(ភ្នំពេញ)៖ ពិតជារឿងមួយគួរ​ឲ្យភ្ញាក់ផ្អើលខ្លាំង សម្រាប់តារាសម្ដែង​ និងជាពិធីការិនីដ៏​ស្រស់សោភា កញ្ញា ថន លក្ខិណា ខណៈដែលថ្មីៗនេះ នាងបែរជាលេចធ្លាយរឿងរ៉ាវ ស្នេហ៍ដោយសារតែប្រភពបង្ហើបថា សព្វថ្ងៃនាងកំពុងតែមានទំនាក់ទំនង យ៉ាងចម្លែក​ជាមួយនឹងកីឡាករឆ្នើម ជម្រើសជាតិរបស់កម្ពុជា គឺកីឡាករ កែវ សុផេង ព្រោះនាងតែងតែផ្ញើសារ ឬឆាតចង់ជួប កីឡាកររូបនេះ តាមរយៈបណ្ដាញសង្គម Facebook ដើម្បីបានជួបមុខគ្នា ។

ជាការពិត នាពេលកន្លងមក ស្រីស្រស់ ថន លក្ខិណា ត្រូវបានគេមើលឃើញថា ជាតារាសម្ដែងស្រីម្នាក់​ មិនសូវមានរឿងអាស្រូវ​ បែកធ្លាយទាល់តែសោះ ទាក់ទងនឹងស្នេហា ឬប្រុសឈ្មោល​ តាំងពីនាងប្រឡូកសិល្បៈមក ។ ក្រៅពីនេះនាងជាតារាសម្ដែង​ម្នាក់ មិនដែលចោលកម្មវិធីអ្នក​សិល្បៈណាម្នាក់ឡើយ មិនថាល្បី ឬមិនល្បី នាងតែងតែផ្ដល់វត្តមានជានិច្ច ព្រោះនាងជាតារា ដែលមានអធ្យាស្រ័យល្អបំផុត ។

ថ្មីៗមានរឿងរ៉ាវដ៏រសើបថ្មីមួយសម្រាប់​ តារាសម្ដែង ថន លក្ខិណា ថា នាងកំពុងលង់ស្នេហ៍កីឡាករបាល់ទាត់​ដ៏ល្បីល្បាញ​ គឺលោក កែវ សុផេង ដែលធ្វើឲ្យកក្រើក មិនតិចទេ ព្រោះនាងជាស្រីស្អាតម្នាក់ដែរ ខណៈដែលកន្លងមកតារាសម្ដែងស្រី ជាច្រើនពុំធ្លាប់មានរឿងស្នេហា ជាមួយកីឡាករណាម្នាក់ទេ ពោលមានតែបង្ហាញទឹកចិត្តគាំទ្រ។

ប្រភពពីកីឡាករជម្រើសជាតិម្នាក់ បានទម្លាយប្រាប់ Khmertalking ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា មិនមែនជារឿងថ្មីទេ ដែល ថន លក្ខិណា ចេញមុខគាំទ្របាល់ទាត់ខ្មែរ ព្រោះនាងជាតារាស្រីលេចធ្លោរ នៅពេលបច្ចុប្បន្ន ប៉ុន្តែរឿងដែលចម្លែក ជារឿយៗក្រោយពេល​បញ្ចប់ព្រឹត្តិការណ៍ទាត់បាល់ម្ដងៗ នាងតែងតែឆាត(ផ្ញើសារ) មករកលោក កែវ សុផេង​ ថាចង់ជួប និងថតរូប ព្រោះនាងជាអ្នកគាំទ្រ ។ ប៉ុន្តែក្រោយៗមក ថន លក្ខិណា ហាក់ដូចជាបញ្ចេញ​សកម្មភាពដដែលៗ រហូតដល់ជាប់ពិរុទ្ធគួរ​ឲ្យសង្ស័យថា នាងមានទំនាក់ទំនង​លើសពីអ្នកគាំទ្រធម្មតា ខណៈកីឡាករបាល់ទាត់ កែវ សុផេង ហាក់មិនទាន់បានអើពើជាមួយរឿងនេះ ព្រោះលោកហាក់មិនសូវ មានចំណាប់អារម្មណ៍​លើតារា ។

