ភ្នំពេញ៖ តារាសម្តែងនិងជាពិធីការិនី វ័យក្មេងសាច់សខ្ចីកញ្ញា នេត សុចរិយា  ក្រោយពីឈានជើងចូល ប្រឡូកក្នុង វិស័យសិល្បៈ មួយរយៈមកនេះត្រូវ បានមហាជនស្គាល់និងមើលឃើញថា នាងជាតារាស្រី មួយដួងដែលមាន ឱកាស ច្រើនក្នុងការបង្ហាញមុខ តាមរយៈនៃការដើរតួ សម្តែងខ្សែភាពយន្ត និងធ្វើជា ពិធីការិនីតាមបណ្តាកម្មវិធី របស់ប៉ុស្តិ៍ ទូរទស្សន៍ក្នុងស្រុក។

ស្របពេលដែលការងារសិល្បៈកំពុង តែមានសន្ទុះនៅក្នុងទីផ្សារ  ទៅមុខគួរឱ្យកត់សម្គាល់ នេះដែរថ្មីៗ នេះក៏ស្រាប់តែ មានប្រភពមួយ បានលួចបង្ហើបប្រាប់ថា ដោយសារតែរូប សម្រស់ដ៏ស្រស់សោភារបស់ ចរិយា គឺបានធ្វើមានបុរសៗ ជាច្រើនមិនថាអ្នកក្នុងស្រុក ឬក្រៅស្រុកនោះទេគឺតែងព្យាយាម តាមទាក់ទងលួងលោកចង់បាន ការអាណិតស្រលាញ់ ពីតារាស្រីរូបនេះ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលដំណាលគ្នានេះ ដែរគេក៏បានដឹងថា ចរិយា កំពុងមានបុរស អាណិកជនខ្មែរ រសនៅក្រៅប្រទេស ម្នាក់ស្រឡាញ់ប្រាថ្នា ចង់បានបេះដូង នាងទៅអនាគត់។

ផ្អែកតាមប្រភពពីអ្នករស់នៅក្រៅស្រុក ម្នាក់បានប្រាប់ Looking TODAY តាមសាអេឡិចត្រូនិតមកថា រាល់ថ្ងៃ មានបុរសៗ អាណិកជនខ្មែរនៅកាណាដា មិនតិចនាក់ទេ ដែលបានដាក់ការស្រលាញ់ចង់បាន នេត សុចរិយា  ធ្វើជាម្ចាស់បេះដូង ហើយភាគច្រើជាអ្នកដែលមាន លុយហូរហៀរ ។ ប៉ុន្តែអ្វីដែលចម្លែក និងគួរឱ្យចាប់ អារម្មណ៍ នោះគឺប្រភព បានបង្ហើបមកថា  ពេលនេះមានបុរសម្នា់តែង ព្យាយាមចេញមុខ និយាយថាខ្លួនស្រឡាញ់ តារាសម្តែង នាង នេត សុចរិយា ។

ប្រភពនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានបន្តថាបុរសជាអាណិកជន ដែលដាក់ចិត្តស្រលាញ់ ចង់បាន បេះដូងរបស់ តារាចម្រៀងស្រី នាង ចរិយា បើតាមគេដឹងគឺ មានបំណងចង់ចូល ស្តីដណ្តឹង នាងយកធ្វើជាគូគ្រង ស្របតាមប្រពៃណីទៀតផង។ ម្យ៉ាងទៀតគេក៏ដឹងថា បុរសវ័យក្មេងម្នាក់ នោះតែង មានបំណងចង់ជ្រោមជ្រែង ឧបត្ថម្ភដល់តារាស្រី រូបនេះពីក្រោយផងដែរ។

ទោះបីជាយ៉ាងនេះក៏ ពិតមែនប៉ុន្តែគេមិនទាន់ ដឹងនៅឡើយទេថា តើតារាសម្តែងស្រី របស់ខ្មែរកញ្ញា នេត សុចរិយា បានទទួលការសារភាព ក្តីស្រលាញ់ពីបុរស ម្នាក់នេះហើយឬនូ?

ជុំវិញព័ត៌មានដែលបានលេចឭ ខាងលើនេះនៅរសៀលថ្ងៃទី២ ខែកម្ភៈ ឆ្នាំ២០១៤ នេះគេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺពីកញ្ញា នេត សុចរិយា បាននៅឡើយទេ ខណៈយើងទាក់ទងទៅ ប៉ុន្តែលេខ ទូរស័ព្ទរបស់នាងត្រូវបានបិទ។ LookingTODAY នឹងព្យាយាម រកការបំភ្លឺពី សំណាក់កញ្ញា ចរិយា នៅពេលក្រោយ។

កញ្ញា នេត សុចរិយា បន្ទាប់ពីដាក់ខ្លួនចូលប្រឡូក ក្នុងសិល្បៈអស់រយៈពេល ប្រមាណជាង៣ឆ្នាំ មកនេះត្រូបបាន គេមើលឃើញថា នាងទទួលបានការងារជាច្រើន នៅក្នុងអាជីពសិល្បៈ  ទាំងធ្វើជាពិធីការិនី ទាំងការសម្តែងភាពយន្ត និងថតចម្រៀងខារ៉ាអូខេ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ក៏ហាក់ដូចជា បាត់វត្តមានរបស់តារាស្រីរូបនេះ ពីសិល្បៈ ស្ងាត់ច្រងុំតែម្តង ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]