ភ្នំពេញ៖ កាលពីពេលកន្លងទៅថ្មីៗនេះ សាលាហែរុដស៍អន្តរជាតិ (Harrods International Academy) បានចុះហត្ថលេខាព្រមព្រាងជាមួយ សាកលវិទ្យាល័យឆាលដាវីន (Charles Darwin University) នៃប្រទេសអូស្រ្តាលី ដើម្បីសហការគ្នាផ្តល់នូវបទពិសោធន៍អន្តរជាតិ និង បណ្តុះបណ្តាល គរុសិស្សដែលជាអនាគត គ្រូបង្រៀន នៅប្រទេសអូស្រ្តាលី។ 

តាមរយ:ការសហការនេះ ក្រុមគរុសិស្សដំបូងនឹងត្រូវបញ្ជូនមក ធ្វើកម្មសិក្សានៅសាលាហែរុដស៍ អន្តរជាតិ (Harrods International Academy) នៅក្នុងអំឡុងខែកញ្ញាឆ្នាំ២០១៦ ដើម្បីស្វែងយល់ពីកម្មវិធីសិក្សាអនុ្តរជាតិ និង ដកពិសោធន៍ការបង្រៀនពីគ្រូបង្គោលនៅសាលាហែរុដស៍ ដែលសុទ្ធជាជនជាតិ ដើមកំណើត និយាយភាសាអង់គ្លេស។ នាយិកាសាលាហែរុដស៍អន្តរជាតិ អ្នកស្រី Niamh Mc Laughlin បានមានប្រសាសន៍ថា អ្នកស្រីមានមោទនភាពណាស់ ដែលសាកលវិទ្យាល័យ Charles Darwin University នៅអូស្រ្តាលី ចាប់អារម្មណ៍លើសាលាហែរុដស៍ (Harrods International Academy) ហើយឈានដល់សហការ ជាមួយគ្នាក្នុងការបង្ហាត់និងផ្តល់បទពិសោធន៍ជាក់ស្តែងដល់ អនាគតគ្រូបង្រៀនអូស្រ្តាលី។

នាយកគ្រប់គ្រងកម្មវិធីសិក្សា អន្តរជាតិរបស់សាលាហែរុដស៍ អ្នកស្រី Jessica Braithwaite បានរៀបរាប់ថា ក្រៅពីកម្មវិធីចុះកម្មសិក្សា សាកលវិទ្យាល័យ Charles Darwin ក៍នឹងរួមសហការធ្វើការ ស្រាវជ្រាវអប់រំ និង បង្កើតកម្មវិធីបង្កើនសមត្ថភាពបង្រៀនដល់លោកគ្រូ អ្នកគ្រូនៃ សាលាហែរុដស៍អន្តជាតិ (Harrods International Academy) ផងដែរ។ នាយិកាគ្រប់គ្រងកម្មវិធីបទពិសោធន៏អន្តរជាតិរបស់មហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យឆាលដាវីន (Charles Darwin University) អ្នកស្រី Jenny Buckworth បានមានប្រសាសន៍ ថាកម្មវិធីនេះនឹងបើកឱកាសអោយគរុសិស្សពង្រីកជំនាញ របស់ពួកគេនៅក្នុងសាលាដែលមានសុវត្ថិភាព មានរចនាសម្ព័ន្ធច្បាស់លាស់ និងការសហការគ្នា។ អ្នកស្រីបានបន្ថែមទៀតថា ការសិក្សាស្វែងយល់ទៅវិញទៅមក និងការកសាងសមត្ថភាពរបស់បុគ្គលិកផ្នែកអប់រំក្នុងសាលារៀនជាដៃគូរអាចជួយការ អភិវឌ្ឍន៏វិជ្ជាជីវៈអន្តរជាតិ ដែលជួយការអនុវត្តន៏គុណភាពបង្រៀនជាសកល។

