ភ្នំពេញៈ អ្នកចូលរួមសង្កេតការណ៍ នៅក្នុងកិច្ចប្រជុំដោះស្រាយ វិវាទការងាររវាងកម្មករ និងថៅកែរោងចក្រ ខូសមូ កាលពី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះ បានលួចខ្សឹបប្រាប់នាយខ្វែក យើងឲ្យដឹងថា ការប្រជុំដោះស្រាយ បានអីចេញលទ្ធផល បើមន្ត្រីរបស់ក្រសួង ការងារទៅប្រជុំដោះស្រាយ បណ្តើរ អង្គុយ លេងហ្វេសប៊ុកមើលរូបស្រីស្អាតបណ្តើរនោះ។

អ្នកលួចខ្សឹបដែរបានទាំងលួចថតរូបមន្ត្រីក្រសួងការងារ អង្គុយលេងហ្វេសប៊ុក មើលរូបស្រីស្អាតពេល កំពុងអង្គុយប្រជុំដោះស្រាយការងារបានទុកជា ភស្តុតាងថែមទៀតនោះបានខ្សឹបបន្តថា បើមន្ត្រីរដ្ឋាភិបាល ធ្វើតែបែបនេះ តើឲ្យកម្មករទុកចិត្តម៉េចបានទៅ បើខ្លួនឯងក្នុងនាមតំណាងមន្ត្រី រដ្ឋាភិបាល ជាភ្នែក ជាច្រមុះ របស់រដ្ឋមន្ត្រីចុះទៅដោះស្រាយមិនយកចិត្ត ទុកដាក់និងការងារ ស្តាប់ការបកស្រាយរវាងគូវិវាទ ដើម្បីរកដំណោះ ស្រាយប្រកបដោយយុត្តិធម៌បែរជា អង្គុយលេងហ្វេសប៊ុក មើលរូបស្រីស្អាតបែបនេះអញ្ចឹងតើបាន រកដំណោះ ស្រាយមិនឃើញសោះ។

មន្រ្តីធុនៗនេះគួរលោករដ្ឋមន្ត្រី វង សូត្រ ជួយពិនិត្យមើលផង តើគួរដាក់វិន័យឬក៏ផ្តល់ ប័ណ្ណសរសើរ បំពាក់មេដាយការងារជូន៕

ដោយ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]