ភ្នំពេញ៖ បន្ទាប់ពីរយៈពេលពីរសប្តាហ៍នៃការច្រៀងដ៏ស្វិតស្វាញ ការបង្ហាត់បង្ហាញ និង ភាពសហការគ្នា មានបួនក្រុម ដែលអាចឆ្លងផុតដំណាក់កាលហ្វឹកហ្វឺន និងដំណាក់ កាលបោះឆ្នោតតាមហ្វេសប៊ុកនៃការប្រកួត Mix បទចម្រៀងក្នុងកម្មវិធី Fanta Fun Tracks ដែលការប្រកួតវគ្គដំបូង តម្រូវឲ្យក្រុមនីមួយៗ មានសមាជិក ចាប់ពី 2 នាក់ ទៅ 5 នាក់ Mix បទចម្រៀងពីរបទដែលមានស្រាប់ ដើម្បីបង្កើតបទចម្រៀងសប្បាយៗ ថ្មីមួយ។

ជាមួយនឹងសមាជិកក្រុមដែលមានអាយុចាប់ពី១៣ ដល់ ២២ឆ្នាំ បានបញ្ជាក់ឲ្យឃើញថា ពួកគេគឺជាក្រុមដែលល្អបំផុត ក្នុងចំណោម 20 ក្រុមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលបាន Mix បទចម្រៀងពីរបទ បង្កើតជាបទចម្រៀងថ្មី និងបានបង្ហោះវីដេអូរបស់ខ្លួន នៅលើហ្វេសប៊ុក សម្រាប់ការបោះឆ្នោត។ ខណៈពេល 20 ក្រុមដែលនៅវគ្គ ពាក់កណ្តាល ផ្តាច់ព្រ័ត្របានទទួលការណែនាំ និងបង្ហាត់បង្រៀន ពីគ្រូបង្វឹក និងអ្នកឲ្យពិន្ទុក្នុង កម្មវិធី Fanta Fun Tracks ដោយអ្នកចម្រៀងដ៏ពេញនិយម លោក នីកូ គ្រូបង្ហាត់ ព្យាណូអន្ដរជាតិ លោក សូ ស្រណោះ និងលោក សុខ វិសាល ស្ថាបនិក ក្រុមតន្ត្រី Klapyahandz ដ៏ល្បីល្បាញ ធ្វើការជម្រុះយក បួនក្រុមចុងក្រោយដែលមាន ពិន្ទូនាំមុខគេ ផ្អែកលើពិន្ទុគណកម្មការ និងការបោះឆ្នោតតាមហ្វេសប៊ុក 4 ក្រុមដែលអាចឈានទៅកាន់ វគ្គផ្តាច់ព្រ័ត្របានរួមមាន៖
ក្រុម Annito Band
ក្រុម BT
ក្រុម Dé Ocean
ក្រុម SED2R

ក្នុងអំឡុងពេលបង្ហាត់បង្រៀន គណកម្មការទាំងអស់ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើកម្រិតទេពកោសល្យ និងជំនាញរបស់ក្រុម ដែលជាប់ក្នុងជម្រើស 20 ក្រុមដំបូង ក្នុងការ Mix បទចម្រៀងពីរបទ ដើម្បីបង្កើតជាបទ សប្បាយៗថ្មីមួយ។ លោក នីកូ និងលោក ស្រណោះ នៅសាលាតន្ត្រី តន្ត្រីស្រណោះ បានមានប្រសាសន៍ថា “ក្រុមដែលជាប់ក្នុងជម្រើស 20 ក្រុម សុទ្ធតែមានដុង និងទេព្យកោសល្យខ្ពស់ យើងពិតជា ចង់ជ្រើសយក 5 ទៅ 6 ក្រុម ដើម្បីឆ្លងទៅវគ្គផ្តាច់ព្រ័ត្រ។ ប៉ុន្តែ ដោយសារតែលក្ខខណ្ឌបានកំណត់ យើងត្រូវគោរពទៅតាមលក្ខន្តិកៈនៃការប្រកួត ដែលតម្រូវឲ្យយើងជ្រើសយកបានតែ 4 ក្រុមដែលល្អបំផុត តែប៉ុណ្ណោះ”។

ក្រុមដែលជាប់ក្នុងជម្រើស 20 ក្រុម បានបង្ហោះវីដេអូរបស់ខ្លួននៅថ្ងៃទី 25 ខែឧសភា និងបានបើកចំហសម្រាប់ អ្នកគាំទ្រនៅលើហ្វេសប៊ុក បោះឆ្នោតរហូតដល់ថ្ងៃទី 31 ខែឧសភា ត្រឹមម៉ោង 11:59 យប់។ មានតែ 4 ក្រុមចុងក្រោយប៉ុណ្ណោះដែលត្រូវបាន ជ្រើសរើសដោយផ្អែកលើពិន្ទុ 50% ពីការបោះឆ្នោត និង 50% ពីគណកម្មការ។

ឥឡូវនេះ ការបោះឆ្នោតត្រូវបានបញ្ចប់ ក្រុមដែលជាប់ក្នុងជម្រើស 4 ក្រុមចុងក្រោយ នឹងត្រូវចូលរួមក្នុង ការបង្ហាត់បង្រៀនសម្រាប់វគ្គផ្តាច់ព្រ័ត្រ នៅសាលាតន្ត្រី តន្ត្រីស្រណោះ ចាប់ពីថ្ងៃទី 06 ដល់ថ្ងៃទី 14 ខែមិថុនា។ ពួកគេមិនត្រឹមតែហាត់សម ក្នុងការច្រៀងប៉ុណ្ណោះទេ ប៉ុន្តែនឹងទទួលបានការបណ្តុះបណ្តាលស្តីពីការសម្តែង និង ឡើងឆាកផងដែរ ដែលទាំងនេះគឺជាសមត្ថភាពដ៏ចាំបាច់ ដើម្បីក្លាយខ្លួនជា តារាចម្រៀងយ៉ាងពិតប្រាកដ។

បន្ទាប់ពីការបង្ហាត់បង្រៀន បួនក្រុមចុងក្រោយនឹងត្រូវឡើងសម្តែងនៅចំពោះមុខ ទស្សនិកជន ដោយមានការផ្សាយបន្តផ្ទាល់ទូទាំងប្រទេសលើកញ្ចក់ទូរទស្សន៍ MYTV នៅថ្ងៃទី 16 ខែមិថុនា។ ក្រុមឈ្នះជ័យលាភីលេខ 1 នឹងក្លាយជាតារាក្នុង Fanta MV ដែលមានការចាក់ផ្សាយក្នុងទូរទស្សន៍ MYTV លើផ្ទាំងប៉ាណូ LED បង្ហោះលើ ទំព័រ Facebook MYTV និងជាមួយប្រាក់រង្វាន់ $1,500 ។ ចំណែកក្រុមជ័យលាភីលេខ 2 ដល់លេខ 4 នឹងទទួលបាន ប្រាក់រង្វាន់ $500 ក្នុងមួយក្រុមៗ។

សម្រាប់ព័ត៌មានបន្ថែមអំពី 4 ក្រុមចុងក្រោយ នៅពេលដែលពួកគេបានឈានចូលដល់ ការបង្ហាត់បង្រៀនសម្រាប់វគ្គផ្តាច់ព្រ័ត្រ និងការប្រកួតផ្តាច់ព្រ័ត្រ សូមទៅកាន់ទំព័រ ហ្វេសប៊ុក Fanta: https://www.facebook.com/fanta/?fref=ts ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