ភ្នំពេញ៖ កញ្ញា ណូរម័រ​ ដែលជាតារាសម្តែង និងជាពិធីការនី​ក្នុងកម្មវិធី «រាត្រីណាត់ជួប»​ បានបង្ហោះសារ សុំទោសទៅលោក ឆាយ វិរៈយុទ្ធ បន្ទាប់ពីកញ្ញា បានបង្ហោះសារមួយថា ត្រូវលោក ឆាយ វិរៈយុទ្ធ ចាប់រំលោភរូបនាង នៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។

បន្ទាប់ពីបានបង្ហោះសារ ដូចខាងលើរួចមក នៅល្ងាចថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៦ មុននេះបន្តិច ណូម៍រ បានធ្វើការសុំទោសជាសាធារណៈ ដោយបានរៀបរាប់ថា "នាងខ្ញុំណូម័រ សូមធ្វើការសុំទោសចំពោះបងប្រុស " ឆាយវិរៈយុទ្ធ " ជាសាធារណៈ ចំពោះរឿងកាលពីម្សិលម្ងៃ ដែលនាងខ្ញុំបានបង្ហោះ រូបភាពនឹងអក្សរថា " ថ្ងៃនេះត្រូវលោក ឆាយ វិរះយុទ្ធ ចាប់រំលោភ ចឹងល្ងាចនេះ មិនបានទៅធ្វើជាពិធីការនី ការប្រគំតន្ត្រីរាត្រីណាត់ជួប នៅកំពូល ចោមចៅទេ " តាមពិតនាងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ថ្ងៃនេះ មិនបានទៅធ្វើជាពិធីការនីទេ ព្រោះរវល់ជាប់ថតបទថ្មីបងយុទ្ធ ប៉ុន្តែពេលដែលនាងខ្ញុំបង្ហោះ ទៅក្នុងហ្វេសប៊ុក ស្រាប់តែមិត្តៗ ចែករំលែករូបភាព នឹងអក្សរទាំងនោះឡើងផ្អើលហ្វេសប៊ុក រហូតដល់ថ្នាក់បងៗ សារព័ត៌មានចុះព័ត៌មាន ចុះកាសែតទៀត ហេតុនេះធ្វើអោយ ប៉ះពាល់កិត្តិយសបងយុទ្ធ ព្រោះតែការលេងសើច ខ្វះការពិចារណា របស់ខ្ញុំដោយអចេតនា ទោះបីបងយុទ្ធគាត់មិនប្រកាន់ ប៉ុន្តែនាងខ្ញុំក៏មិនអាច នៅស្ងៀមបានដែរ នាងខ្ញុំជាអ្នកខុស នាងខ្ញុំត្រូវតែមានទំនួញខុសត្រូវ!!! អរគុណចំពោះការស្រលាញ់ រាប់អានរបស់ពុកម៉ែបងប្អូន ទាំងក្នុងនឹងក្រៅហ្វេសប៊ុក ដោយក្តីគោរពពីនាងខ្ញុំ NoMore" ។

គួរបញ្ចាក់ផងដែរថា បន្ទាប់ពី ណូម័រ បានបង្ហោះសារជាមួយ នឹងរូបភាពនៃការសម្តែង នូវបទចម្រៀងថ្មីរបស់ លោក ឆាយ វិរៈយុទ្ធ ដែលមានរៀបរាប់ថា "ថ្ងៃនេះត្រូវលោក ឆាយវិរៈយុទ្ធចាប់រំលោភ ចឹងល្ងាចនេះមិនបាន ទៅធ្វើជាពិធីការនីការប្រគំតន្ត្រី "រាត្រីណាត់ជួប" នៅកំពូល ចោមចៅទេ" កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ បណ្តាលឲ្យមាន ការភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

ប្រភព៖ ដើមអម្ពិល

ការកត់សម្គាល់ខ្មែរឡូត៖

ទាក់ទងទៅនឹងការថតវីដេអូខារ៉ាអូខេនេះ កាលពីមុនវីដេអូមួយរបស់ ព្រីម លីហ្សា ក៏ត្រូវបានអ្នក នៅក្នុងបណ្ដាញសង្គម ចាប់អារម្មណ៍ជាខ្លាំងផងដែរ ដោយអ្នកមើលយល់ថា នាងថតស្រាត។ ជាមួយនឹងវីដេអូឃ្លិបមួយ ដែល​អ្នកលេងលើ បណ្តាញសង្គមហ្វេសប៊ុក គិតថាថត​ស្រាតនោះ ត្រូវបាន​ ប្អូនស្រី របស់ ព្រីម លីហ្សា (Prim Lyza) បានបញ្ជាក់​ ដើម្បី​បញ្ចប់មន្ទិល កុំឲ្យមានរឿងរ៉ាវ​វែងឆ្ងាយ ។​

តាមរយៈវិដេអូឃ្លិប​ ក្រោមចំណងជើងថា LIVE ALONE ដែល​ជាស្ពតផ្សព្វផ្សាយ ​ទ្រនាប់ជើងប្រេនៗ LV ដោយក្នុងវីដេអូឃ្លិប​មើលទៅ សិចស៊ី ដែលធ្វើឲ្យមាន ការសន្និដ្ឋានថា ព្រីម លីហ្សា ច្បាស់ណាស់ ថត​ស្រាត​​មិនខាន​នោះទេ ។​

ទីនទីន ដែល​ត្រូវ​ជា​ប្អូន​របស់ ព្រីម លីហ្សា បានប្រាប់​នៅព្រឹកថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦ ឲ្យដឹងថា«វីដេអូឃ្លិបនេះ អ្នកលេងហ្វេសប៊ុក ជាច្រើន​បានរិះគន់លើបងស្រី ខ្ញុំថាថត​ស្រាតអីណា តែ​ធាតុពិត​មិនមែននោះទេ​ អ្នកទាំងនោះគិតខុសហើយ​» ។​

ប្អូន​តារាសិចស៊ីខាងលើ បានបន្តថា​«បងស្រីខ្ញុំ (ព្រីម លីហ្សា) មិនមែនថត​ស្រាតនោះទេ គី លីហ្សា ពាក់ឈុតប៊ីគីនីម៉ូត​ថ្មី​ ដែល​អត់មានដៃ​វារខ្នង មើលទៅ​ដូច​ថតស្រាត​ចឹង ហើយផ្នែកខាងមុខ​ បានយកដៃបិទបាំង ជាមួយនឹង​ក្រណាត់អាវ​​ » ។​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]