ជារឿងគួរឲ្យខ្មាស់អៀន បើសិនខាងប្រុសបដិសេធស្នេហ៍ ថន លក្ខិណា ព្រោះ​ជាស្រីខំបង្ហាញឬកពារប៉ុណ្ណឹងហើយ ខាងប្រុសមិនប្រណីពិតជា អាក្រក់មើលខ្លាំងណាស់។

តារាសម្ដែង​ ថន លក្ខិណា មិនអាចសុំការបំភ្លឺបានទេថា នាងពិតជាមានការទាក់ទង ខុសពីប្រក្រតី ជាមួយ កែវ សុផេង កីឡាករបាល់ទាត់ជម្រើសជាតិ មុខស្អាតរាងសង្ហាមែន ឬយ៉ាងណា ?

ប្រភព៖ Khmer Talking

កំណត់ហេតុខ្មែរឡូត៖

កាលពីពេលកន្លងទៅនេះ តារាសម្តែង និងជាពិធីការិនី កញ្ញា ថន លក្ខិណា បានទទួលរងព្រនង់នៃការ រិះគន់ពីសំណាក់អ្នកលេង Facebook ដោយបានលើកឡើងថា នាងរួមជាមួយតារាស្រីផ្សេងៗ ក្នុងស្រុកខ្មែរភាគច្រើន សុទ្ធតែធ្វើការវះកាត់កែសម្ផស្ស មិនមែនស្អាតតាមធម្មជាតិនោះទេ ។

ជុំវិញការរិះគន់បែបនេះ ត្រូវបានម្ចាស់ សាម៉ីខ្លួនរូបនេះ ចេញមុខប្រតិកម្មតបតទៅវិញ ដោយទទួលស្គាល់ថា នាងពិតជាកែសម្ផស្សមែន ប៉ុន្តែអ្វីដែលនាងធ្វើគឺ តម្រូវទៅតាមការស្រលាញ់ ពេញចិត្តរបស់ខ្លួនឯង មិនបានធ្វើឲ្យអ្នក ដទៃក្តៅក្រហាយទេ ។

តាមរយៈ Account Facebook មួយដែលមានឈ្មោះថា « អ៊ិន សុខណាលីន» បានសរសេរ Comment បែបក្នុងន័យរិះគន់ នៅក្នុងរូបរបស់តារាស្រី ថន លក្ខិណា ថា «តារាស្រុកខ្មែរភាគច្រើន កែមុខមាត់មិនមែនស្អាត តាមធម្មជាតិទេ » ។

ដោយឡែកបន្ទាប់ពី មានការរិះគន់បែបនេះ ម្ចាស់សាម៉ីខ្លួននាង ថន លក្ខិណា បានចេញមុខបកស្រាយតបតទៅវិញថា «ចាស ពិតហើយបងស្រី គេមិនស្អាតបានគេកែ ដើម្បីតម្រូវការរបស់គេ ប៉ុន្តែក៏មិនបានធ្វើឲ្យអ្នកដទៃ ក្តៅក្រហាយ ដោយសារគេដែរ។ មិនខ្វះទេអ្នកដែលចង់កែ ប៉ុន្តែអត់មានលុយកែ។ ដូច្នេះការកែមុខ វាជារឿងធម្មតា ហើយសម្រាប់មនុស្សស្រី នាពេលបច្ចុបន្បន្ននេះ ដូចច្នេះគេចង់កែ រឺចង់ធ្វើអីវាជាសិទ្ធរបស់គេ សំខាន់គេមិនយកលុយយើង ទៅកែទៅវាបានហើយ » ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]