ភ្នំពេញ៖ តារាសម្តែងប្រុស លោក យ៉ែម សំអូន តែងបង្ហាញទឹកចិត្តឪពុក ដែលមានចំពោះកូនស្រីជារឿយៗ តាមបណ្តាញសង្គម ព្រោះថារូបលោក មិនអាចកាត់ផ្តាច់នូវនិស្ស័យរវាង ឪពុក និងកូនបានឡើយ ទោះបីពេលនេះ ក្រុមគ្រួសារលែងរស់នៅជុំគ្នាក៏ដោយ។

កាលពីប៉ុន្មានម៉ោងមុននេះដែរ លោកយ៉ែម សំអូនបានបង្ហោះសារដ៏មានអត្ថន័យមួយ ភ្ជាប់ជាមួយមួយរូបថត បង្ហាញអំពីចំនួនទឹកប្រាក់យ៉ាងច្រើនថែមទៀតផង។ រូបលោកបានសរសេររៀបរាប់តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនថា "បើគិតមកដល់ថ្ងៃនេះគឺមានរយៈពេល៥ថ្ងៃហើយ ដែលប៉ាប៉ាបានបំពេញតួនាទីរបស់ប៉ា។ ប្រាក់ចំនួន ១000ដុល្លារ ដែលប៉ាបានផ្ញើឲ្យកូន សម្រាប់ការខិតខំប្រឹងប្រែងរៀនសូត្ររបស់កូន រយៈពេលមួយខែម្ដង។ ប៉ុន្តែវាបានរំលងមក រយៈពេល៥ថ្ងៃមកហើយ ហើយប៉ាប៉ាទើបតែដឹងថាប្រាក់ ទើបតែឃ្លា (Clear) នៅក្នុងកុងធនាគាររបស់កូន ដែលជាប្រាក់ដែលប៉ាបានសន្សំ នៃការធ្វើការងារបស់ប៉ា។ ប៉ាប៉ាត្រេកអរបំផុត ដែលឃើញកូនស្រីប៉ាប៉ាសប្បាយចិត្ត ហើយប៉ាចង់ប្រាប់កូនថា ការស្រឡាញ់ពេញបេះដូងរបស់ប៉ាទៅលើកូន គឺគ្មានថ្ងៃបញ្ចប់នោះទេ។ កូនគឺជាមោទនភាពរបស់ប៉ា។ ប៉ាស្រឡាញកូនរហូត" 

ចំពោះសាររបស់លោក យ៉ែម សំអូន មួយនេះ ទំនងជាចង់បង្ហាញពីជម្រៅបេះដូង និងការស្រលាញ់ដ៏ធំធេង ដែលមានលើកូនស្រីសំណព្វចិត្ត ទោះបីគម្លាតរបស់ពួកគេ នៅឆ្ងាយគ្នាយ៉ាងណាក្តី ក៏រូបលោកនៅតែនឹករំលឹក  ស្រលាញ់  និងសន្សំលុយយ៉ាងច្រើន ទុកផ្ញើទៅកូនស្រីផងដែរ៕

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦  លោក យ៉ែម សំអូន បានពោលពាក្យផ្អែមល្ហែម រំលេចចេញពីបេះដូងក្តី ស្រលាញ់របស់លោក ក្នុងនាមជាឪពុកប្រាប់ទៅ ដល់កូនស្រីបណ្តូលចិត្តថា លោកស្រលាញ់ កូនប្រៀបដូចជាដុំពេជ្រ ,កែវភ្នែក និងជាជីវិត របស់លោក និយាយជារួមលោក ពិតជាសំណាងណាស់ ដែលមានកូនស្រីម្នាក់នេះ ជាកូនពិតជាអស្ចារ្យ និងមានមោទនភាព ខ្លាំងណាស់ ។

តាមរយៈសារដែល តារាសម្តែង និងជាតារាបង្ហាញម៉ូដ លោក យ៉ែម សំអូន បានបង្ហោះបានសរសេររៀបរាប់ ពីអារម្មណ៍ស្រលាញ់ នឹករលឹកកូនស្រីដែលនៅ ឯនាយសមុទ្រដោយភ្ជាប់ មកជាមួយវីដេអូ ដែលមានរយៈពេល ជិត៦នាទីថា « ថ្ងៃនេះជាថ្ងៃពិសេសរបស់ កូនស្រីតែមួយសំណប់ចិត្តខ្ញុំ យ៉ែម វិរូនីខា _សំអូន វិថាណា គំរប់ខួប១៥ ឆ្នាំ ហើយមានអារម្មណ៍ខ្លួនឯង រៀងចាស់បន្តិចទៀតដែរ តែអ្វីរឹតតែអស្ចារ្យជាងនេះ មោទនភាពរបស់ខ្ញុំក្នុងនាម ជាឪពុកមួយរូប ពិតជារំភើបស្ទើរតែ និងពាក្យពេជ្រ អ្វីយករៀបរាប់ពុំបានឡើយ ឆ្លងកាត់ពេលវេលា យ៉ាងយូ កូនគឺមនុស្ស ដែលអាចនិយាយបានថា មហាអស្ចារ្យ កូនផ្ដល់ឲ្យឪពុកច្រើនលើសលប់ ដែលប៉ាមិនអាចកាត់ថ្លៃបាន ប៉ាចង់ប្រាប់កូនថា កូនស្រីគឺជាដុំពេជ្រ ជាកែវភ្នែកទាំងគូ និងជាជីវិតរបស់ ប៉ាៗ សូមសងកូនប៉ាវិញគ្រប់យ៉ាង ហើយនៅថ្ងែពិសរសរបស់កូន ប៉ាសូមជូនពរកូនជួបតែសេចក្ដីសុខ សំរេចអ្វីបានដូចបំណង និងមានសុភមង្គលនៅក្នុងជីវិត ប៉ាស្រឡាញ់កូន មហាលើសពីពាក្យថាស្រឡាញ់ » ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]