ថៃ៖ នាពេលបច្ចុប្បន្នអ្នករាល់គ្នា ប្រាកដជាស្គាល់ហើយ លោក Nadech Kugimiya ជាតារាសម្តែងប្រុសល្បី ពោរពេញទៅដោយទេពកោសល្យ ប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ហើយលោកក៏ជាតារាម៉ូដែលដ៏ស្រស់សង្ហាមួយរូបផងដែរ។

ទន្ទឹមនឹងនេះ ថ្វីត្បិតតែលោកជាតារាល្បី មានភាពមមាញឹកខ្លាំង នៅក្នុងវិស័យសិល្បៈយ៉ាងណាក្តី ប៉ុន្តែលោកនៅតែឆ្លៀតពេល ដើម្បីមកមើលថែរទាំ បញ្ចុកបាយទឹក ព្រមទាំងគេងកំដរ ឪពុកចិញ្ចឹមរបស់លោក ដែលគាត់មានជំងឺវង្វេងចាស់ជរា គេងសម្រាកនៅលើគ្រែ ព្រមទាំងមិនសូវអាចធ្វើចលនាបានទៀត។

គួរឲ្យដឹងថា លោក Nadech គឺជាកូនចិញ្ចឹមដែលមានវ័យក្មេងជាងគេបង្អស់នៃ ត្រកូល Yoshio ដែលត្រូវបានលោក Yoshio Kugimiya និងអ្នកស្រី Sudarat Kugimiya យកមកធ្វើជាកូនចិញ្ចឹម​តាំងពីតូច ដូចនេះហើយទើបលោកNadech ស្រលាញ់ និងគោរពអ្នកទាំង២ ខ្លាំងមែនទែន ព្រមទាំងចាត់ទុកអ្នកទាំង២ ដូចជាឪពុកម្តាយរបស់លោកដូច្នោះដែរ។

ប៉ុន្តែមិនថាយ៉ាងណា ថ្មីៗនេះ មានលេចចេញនូវរូបភាពដ៏គួរឲ្យស្រលាញ់មួយចំនួន ដែលត្រូវបានគេបង្ហោះលើបណ្តាញសង្គម បង្ហាញពីសកម្មភាពកត្តញ្ញូ និងទឹកចិត្តស្រលាញ់ដ៏ជ្រាលជ្រៅរបស់លោកNadech មានចំពោះលោកឪពុករបស់លោក បានធ្វើឲ្យអ្នកគាំទ្រជាច្រើន កោតសរសើរ និងស្ញប់ស្ញែងលោកខ្លាំងមែនទែន ដោយថាលោក មិនត្រឹមតែជាតារាសម្តែង ដែលមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងជាកូនដ៏ល្អថែមទៀតផង៕

ចំណាប់អារម្មណ៍ខ្មែរឡូត

ក្រឡេកមកមើល តារាសម្តែងស្រី ដ៏មានប្រជាប្រិយភាព Aum Patchrapa វ័យ៣៧ឆ្នាំរូបនេះវិញម្តង  បើទោះបីជានាងល្បីឈ្មោះប៉ុណ្ណា ក៏នាងមិនវាយឬកនោះដែរ ដែលសកម្មភាពមួយនេះ បានលេចឡើង កាលពីពេលថ្មីៗនេះ។

នេះបើតាមរូបភាពជាច្រើន បានបង្ហោះឡើងនៅក្នុងអិុនស្ដ្រាក្រាម បានបង្ហាញពីទង្វើរយ៉ាងយកចិត្ដទុកដាក់ រវាងមិត្ដភិក្ដ និងមិត្ដភិក្ដ ដែលនាងបាន ទៅគេងសម្រាក មើលថែមិត្ដជិតដិតរបស់នាង នៅក្នុងបន្ទប់អ្នកជំងឺ។ នៅក្នុងនេះបានឲ្យដឹងថា មិត្ដភិក្ដដ៏ជិតដិតរបស់នាង ដែលស្គាល់គ្នាអស់ពេល២០ឆ្នាំមកនេះ គឺនាង Yui Papa ភ្លាមៗត្រូវបានបញ្ជូនចូល ទៅសង្គ្រោះក្នុងមន្ទីរពេទ្យ។ ក្នុងស្ថានភាពនោះ នាង Aum Patchrapa ក៏បានចូលទៅគេងសម្រាកនៅក្នុងបន្ទប់អ្នកជំងឺ នាង Yui Papa ដែលសកម្មភាពមួយនេះ បានបង្ហាញថា នាងបានចាត់ទុក Yui Papa ដូចជាសាច់ញាតិ និងបានបង្ហាញយ៉ាងច្បាស់ថា ទោះជានាងជាតារាស្រីដ៏ល្បីឈ្មោះមួយរូបក្ដី តែនាងក៏មិនមានវាយឬកឆ្មើងឆ្មៃ នោះដែរ ខណៈដែលមានការលេចលឺថា នាងបានលុបចោលការងារ ដើម្បីមកមើលថែ Yui Papa ផងដែរ ។

គួរបញ្ជាក់ផងដែរថា ភាគច្រើនគេតែងតែប្រទះឃើញថា អ្នកទាំងពីរនៅក្បែរគ្នា​ មិនថាតែធ្វើដំណើរទៅក្រៅប្រទេស នោះទេ។

សូមមើលរូបភាពខាងក្រោម ដែលដកស្រង់ចេញពីអិុនស្ដ្រាក្រាម៖

រូបភាពអ្នកទាំងពីរ កាលពីពេលកន្លងទៅនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]