មណ្ឌលគិរី៖ ផ្ទះចំនួន២ខ្នងរបស់ បងប្អូនជនជាតិព្នង នៅភូមិដំរីជាន់ សង្កាត់ រមនា ក្រុងសែនមនោរម្យកាលពី វេលាម៉ោង9និង30នាទី មុននេះបន្តិចព្រឹក ថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៦នេះត្រូវបាន ភ្លើងឆេះគ្មានសល់បង្កឡើងដោយសារ ម្ចាស់ផ្ទះជាអ្នកដុត។

អ្នកភូមិខាងលើបានឃើញហេតុការណ៍នេះ បាននិយាយថា មុនពេលកើតហេតុ ម្ចាស់ផ្ទះឈ្មោះ ម៉្យាស់ ភេទស្រី អាយុប្រហែលជាង៣០ឆ្នាំ ជាស្រីមេម៉ាយជាស្រ្តីមិនគ្រប់សតិ (ឆ្កួត) មានអាការៈកាចទៀតផង ដំបូងគេឃើញមានផ្សែងហុយ ទ្រលោមចេញពីផ្ទះស្រ្តីនោះ បន្តិចក្រោយមកមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្តងទើបដឹងថា ស្រ្តីនោះជាអ្នកដុតភ្លើងចាប់ផ្តើមឆេះ ពេញក្រមុំទៅហើយ ពេលនោះប្រជាពលរដ្ឋបាននាំគ្នា ជួយពន្លត់ដែរ តែស្រ្តីសតិមិនគ្រប់នោះ បានទាញកាំបិតយ៉ាងធំ ដេញកាប់អ្នកភូមិ មិនឱ្យជួយពន្លត់ឡើយ។

ពេលនោះអ្នកភូមិបានទូរស័ព្ទហៅ រថយន្តពន្លត់របស់ស្នងការខេត្តឲ្យ ជួយពន្លត់ដែរតែអកុសលភ្លើងបាន ឆេះពេញបន្ទុក ទៅហើយធ្វើឱ្យ រថយន្តពន្លត់អគ្គីភ័យ ជួយមិនទាន់ដោយសារចំងាយពីខេត្ត ទៅភូមិកើតហេតុនោះ ចំនួនជាង១០km។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មាន យើងនៅមុននេះបន្តិចថា បន្ទាប់ពីលោកទទួលបានព័ត៌នេះភ្លាម លោកបានបញ្ជាទៅលោកស្នងការ ខេត្តភ្លាមដើម្បីឲ្យរថយន្តពន្លត់ ចេញទៅជួយសង្រ្គោះភ្លាមតែ អកុសលចំងាយផ្លូវឆ្ងាយពេក ពេលទៅដល់ភ្លើង បានឆេះអស់ទៅហើយ។

លោកអភិបាលខេត្តឲ្យដឹងទៀតថា នៅពេលបន្តិចទៀតនេះ ក្រុមការងារកាកបាទក្រហមខេត្តនិងចុះទៅ សួរសុខទុក្ខនិងផ្តល់ ជាអំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះ លោកអភិបាលខេត្តមណ្ឌលគិរី បានធ្វើការអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ កំពុងរស់នៅក្នុងតំបន់ ខេត្តមណ្ឌលគិរីទាំងអស់ មេត្តានាំគ្នាធ្វើការប្រុងប្រយ័ត្នឱ្យបាន ខ្ពស់ក្នុងការការពារកុំឲ្យកើតមាន នូវករណី កើតមានអគ្គីភ័យព្រោះ រដូវនេះជារដូវប្រាំងវាអាច កើតមានគ្រោះអគ្គីភ័យយ៉ាងផុយស្រួយ បំផុតនៅពេលដែលបងប្អូនមិនមាន ការធ្វេសប្រហែស។

លោក ភី ងូក ចៅសង្កាត់រមនា បានប្រាប់ថានៅក្នុង គ្រួសារស្រ្តីមិនគ្រប់សតិខាងលើនេះ មានសមាជិកចំនួន៥នាក់ ស្រ្តីមេម៉ាយចំនួន ២នាក់គិតទាំងស្រ្តីមិនគ្រប់សតិនេះ ហើយពួកគាត់សុទ្ធតែជនជាតិព្នង។ លោក តូច យ៉ុន ស្នងការខេត្តមណ្ឌលគិរី បានប្រាប់ថាលោក បានបញ្ជា ឲ្យរថយន្តពន្លត់អគ្គីភ័យចេញទៅជួយ​ ពន្លត់ភ្លាមៗដែរតែពេលរថយន្តចេញទៅ ដល់កន្លែងកើតហេតុផ្ទះ ដែលឆេះនោះវាបាន ហួសពេលទៅហើយដោយសារភ្លើងឆេះ លឿនពេកមូលហេតុ ធាតុអាកាសក្តៅខ្លាំង និងមានជំនោរខ្យល់ខ្លាំង ទៀតផង លោកស្នងការបាន​ សម្តែងនូវការសោកស្តាយខ្លាំងបំផុត នៅហេតុការណ៍នេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]