ភ្នំពេញ៖ តារាម្តែងស្រី និងពិធីការិនី នេត សុចរិយា បានបង្ហាញរូបរាងដ៏ស៊ិចស៊ី បង្អួតសម្រស់នៅឯកោះបាលី ហាក់ដូចជាមិនខ្វល់ខ្វាយ ពីក្រសែភ្នែក អ្នកសំលឹងមើលរូបនាងឡើយ។

តារាស្រីរាងតូចច្រឡឹងរូបនេះ បានធ្វើដំណើរកម្សាន្ត ទៅដល់កោះបាលី នៅឯប្រទេសឥណ្ឌូណេស៊ី ជាមួយនឹងគូស្នេហ៍របស់នាង ដើម្បីសម្រាកលំហែកាយបានខ្លះ ក្រោយពីនឿយហត់ ក្នុងការងារសិល្បៈអស់មួយរយៈ។ 

កញ្ញា នេត សុចរិយា បានបង្ហាញនូវឈុតស៊ិចស៊ីជាច្រើនឈុត ប្រជែងនឹងទេសភាពដ៏ស្រស់ស្អាត នៅឯកោះបាលី។ ប៉ុន្តែមានឈុតហែលទឹកពណ៌ខ្មៅមួយ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែឈុតនេះ បានបង្ហាញនូវរាងស្រឡូនរបស់នាង ជាមួយនឹងស្នាមសាក់ដ៏សែនស៊ិចស៊ីទៀតផង។

គួរបញ្ជាក់ផងដែរថា កញ្ញា នេត សុចរិយា ជាតារាមួយរូប ដែលគេអាចចាត់ទុកបានថា នាងមានឱកាស បានស្គាល់បណ្តាប្រទេសច្រើនជាងគេ មិនថានៅប៉ែកអាស៊ី ឬប៉ែកអ៊ឺរ៉ុបនោះទេ ហើយភាគច្រើន គូស្នេហ៍ ក៏តែងទៅជាមួយនាងជានិច្ច មិនថាដល់ទីណាក៏ដោយ៕

តោះគយគន់សម្រស់ របស់កញ្ញា នេត សុចរិយាទាំងអស់គ្នា ជាមួយនឹងឈុតហែលទឹករបស់នាង នៅកោះបាលី៖ 

កញ្ញា នេត សុចរិយា និងគូស្នេហ៍

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ក៏ធ្លាប់មានអត្ថបទមួយដែលទាក់ទងនឹង តារាស្រី នេត សុចរិយា ដែលថា មានបុរសអាណិកជន ខ្មែរ កាណាដា តាមប្រម៉ាញ់បេះដូងរបស់នាង កាលពីដើមឆ្នាំ២០១៤។

តារាសម្តែងនិងជាពិធីការិនី វ័យក្មេងសាច់សខ្ចីកញ្ញា នេត សុចរិយា ក្រោយពីឈានជើងចូល ប្រឡូកក្នុង វិស័យសិល្បៈ មួយរយៈមកនេះត្រូវ បានមហាជនស្គាល់និងមើលឃើញថា នាងជាតារាស្រី មួយដួងដែលមាន ឱកាសច្រើនក្នុងការបង្ហាញមុខ តាមរយៈនៃការដើរតួ សម្តែងខ្សែភាពយន្ត និងធ្វើជា ពិធីការិនីតាមបណ្តាកម្មវិធី របស់ប៉ុស្តិ៍ ទូរទស្សន៍ក្នុងស្រុក។

ស្របពេលដែលការងារសិល្បៈកំពុង តែមានសន្ទុះនៅក្នុងទីផ្សារ ទៅមុខគួរឱ្យ កត់សម្គាល់ នេះដែរថ្មីៗ នេះក៏ស្រាប់តែ មានប្រភពមួយ បានលួចបង្ហើបប្រាប់ថា ដោយសារតែរូប សម្រស់ដ៏ស្រស់សោភារបស់ ចរិយា គឺបានធ្វើមានបុរសៗ ជាច្រើនមិនថាអ្នកក្នុងស្រុក ឬក្រៅស្រុកនោះទេគឺតែងព្យាយាម តាមទាក់ទងលួងលោកចង់បាន ការអាណិតស្រលាញ់ ពីតារាស្រីរូបនេះ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលដំណាលគ្នានេះ ដែរគេក៏បានដឹងថា ចរិយា កំពុងមានបុរស អាណិកជនខ្មែរ រសនៅក្រៅប្រទេស ម្នាក់ស្រឡាញ់ប្រាថ្នា ចង់បានបេះដូង នាងទៅអនាគត។

ប្រភពនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានបន្តថាបុរសជាអាណិកជន ដែលដាក់ចិត្តស្រលាញ់ ចង់បាន បេះដូងរបស់ តារាចម្រៀងស្រី នាង ចរិយា បើតាមគេដឹងគឺ មានបំណងចង់ចូល ស្តីដណ្តឹង នាងយកធ្វើជាគូគ្រង ស្របតាមប្រពៃណីទៀតផង។ ម្យ៉ាងទៀតគេក៏ដឹងថា បុរសវ័យក្មេងម្នាក់ នោះតែង មានបំណងចង់ជ្រោមជ្រែង ឧបត្ថម្ភដល់តារាស្រី រូបនេះពីក្រោយផងដែរ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]