ភ្នំពេញ៖ ជាមួយនឹងវីដេអូឃ្លិបមួយ ដែល​អ្នកលេងលើ បណ្តាញសង្គមហ្វេសប៊ុក គិតថាថត​ស្រាតនោះ ត្រូវបាន​ ប្អូនស្រី របស់ ព្រីម លីហ្សា (Prim Lyza) បានបញ្ជាក់​ ដើម្បី​បញ្ចប់មន្ទិល កុំឲ្យមានរឿងរ៉ាវ​វែងឆ្ងាយ ។​

តាមរយៈវិដេអូឃ្លិប​ ក្រោមចំណងជើងថា LIVE ALONE ដែល​ជាស្ពតផ្សព្វផ្សាយ ​ទ្រនាប់ជើងប្រេនៗ LV ដោយក្នុងវីដេអូឃ្លិប​មើលទៅ សិចស៊ី ដែលធ្វើឲ្យមាន ការសន្និដ្ឋានថា ព្រីម លីហ្សា ច្បាស់ណាស់ ថត​ស្រាត​​មិនខាន​នោះទេ ។​

ទីនទីន ដែល​ត្រូវ​ជា​ប្អូន​របស់ ព្រីម លីហ្សា បានប្រាប់​ LookingTODAY នៅព្រឹកថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦ ឲ្យដឹងថា«វីដេអូឃ្លិបនេះ អ្នកលេងហ្វេសប៊ុក ជាច្រើន​បានរិះគន់លើបងស្រី ខ្ញុំថាថត​ស្រាតអីណា តែ​ធាតុពិត​មិនមែននោះទេ​ អ្នកទាំងនោះគិតខុសហើយ​» ។​

ប្អូន​តារាសិចស៊ីខាងលើ បានបន្តថា​«បងស្រីខ្ញុំ (ព្រីម លីហ្សា) មិនមែនថត​ស្រាតនោះទេ គី លីហ្សា ពាក់ឈុតប៊ីគីនីម៉ូត​ថ្មី​ ដែល​អត់មានដៃ​វារខ្នង មើលទៅ​ដូច​ថតស្រាត​ចឹង ហើយផ្នែកខាងមុខ​ បានយកដៃបិទបាំង ជាមួយនឹង​ក្រណាត់អាវ​​ » ។​

សម្រាប់វីដេអូឃ្លិបខាងលើ ​នេះត្រូវបានប្អូនស្រី តារា​សិចស៊ីខាងលើ អះអាងថា ថត​នៅ​សឹង្ហបុរី ហើយនឹងមាន​ វីដេអូឃ្លិប​ទី​២​ទៀត ដែល​ថត​ឈុតប្រេនៗនេះដែរ ចេញក្នុងពេលឆាប់ៗខាងមុខ​៕​

ទស្សនា​វីដេអូឃ្លិបវីដេអូ៖

ប្រភព៖ ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកឡើងវិញដែរថា កន្លងមកមានព័ត៌មានជាច្រើន និយាយ តៗគ្នាថា តារាសម្តែងសិចស៊ី ព្រីម លីហ្សា ជាកូន​វៀតណាម ដោយ​ព័ត៌មាន​នេះ ស្ថិតក្នុងភាព​ មន្ទិលសង្ស័យ តែ​ប្អូនស្រី ព្រីម លីហ្សា នៅថ្ងៃនេះ ​បានស្រាយបញ្ជាក់ ​ចម្ងល់ ​ទាំងនោះ ។​

ទីនទីន ដែលត្រូវជាប្អូនស្រី របស់ ព្រីម លីហ្សា (Prim Lyza) នៅព្រឹកថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ បានប្រាប់ LookingTODAY ឲ្យដឹងថា «បង ព្រីម លីហ្សា មិនមែន​ជាប់សែ​ ស្រឡាយ​ ជនជាតិវៀតណាម នោះទេ តែ​ពួកខ្ញុំ​​ជាប់សែស្រឡាយ សាំងហ្គាពួ តែការយល់ច្រឡំ នោះ ដោយសារតែ​ម្តាយខ្ញុំ​ ចេះ​និយាយ ភាសាវៀតណាម» ។​

ប្អូនស្រី តារាសម្តែងសិចស៊ី ព្រីម លីហ្សា​ បានបន្តថា «ពីមុន​ម៉ាក់គាត់​ធ្លាប់ លក់ព្រុយត្រីឆ្លាម ពី​សាំងហ្គាពួរ មកភ្នំពេញ ហើយពីភ្នំពេញ​ ទៅវៀតណាម និង​ពីវៀតណាម ទៅចិន ចឹង​គាត់ត្រូវចេះនិយាយ វៀតណាម​» ។​

នាងថា« ការយល់ច្រឡំ នោះ ដោយសារតែ​ម្តាយ​ខ្ញុំ ​ទៅផ្សារកណ្តាល ចូលទិញ​អីវ៉ាន់ តែ​ទស្សនា​វដ្តី មួយបានឃើញ ហើយយកទៅចុះ ​អីណាថា ម៉ាក់វៀតណាម អីណា ចឹងមួ​យៗ​ ក៏និយាយតគ្នា តែប៉ុណ្ណោះ​ » ។​

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៦ ​តារាសម្តែងសិចស៊ី ព្រីម លីហ្សា បានបង្ហាញ​វត្តមាន ជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ VIETNAM INTERNATIONAL FASHION WEEK 2016 តំណាង​ឲ្យកម្ពុជា​ ៕​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា