ត្រូវបានបង្ក្រាប និងឃាត់ខ្លួនភ្លាមៗបានម្នាក់ និងរត់រួចម្នាក់ ដោយទាំងខ្សែករបស់ជនរងគ្រោះទៅជាមួយផងដែរ។

បន្ទាប់ពីបានបង្ក្រាបជនសង្ស័យ រួចមកជនសង្ស័យបានម្នាក់ ត្រូវនាំយកទៅកាន់ទីស្នាក់ការនគរបាល ប៉ុស្តិ៍បឹងទំពុន ដើម្បីធ្វើការសាកសួរឲ្យបានច្បាស់ និងស្រាវជ្រាវតាម ចាប់មុខសញ្ញាជនសង្ស័យ ជា បក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួននោះ៕

លោក ឡូ ភារម្យ នាយនគរបាលប៉ុស្ដិ៍រដ្ឋបាល បឹងទំពុន បានឱ្យដឹងថា ជនសង្ស័យ ដែល ឃាត់ខ្លួនបាន ម្នាក់នេះ ឈ្មោះ វ៉ាន់ ធឿន ភេទប្រុស អាយុ១៨ឆ្នាំ និងម្នាក់ទៀតដែលរត់គេចខ្លួន ឈ្មោះ  ហៀង អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះសំណាក់ឋានសួគ៌ ។ ចំណែកជនរងគ្រោះឈ្មោះ ហង្ស សុខន ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបាត់ខ្សែក ទម្ងន់ ៤ជី ប្កាកទីន ដែលត្រូវបក្ខពួកជន សង្ស័យឆក់រត់គេចខ្លួនយក ទៅបាត់។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ជនសង្ស័យជា មុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាព លួចកម៉ូតូ និងឆក់ខ្សែក នៅក្នុងភូមិសាស្រ្តខណ្ឌយ៉ាង កន្លងមក។ សេចក្តីរាយការណ៍បន្តថា ចំពោះម៉ូតូដែលជន សង្ស័យ ជិះធ្វើសកម្មភាពឆក់ខ្សែក នៅពេលនេះ គឺជាម៉ូតូដែលពួកវាកាច់កលើកមុនផងដែ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចសង្កាត់បឹងទំពុន កសាងសំណុំរឿង រួចបញ្ជូនខ្លួនទៅ អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈ ដើមអម្ពិល (DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]