ភ្នំពេញៈ ស្វាមីរបស់តារាកំប្លែងអ្នកនាង កាតុ គឺ លោកខ្យង បានធ្លាក់ខ្លួនឈឺធ្ងន់ បញ្ចូនទៅព្យាបាល នៅមន្ទីរពេទ្យ ប្រទេសវៀតណាម កាលពីយប់មិញ។

បើតាមប្រភពពីសាច់ញាតិ បានបង្ហើបអោយដឹងថា នេះជាលើកទី១ ហើយដែលស្វាមី របស់តារាកំប្លែង អ្នកនាង កាតុ បានធ្លាក់ខ្លួនឈឺ ដោយសារតែ សម្ពាធឈាមឡើង ដាច់សរសៃឈាម បេះដូង អាការៈធ្វើទុក្ខខ្លាំង ត្រូវបញ្ជូនទៅព្យាបាល នៅប្រទេសវៀតណាម ទាំងយប់ កាលពីថ្ងៃទី៤ ម្សិលមិញ។

ដោយឡែកទាំងទងអាការៈជំងឺរបស់ លោកខ្យង ពេលនេះ បានធូរស្រាល ឫយ៉ាងណា គេហទំព័រ Looking TODAY មិនទាន់អាចទាក់ទង សាកសួរបានទេ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ 

គួររំលឹកកាលពីឆ្នាំ២០១៤ ថា តារាកំប្លែងស្រីសម្បូរ វោហារស័ព្ទមិនចេះរីងស្ងួត អ្នកនាង សុខ ចាន់ធីតា ហៅ កាតុ ត្រូវឃ្លាត ឆ្ងាយពីការងារសិល្បៈ ព្រោះជាប់ភារកិច្ចសម្រាលកូន ។ បន្ទាប់ពីសម្រាលកូនរួច មិនទាន់រឹងដៃរឹងជើង ស្រួលបួលផង ក៏ ស្រាប់តែតារារូបនេះ បានប្រញាប់ប្រញាល់ វិលរកសិល្បៈវិញភ្លាមៗ ព្រោះតែខ្លាចបាត់ ឱកាសប្រមូលប្រាក់ ។

ស្វាមី របស់អ្នកនាង កាតុ ឲ្យដឹងថា ក្រោយ ពីសម្រាលកូនរួចរាល់ ភរិយារបស់លោក មានសុខភាពល្អទាំងម្តាយ និងកូន គ្មានអ្វីជាបញ្ហាចោទនោះទេ ។ សម្រាប់ការផ្អាកការងារសិល្បៈ គឺផ្អាក មិនយូរទេ ព្រោះភរិយារបស់លោក មានការងារច្រើន ឈប់យូរមិនកើតទេ ។

លោក ខ្យង បានប្រាប់ទៀតថា “ ក្រោយពីសម្រាលកូនរួច ភរិយារបស់ខ្ញុំ គាត់មិនឈប់ពីសិល្បៈយូរទេ គឺគាត់ ចំណាយពេលតែ១ខែ ដើម្បីមើល ថែខ្លួន ឲ្យរឹងដៃរឹងជើងបន្តិច គាត់នឹងត្រឡប់ទៅធ្វើការជាធម្មតាវិញ ព្រោះការងារ របស់គាត់មានការរវល់ច្រើន បើឈប់ច្រើនជាងនេះ មិនកើតទេ។ ជាក់ស្តែងនៅក្នុងពេលឆាប់ៗនេះ ទស្សនិកជនអាច និងចាប់ផ្តើមឃើញវត្តមានភរិយាខ្ញុំ នៅលើកញ្ចក់ទូរទស្សន៍វិញ ផងក៏ដឹង ” ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