ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យកន្លងទៅនេះ យើងបានឃើញថាមានមនុស្សជាច្រើនបានមកចូលរួមទស្សនាការប្រកួតជិះស្គីក្តារនៅឯ Tk Avenue ក្នុងនោះក៏មានការចូលរួមពីសំណាក់យុវជនជាច្រើនផងដែរ។ 

ក្នុងនោះមានការប្រកួតពីរប្រភេទទី១ គឺការប្រកួតអ្នកដែលអាចក្រឡាប់ក្តារស្គីរបស់ខ្លួនបានច្រើនជាងគេ និងទី២ គឺការប្រកួតអ្នកដែលអាចជិះរំលង បានខ្ពស់ជាងគេ អ្នកដែលទទួលបានជ័យជំនះ នឹងទទួលបានកាដូពីដៃគូសហការដូចជា Legend Cinemas, 10K Skate-Shop, Bread Talk, Mountain Dew និង TK Avenue។ ពិសេសជាងនេះទៅទៀត ហ្វេនទាំងអស់គ្នាក៏ អាចចូលរួមទស្សនាបាន ដោយសេរីថែមទាំងអាចចូលរួមលេងហ្គេមដើម្បីឈ្នះ រង្វាន់ថែមទៀតផង។ លើសពីនេះទៅទៀត យើងក៏មានការចែកជូននំបុ័ង Bread Talk និងភេសជ្ជៈ Mountain Dew ដល់អ្នកនៅទីនោះ។ គួរបញ្ជាក់ថា ការប្រកួតនេះគឺជាលើកទី២ហើយ ដែលលើកទី១បានធ្វើឡើងកាលពីឆ្នាំ២០១៤។ 

ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយ រឿងនិនចាអណ្តើតនេះបានចេញនូវភាគទី ១កាលពីឆ្នាំ២០១៤ ហើយឥឡូវនេះបានវិលត្រឡប់មកវិញជាមួយនឹងភាគ២ ដែលមានចំនងជើងថា “និនចារអណ្តើត ពីស្រមោលទៅវីរៈបុរស” ដែលនឹងមានចាក់បញ្ចាំង ចាប់ពីថ្ងៃទី១ មិថុនានេះតទៅហើយ។ រឿងនេះធ្លាប់មានចាក់បញ្ចាំងជាគំនូរជីវចល ដែលធ្វើឲ្យយុវជនជាច្រើននឹកឃើញ កាលពីកុមារភាពរបស់ខ្លួនដែលអង្គុយមើលរបស់ ភ្លេចបាយភ្លេចទឹក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]