ថៃ៖ តារាសម្តែងស្រី ដ៏មានប្រជាប្រិយភាព Aum Patchrapa វ័យ៣៧ឆ្នាំ ទោះបីជានាងល្បីឈ្មោះប៉ុណ្ណា ក៏នាងមិនវាយឬកនោះដែរ ដែលសកម្មភាពមួយនេះ បានលេចឡើង កាលពីពេលថ្មីៗនេះ។

នេះបើតាមរូបភាពជាច្រើន បានបង្ហោះឡើងនៅក្នុងអិុនស្ដ្រាក្រាម បានបង្ហាញពីទង្វើរយ៉ាងយកចិត្ដទុកដាក់ រវាងមិត្ដភិក្ដ និងមិត្ដភិក្ដ ដែលនាងបាន ទៅគេងសម្រាក មើលថែមិត្ដជិតដិតរបស់នាង នៅក្នុងបន្ទប់អ្នកជំងឺ។ នៅក្នុងនេះបានឲ្យដឹងថា មិត្ដភិក្ដដ៏ជិតដិតរបស់នាង ដែលស្គាល់គ្នាអស់ពេល២០ឆ្នាំមកនេះ គឺនាង Yui Papa ភ្លាមៗត្រូវបានបញ្ជូនចូល ទៅសង្គ្រោះក្នុងមន្ទីរពេទ្យ។ ក្នុងស្ថានភាពនោះ នាង Aum Patchrapa ក៏បានចូលទៅគេងសម្រាកនៅក្នុងបន្ទប់អ្នកជំងឺ នាង Yui Papa ដែលសកម្មភាពមួយនេះ បានបង្ហាញថា នាងបានចាត់ទុក Yui Papa ដូចជាសាច់ញាតិ និងបានបង្ហាញយ៉ាងច្បាស់ថា ទោះជានាងជាតារាស្រីដ៏ល្បីឈ្មោះមួយរូបក្ដី តែនាងក៏មិនមានវាយឬកឆ្មើងឆ្មៃ នោះដែរ ខណៈដែលមានការលេចលឺថា នាងបានលុបចោលការងារ ដើម្បីមកមើលថែ Yui Papa ផងដែរ 

គួរបញ្ជាក់ផងដែរថា ភាគច្រើនគេតែងតែប្រទះឃើញថា អ្នកទាំងពីរនៅក្បែរគ្នា​ មិនថាតែធ្វើដំណើរទៅក្រៅប្រទេស នោះទេ។

សូមមើលរូបភាពខាងក្រោម ដែលដកស្រង់ចេញពីអិុនស្ដ្រាក្រាម៖
រូបភាពអ្នកទាំងពីរ កាលពីពេលកន្លងទៅនេះ

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា កាលពីដើមឆ្នាំ ២០១៦នេះ នាង Aum Patchrapa បានធ្វើដំណើរកំសាន្ត នៅកោះម៉ាឌីវ ជាមួយនឹងគូស្នេហ៍របស់នាង ដែលនៅក្នុងនោះក៏មាន វត្ដមានYui Papa ផងដែរ ។

នៅក្នុងនោះ តារាស្រីវ័យ៣៦ឆ្នាំរូបនេះ បានបង្អួតរូបថតស៊ីអារម្មណ៍ជាច្រើនសន្លឹក ក្នុងបណ្តាញសង្គម នៅពេលនាងដើរលេង នៅកោះម៉ាឌីវ កាលពីថ្ងៃឆ្លងឆ្នាំ២០១៥។ ជាមួយនឹងរូបរាងដ៏ ស្រឡូនស្អាតរបស់នាង បានធ្វើឲ្យអ្នកគាំទ្រ​ សរសើរមិនដាច់ពីមាត់តែម្តង ព្រោះថា ទោះបីពេលនេះនាងមានវ័យជ្រេ បន្តិចក៏ដោយ ក៏សម្រស់ និងរាង មិនចាញ់តារាស្រីវ័យក្មេង ជំនាន់ក្រោយប៉ុន្មាននោះទេ។

ក្នុងនោះដែរ នាង Aum ក៏បាននាំគូស្នេហ៍ជាទីស្រឡាញ់របស់នាង ទៅជាមួយដែរ ដើម្បីបង្កើនក្តីស្នេហារបស់ពួកគេទាំងពីរ ឲ្យកាន់តែស្អិតរមួតជាមួយគ្នាកាន់តែខ្លាំងឡើង៕

អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀត នោះ គឺកាលពីចុងខែធ្នូ ឆ្នាំ២០១៥ មានអ្នកគាំទ្រ ផ្កាប់មុខម្នាក់ ស្រឡាញ់នាងពេក ត្រូវគេបោកលុយអស់ជាង ២សែនដុល្លារ។ នៅក្នុងនេះបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ Chayada Chinwanich បានស្គាល់ជនម្នាក់ ឈ្មោះ Patcharawat Khamhaeng អះអាងថាខ្លួនជាមិត្តភក្តិជិតសិទ្ធរបស់តារាស្រី Aum Patchrapa ។ គេបានមកប្រាប់នាងថា Aum កំពុងតែធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយបានឲ្យខ្លួន (ជនបោកប្រាស់) មកសុំខ្ចីលុយពីនាង (នារីរងគ្រោះ) ដើម្បីចំណាយលើថ្លៃព្យាបាល។

ដោយសារតែនាង Chayada ជាអ្នកគាំទ្រស្រឡាញ់តារាស្រី Aum ខ្លាំងពេក និងជឿស្លុងទៅលើ បុរសជាជនបោកប្រាស់ម្នាក់នោះ ដែលប្រាប់នាងថា រូបគេជាអ្នកជិតស្និទ្ធបំផុតជាមួយនឹង នាង Aum ទៀតនោះ បានធ្វើឲ្យនាងទន់ចិត្ត ផ្ញើរលុយជាង ១០ម៉ឺនបាត (ប្រមាណ ២,៧៩០ដុល្លារអាមេរិក) ទៅឲ្យគេយកទៅបង់ថ្លៃព្យាបាលរបស់ Aum។ ប៉ុន្តែការខ្ចីលុយនោះ ជនបោកប្រាស់នោះ បានយកពីនាងម្តងហើយម្តងទៀត រហូតទៅដល់ ៨លានបាតឯណោះ។ មិនតែប៉ុណ្ណោះ ជនឈ្មោះ Patcharawat រូបនេះ បាននិយាយប្រាប់ទៅនាង Chayada ថា តារាស្រី Aum នឹងសងលុយវិញ នៅពេលបន្ទាប់ ក្នុងឆ្នាំនេះ (២០១៥)។

ប៉ុន្តែយូរៗទៅបងប្រុសរបស់នាង Chayada ហាក់ដូចជាកើតការសង្ស័យកាន់តែខ្លាំង ទើបសម្រេចចិត្តទាក់ទង និងសួរទៅកាន់នាង Aum ឲ្យច្បាស់ពីរឿងលុយដែលបានខ្ចីនោះ។ ពេលនោះ Aum បានប្រាប់ថា ​នាងមិនបានដឹងអ្វីនោះទេ ហើយនាងមិនបានឈឺ រហូតត្រូវសុំលុយពីគាត់នោះដែរ និងជាពិសេសទៀតនោះ នាងខានទាក់ទងជាមួយនឹងលោក Patcharawat Khamhaeng យូរណាស់មកហើយ។ ទោះជាយ៉ាងណា រឿងមួយនេះ ត្រូវបានប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេត ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]