ភ្នំ​ពេ​ញ៖​ ​ខណៈ​ដែ​លសារ​ព័​ត៌មា​ន​ក្នុង​ស្រុ​កមួ​យចុះ​ផ្សា​យដោយ​ដា​ក់ចំ​ណ​ងជើ​ង​ថា ​ម៉េ​ង ​កែវ​​​ពេជ្ជ​តា​ ​អ​ស់​​ជំ​​​នឿ​ លើ​​​​​​​​ក្រ​​​សួ​ង​​វ​ប្ប​ធម៌​ ​និង​​​វិ​ចិត្រ​​​សិ​​ល្បៈ​ ​​​​ចំ​ពោះចំ​​​ណា​ត់ការ ​​​​លើ​​ តា​រាសិ​ច​ស៊ី ​ដេ​ន​នី ​ខ្វា​ន់​ ​នោះ​ ស្រា​ប់​តែ ​សា​សា​ ដែ​ល​មាន​រឿ​ង​​អា​ស្រូ​វ​​ជា​​មួយ ​ឧក​ញ៉ា​ ​សុ​ខ​ ប៊ុ​ន​ ​កន្ល​ង​ម​ក ​ចេ​ញមុ​ខ​​រិះ​គ​ន់ ​ឌឺ​ដ​ង​​ ​ដាក់​ផ្លែ​ផ្កា ​ទៅ​លើ​ ​ម៉េ​ង ​កែ​វ​ពេជ្ជ​តា​​​ ​ទៅវិ​ញ​​​។​​​

សា​សា​ ​បា​ន​ស​រសេ​រ​​លើ​ហ្វេ​ស​ប៊ុក​ខ្លួ​នថា​​​ ​«ម​នុ​ស្សល្អ​មិ​ន​រ​មាស់​គី​សរឿ​ង​គេទេ​ ​គេស៊ី​បា​យ​ផ្ទះគេ​ ​គេមិ​ន​សុំបា​យអ្ន​ក​ស៊ី​ឡើយ​ ​ល្ម​មៗ​បា​ន​ហើ​យ ​មើ​ល​ស​ម័យ​ផ​ង ​បើ​ធ្វើ​មិ​ន​បាន​ល្អ​ដូ​ច​គេ ​កុំ​ច្រ​ណែ​នគេ​ ​សិ​ស្សច្ប​ង​ស្អី​ ​ធ្វើអី​ដែ​ល​ល្អ​ខ្លះហើ​យ​ដ​ល់ស​ង្គ​ម​?​ ?​ ​?​»។ ​ពាក្យ​ថា​ គី​ស​ ​នេះ​​ទំ​ន​ង​​ជា​​​នាង​​​ស​រ​សេ​រថា​ ​ទើ​ស ​ហើ​យ​មើល​ទៅ​នោះ​ ៕​​​​​

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា តារាចម្រៀង​សម្លេង រៃកណ្តឹងស្តាប់មិនចេញជិន​ណាយ អ្នកនាង ម៉េង កែវពេជ្ជតា ដែ​ល​កន្លងមក ត្រូវបានមហាជនដឹងគ្រប់គ្នាថា ធ្លាប់ផ្ទុះ​រឿងចម្រូងចម្រាស់ ជាមួយតារាសម្តែងចំណូលថ្មី នាង ដេននី ខ្វាន់ ជុំវិញរឿងស្លៀកពាក់សិចស៊ី រហូតក្រួសួងវប្បធម៌​ និងវិចិត្រសិ​ល្បៈ បា​នចេញលិខិតកោះហៅ តារាវ័យក្មេង ដេននី ទៅណែនាំ ព្រមទាំងឲ្យ​ចេញមុខសុំទោសម​ហាជ​ន ជាសាធារណៈនោះ ថ្មីៗនេះ បានបង្ហាញពីអារម្មណ៍ បាក់ទឹកចិត្តលើចំណាត់ការ ក្រ​សួង​ដែល​គ្មានចំណាត់ការណា ក្តៅចំពោះតារាវ័យក្មេងរូបនេះ។

អ្នកនាង ម៉េង កែវជ្ជតា បានសរសេរលើកឡើង ជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេស​ប៊ុ​ក​ ដោយសំដៅលើតារាសិចស៊ី នាង ដេននី ខ្វាន់ និងក្រសួងថា​ «មុនហ្នឹងប្រកាសដាច់ខាត មិនសូមទោសខ្ញុំទេ។ ហ៊ឺខ្ញុំហាក់អន់ចិត្ត និងក្រសួងយើងណាស់ ស្លៀកពាក់បែបហ្នឹង ក៏អាចទទួលជួបបានដែរ វាខុសពីពួកខ្ញុំ បើហ៊ានតែខុសបន្តិច ម៉ែអឺយអត់មើលមុខអាឡូវ ហេ ហេ…!»។

មិនត្រឹមតែប៉ុណ្ណោះ នាពេលកន្លងមក តារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា ក៏ធ្លាប់បាននិយា​យសង្កត់ធ្ងន់ថា ​ការចេញមុខសុំទោស ពីសំណាក់តារាស្រីនាង ដេននី ខ្វាន់ នេះ ព្រោះតែខ្លាចសន្និសីទកាសែតប៉ុណ្ណោះ ។ ម្យ៉ាងទៀត អ្នកនាងនិយាយ​ណែនាំ ក្នុងន័យមួយ ដើម្បីស្ថាបនាក្នុងនា​ម អ្នកនាងជាអ្នកសិល្ប:រៀមច្បងម្នាក់ ដែលមានអាយុច្រើនជាង ប្រៀបបាន​នឹង​បង ប្រដៅប្អូនស្រី​។ ប៉ុន្តែផ្ទុយមកវិញបែរជា កញ្ញា ដេននី ខ្វាន់ ខឹងច្រឡោត លើកយករឿងផ្ទាល់ខ្លួនរបស់អ្នកនាង តាំងពីអតីតកាល មកផ្ចាញ់ផ្ចាលទៅវិញ។ មិនតែប៉ុណ្ណោះ ថែមទាំងប្រើភាសារពេបជ្រាយ និងចំអកឡកឡឺយ ជី​វិតបែកបាក់គ្រួសារ របស់អ្នកនាង ម៉េង កែវពេជ្ជតា ទៀតផង ។

សូមបញ្ជាក់ថា ការលើកឡើង បង្ហាញពីការអស់ជំនឿ លើចំណាត់ការរបស់ក្រសួង វប្បធម៌​ និង​វិ​ចិ​ត្រសិល្បៈ ពីសំណាក់តារាចម្រៀង សំឡេងស្រទន់ពីរោះដូចសារិកា អ្នកនាង ម៉េង កែវពេជ្ជតា ខាងលើនេះ ធ្វើឡើងបន្ទាប់​ពីលទ្ធផល​ នៃចំណាត់ការ កោះហៅរបស់​ក្រសួង លើនាង ដេននី ខ្វា​ន់ ឲ្យខ្លួនហាក់ដូច​គ្មានផ្លែផ្កាអ្វី ក្រៅតែពីការណែនាំបន្តិចបន្តូច ដោយពុំមានការ​ដាក់លក្ខខណ្ឌ ឬ​ធ្វើកិច្ចសន្យាព្រ​មា​នខ្លាំងៗ ចំពោះទង្វើគឃ្លើន របស់តារាស្រីសិចស៊ី ដេននី ខ្វាន់ កាលពីថ្មីៗនោះ​ឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់