ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី កញ្ញា ថន លក្ខិណា នៅពេលថ្មីៗនេះ បានទទួលរងព្រនង់នៃការ រិះគន់ពីសំណាក់អ្នកលេង Facebook ដោយបានលើកឡើងថា នាងរួមជាមួយតារាស្រីផ្សេងៗ ក្នុងស្រុកខ្មែរភាគច្រើន សុទ្ធតែធ្វើការវះកាត់កែសម្ផស្ស មិនមែនស្អាតតាមធម្មជាតិនោះទេ ។

ជុំវិញការរិះគន់បែបនេះ ត្រូវបានម្ចាស់ សាម៉ីខ្លួនរូបនេះ ចេញមុខប្រតិកម្មតបតទៅវិញ ដោយទទួលស្គាល់ថា នាងពិតជាកែសម្ផស្សមែន ប៉ុន្តែអ្វីដែលនាងធ្វើគឺ តម្រូវទៅតាមការស្រលាញ់ ពេញចិត្តរបស់ខ្លួនឯង មិនបានធ្វើឲ្យអ្នក ដទៃក្តៅក្រហាយទេ ។

តាមរយៈ Account Facebook មួយដែលមានឈ្មោះថា « អ៊ិន សុខណាលីន» បានសរសេរ Comment បែបក្នុងន័យរិះគន់ នៅក្នុងរូបរបស់តារាស្រី ថន លក្ខិណា ថា «តារាស្រុកខ្មែរភាគច្រើន កែមុខមាត់មិនមែនស្អាត តាមធម្មជាតិទេ » ។

ដោយឡែកបន្ទាប់ពី មានការរិះគន់បែបនេះ ម្ចាស់សាម៉ីខ្លួននាង ថន លក្ខិណា បានចេញមុខបកស្រាយតបតទៅវិញថា «ចាស ពិតហើយបងស្រី គេមិនស្អាតបានគេកែ ដើម្បីតម្រូវការរបស់គេ ប៉ុន្តែក៏មិនបានធ្វើឲ្យអ្នកដទៃ ក្តៅក្រហាយ ដោយសារគេដែរ។ មិនខ្វះទេអ្នកដែលចង់កែ ប៉ុន្តែអត់មានលុយកែ។ ដូច្នេះការកែមុខ វាជារឿងធម្មតា ហើយសម្រាប់មនុស្សស្រី នាពេលបច្ចុបន្បន្ននេះ ដូចច្នេះគេចង់កែ រឺចង់ធ្វើអីវាជាសិទ្ធរបស់គេ សំខាន់គេមិនយកលុយយើង ទៅកែទៅវាបានហើយ » ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]