អ្នកស្រីនាយិកា Niamh Mc Laughlin បានបន្តថា “ សាលាហែរុដស៍អន្តរជាតិ តែងតែយកចិត្តទុកដាក់ជា ចម្បងលើគុណភាពនៃការបង្រៀន និង ការរៀនរបស់សិស្ស ហើយតាមរយ:ការគាំទ្រ និង យោបល់ស្ថាបនារបស់មាតាបិតារបស់សិស្សហែរុដស៍ទាំងអស់ យើងសង្កេតឃើញថា គុណភាពនៃការអប់រំរបស់សាលាមានការរីកចម្រើនជាលំដាប់”។ លោកស្រីបន្តថាក្រៅពី គុណភាពអប់រំ សាលាហែរុដស៍ក៏យកចិត្តទុក ដាក់ផងដែរលើវិន័យ និង សីលធម៌ ការថែទាំ និង ការបំប៉នដើម្បីអោយសិស្សពូកែ។ លើសពីនេះទៀត ថ្នាក់រៀនរបស់សាលាហែរុដស៍អន្តរជាតិ (Harrods International Academy) សុទ្ធតែបំពាក់ទៅដោយ គ្រឿងបរិក្ខារទំនើបៗដែលគាំទ្រដល់ការបង្រៀន ការរៀន និង ការអភិវឌ្ឃន៍របស់សិស្សដូចជា៖ Smart TV អាងហែលទឹក កន្លែងលេងកំសាន្ត មជ្ឈមណ្ឌលកីឡា បណ្ណាល័យ បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលបច្ចេកវិទ្យា(ICT Lab) បន្ទប់ហាត់សិល្ប: និងតន្ត្រី បន្ទប់ថែទាំសុខភាពកុមារ និងមជ្ឈមណ្ឌល បង្កើនភាពឆ្នៃប្រឌិត ជាដើម។

សូមបញ្ជាក់ផងដែរថា សាលាអន្តរជាហែរុដស៍អន្តរជាតិ (Harrods International Academy) គឺជាសាលាដំបូងដែលអនុវត្តរួម បញ្ចូលគ្នានូវកម្មវិធីសិក្សាអន្តរជាតិរបស់អង់គ្លេស (IPC) ដែលមានការប្រើប្រាស់នៅជាង ៩០ប្រទេស លើពិភពលោក និង គណិតវិទ្យាបែបសិង្ហបូរី ដែលល្បីល្បាញជាអន្តរជាតិ។ ទីតាំងបច្ចុប្បន្នរបស់ សាលាហែរុដស៍អន្តរជាតិ គឺស្ថិតនៅអាគារលេខ២៤ ផ្លូវ ៣០២ កែង ផ្លូវ ៥៧ សង្កាត់បឹងកេងកង ១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៩៧៣ ៩៩៩ / ០៧៧ ២៩៦ ៦៨៨ សារអេឡិចត្រូនិច [email protected] វេបសាយ www.harrods.edu.kh ។ សាលាហែរុដស៍អន្តរជាតិទទួល ចុះឈ្មោះចូលរៀនសម្រាប់ថ្នាក់កម្រិតមត្តេយ្យជារៀងរាលថ្ងៃ។ សម្រាប់កម្មវិធីបឋមសិក្សា សាលាក៏ទទួលធ្វើតេស្ត និងទទួលចុះឈ្មោះសម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ ដែលនឹងចាប់ផ្តើមនៅខែសីហាខាងមុខនេះ។ ដោយមានការគំាទ្រខ្លាំងពីសំណាក់ មាតាបិតាសិស្ស សាលានឹងបង្កើតសាខាបន្ថែមទៀតក្នុងសង្កាត់ទួលស្វាយព្រៃដែលស្ថិតនៅអាគារលេខ១ ផ្លូវ ១៩៣ កែង ផ្លូវ ៣៧៤ សង្កាត់ទួលស្វាយព្រៃ ១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ នៅក្នុងឆ្នាំសិក្សាខាងមុខនេះ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]