ភ្នំពេញ៖ ក្មេងប្រុសពិការដៃឆ្វេង ម្នាក់មានអាយុ៤ ឆ្នាំ ត្រូវបានលង់ទឹកស្លាប់ យ៉ាងអណោចអធម កាលពីយប់ទៀបភ្លឺ ចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ដោយសារតែ ដើរតាមម្ដាយ ដែលជាមនុស្ស មានសតិមិនគ្រប់ ហើយជ្រុលធ្លាក់ ក្នុងប្រឡាយទឹក នៅវាលស្រែ នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បើតាមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ស្រ្តីដែលមានសតិមិនគ្រប់នេះ ក្រៅពីកូនប្រុសតូច ដែលលង់ទឹកស្លាប់ ហើយនោះ គឺនៅមានកូនប្រុស ស្រីតូចៗ ចំនួន ៤ នាក់ទៀត នៅក្នុងបន្ទុក ដែលក្មេងៗ ទាំងនោះ មានអាយុតិចជាង ១០ឆ្នាំ ហើយបច្ចុប្បន្ន មិនមានផ្ទះស្នាក់នៅទេ គឺសុំផ្ទះបងប្អូន ស្នាក់នៅ ចំណែកឯបុរសជាប្តី បានចេញទៅរកស៊ី នៅស្រុកឆ្ងាយ គ្មានដំណឹង ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានមួយថា ផ្ទះចំនួន២ខ្នងរបស់ បងប្អូនជនជាតិព្នង នៅភូមិដំរីជាន់ សង្កាត់ រមនា ក្រុងសែនមនោរម្យកាលពី វេលាម៉ោង9និង30នាទី មុននេះបន្តិចព្រឹក ថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៦នេះត្រូវបាន ភ្លើងឆេះគ្មានសល់បង្កឡើងដោយសារ ម្ចាស់ផ្ទះជាអ្នកដុត។

អ្នកភូមិខាងលើបានឃើញហេតុការណ៍នេះ បាននិយាយថា មុនពេលកើតហេតុ ម្ចាស់ផ្ទះឈ្មោះ ម៉្យាស់ ភេទស្រី អាយុប្រហែលជាង៣០ឆ្នាំ ជាស្រីមេម៉ាយជាស្រ្តីមិនគ្រប់សតិ (ឆ្កួត) មានអាការៈកាចទៀតផង ដំបូងគេឃើញមានផ្សែងហុយ ទ្រលោមចេញពីផ្ទះស្រ្តីនោះ បន្តិចក្រោយមកមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្តងទើបដឹងថា ស្រ្តីនោះជាអ្នកដុតភ្លើងចាប់ផ្តើមឆេះ ពេញក្រមុំទៅហើយ ពេលនោះប្រជាពលរដ្ឋបាននាំគ្នា ជួយពន្លត់ដែរ តែស្រ្តីសតិមិនគ្រប់នោះ បានទាញកាំបិតយ៉ាងធំ ដេញកាប់អ្នកភូមិ មិនឱ្យជួយពន្លត់ឡើយ។

ពេលនោះអ្នកភូមិបានទូរស័ព្ទហៅ រថយន្តពន្លត់របស់ស្នងការខេត្តឲ្យ ជួយពន្លត់ដែរតែអកុសលភ្លើងបាន ឆេះពេញបន្ទុក ទៅហើយធ្វើឱ្យ រថយន្តពន្លត់អគ្គីភ័យ ជួយមិនទាន់ដោយសារចំងាយពីខេត្ត ទៅភូមិកើតហេតុនោះ ចំនួនជាង១០km។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មាន យើងនៅមុននេះបន្តិចថា បន្ទាប់ពីលោកទទួលបានព័ត៌នេះភ្លាម លោកបានបញ្ជាទៅលោកស្នងការ ខេត្តភ្លាមដើម្បីឲ្យរថយន្តពន្លត់ ចេញទៅជួយសង្រ្គោះភ្លាមតែ អកុសលចំងាយផ្លូវឆ្ងាយពេក ពេលទៅដល់ភ្លើង បានឆេះអស់ទៅហើយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]