ភ្នំពេញៈ លោក យ៉ែម សំអូន បានពោលពាក្យផ្អែមល្ហែម រំលេចចេញពីបេះដូងក្តី ស្រលាញ់របស់លោក ក្នុងនាមជាឪពុកប្រាប់ទៅ ដល់កូនស្រីបណ្តូលចិត្តថា លោកស្រលាញ់ កូនប្រៀបដូចជាដុំពេជ្រ ,កែវភ្នែក និងជាជីវិត របស់លោក និយាយជារួមលោក ពិតជាសំណាងណាស់ ដែលមានកូនស្រីម្នាក់នេះ ជាកូនពិតជាអស្ចារ្យ និងមានមោទនភាព ខ្លាំងណាស់ ។

តាមរយៈសារដែល តារាសម្តែង និងជាតារាបង្ហាញម៉ូដ លោក យ៉ែម សំអូន បានបង្ហោះបានសរសេររៀបរាប់ ពីអារម្មណ៍ស្រលាញ់ នឹករលឹកកូនស្រីដែលនៅ ឯនាយសមុទ្រដោយភ្ជាប់ មកជាមួយវីដេអូ ដែលមានរយៈពេល ជិត៦នាទីថា « ថ្ងៃនេះជាថ្ងៃពិសេសរបស់ កូនស្រីតែមួយសំណប់ចិត្តខ្ញុំ យ៉ែម វិរូនីខា _សំអូន វិថាណា គំរប់ខួប១៥ ឆ្នាំ ហើយមានអារម្មណ៍ខ្លួនឯង រៀងចាស់បន្តិចទៀតដែរ តែអ្វីរឹតតែអស្ចារ្យជាងនេះ មោទនភាពរបស់ខ្ញុំក្នុងនាម ជាឪពុកមួយរូប ពិតជារំភើបស្ទើរតែ និងពាក្យពេជ្រ អ្វីយករៀបរាប់ពុំបានឡើយ ឆ្លងកាត់ពេលវេលា យ៉ាងយូ កូនគឺមនុស្ស ដែលអាចនិយាយបានថា មហាអស្ចារ្យ កូនផ្ដល់ឲ្យឪពុកច្រើនលើសលប់ ដែលប៉ាមិនអាចកាត់ថ្លៃបាន ប៉ាចង់ប្រាប់កូនថា កូនស្រីគឺជាដុំពេជ្រ ជាកែវភ្នែកទាំងគូ និងជាជីវិតរបស់ ប៉ាៗ សូមសងកូនប៉ាវិញគ្រប់យ៉ាង ហើយនៅថ្ងែពិសរសរបស់កូន ប៉ាសូមជូនពរកូនជួបតែសេចក្ដីសុខ សំរេចអ្វីបានដូចបំណង និងមានសុភមង្គលនៅក្នុងជីវិត ប៉ាស្រឡាញ់កូន មហាលើសពីពាក្យថាស្រឡាញ់ » ។

ទន្ទឹមជាមួយនឹងការរំលេចសារនោះ លោកក៏បានថតជាវីដេអូ ផ្ញើរទៅកូនស្រីអបអរ ថ្ងៃខួបកំណើត ពិតប្រាកដ នៅថ្ងៃទី១១ ខែមេសា នេះផងដែរ ចង់ដឹងថាលោក មានសារអ្វីជូនពរកូនស្រី សូមទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]