ចិន ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ហេតុការណ៍រន្ធត់ស្រុតបាក់ដីមួយ បានកើតឡើងក្នុងប្រទេសចិន ដែលធ្វើឲ្យមនុស្សជាច្រើនមានការភិតភ័យជាខ្លាំង។

តាមរយៈខ្សែវីដេអូឃ្លីបមួយ ដែលថតជាប់ដោយកាម៉េរាសុវត្តិភាព បង្ហាញឲ្យឃើញពីទិដ្ឋភាព ស្រុតបាក់ដីលើដងផ្លូវមួយកន្លែង ស្ថិតក្នុងទីក្រុង Ruijin ខេត្ត Jiangxi ប្រទេសចិន ដែលបានលេបត្របាក់អស់រថយន្ត ចំនួន៤គ្រឿង រួមនិងដើមឈើមួយដើមចូលទៅក្នុងរណ្តៅបាក់ស្រុតនោះ ដែលមានជម្រៅជាង៣០ម៉ែត្រ។

យ៉ាងណាមិញ ក្នុងហេតុការណ៍នោះដែរ រថយន្តទាំងអស់នោះ ធ្លាក់ទើរត្រឹមមាត់រណ្តៅ ដែលមានជម្រៅជាង ៣ម៉ែត្រតែប៉ុណ្ណោះ។ ក្រោយមកក៏ត្រូវបានក្រុមអ្នកពន្លត់អគ្គីភ័យ មកធ្វើជួយធ្វើអន្តរាគមន៍យករថយន្តចេញពីតាំងកើតហេតុផងដែរ។

បើតាមប្រភពបានឲ្យដឹងថា មិនមានមនុស្សរងរបួស ឬស្លាប់ក្នុងហេតុការណ៍គ្រោះធម្មជាតិមួយនេះឡើយ។ ដោយឡែកគ្រោះធម្មជាតិ ស្រុតបាក់ដីមួយនេះដែរ គេជឿជាក់ថា អាចបណ្តាលមកពី ការហូរច្រោះដីក្រោមដី ឬសំណឹកក្រោមដី ដែលមូលហេតុសុទ្ធសឹងតែបង្កឡើង ដោយកត្តារបស់មនុស្ស។

បើតាមប្រសាសន៍របស់លោក Peter Hobbs មកពីខាងក្រុមអ្នក អង្កេតស្រាវជ្រាវ ភូគុព្ភសាស្រ្តរបស់ចក្រភពអង់គ្លេស ឬហៅថា British Geological Survey (BGS) បានលើកឡើងថា មូលហេតុនៃការការបាក់ស្រុតនេះ វាបង្កឡើងដោយការរំលាយ ឬបាក់បែកថ្ម នៅក្រោមដី ម្យ៉ាងវិញទៀត វាក៏វាអាចបង្ករឡើងដោយសារតែ ការបាក់រលំអណ្តូងរ៉ែជាយូរឆ្នាំ ជាហេតុនៃការផ្លាស់ប្តូរនៃកម្រិតទឹកមានការប្រែប្រួល ដែលអាចប៉ះពាល់ដល់ស្ថេរភាពដីក្រោមដី បណ្តាលឲ្យមានជាប្រហោង ឬរន្ធរួចក៏បង្កឡើង ជាការបាក់ស្រុតនេះតែម្តង។

គូសបញ្ជាក់ដែរ ទាក់ទិននិងករណីមួយនេះដែរ បច្ចុប្បន្នគឺស្ថិតក្រោមការស៊ើបអង្កេតបន្ថែម ឲ្យស៊ីជម្រៅ ពីមូលហេតុបង្កឡើងថែមទៀតផងដែរ ៕

ទស្សនាវីដេអូ៖

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទិននិងករណីយខាងលើនេះដែរ រថយន្តមួយគ្រឿង ត្រូវបានផុងធ្លាក់ទៅក្នុងដីដោយសារស្រុតផ្លូវ ដែលមានជម្រៅប្រមាណជិត ៥ម៉ែត្រ ហើយអ្នកបើក ត្រូវបានជួយសង្គ្រោះដោយអ្នកដំណើរផ្សេងទៀត ដែលនៅកន្លែងកើតហេតុនោះ កំពុងមានការចាប់អារម្មណ៍ពីមហាជន។

ប្រភពព័ត៌មាន ឲ្យដឹងថា រថយន្តមួយគ្រឿង បើកបរដោយគ្រួសាររងគ្រោះ​ បានធ្វើដំណើរតាមបណ្តោយផ្លូវ Trujillo ក្នុងប្រទេសប៉េរូ ស្រាប់តែជួបគ្រោះអាក្រក់ស្រុតផ្លូវ ដែលជាហេតុធ្វើឲ្យតួមុខនៃរថយន្ត បះផ្ងារគូថ គងជាប់មាត់ផ្លូវដែលបាក់ស្រុតនោះ បង្កការភ្ញាក់ផ្អើល និងតក់ស្លុត ដល់អ្នកដំណើរជិតនោះយ៉ាងខ្លាំង។

ហេតុការណ៍នេះ អាចចាត់ទុកបានថា ជាសំណាងល្អមួយ ដែលអ្នកធ្វើដំណើរក្នុងរថយន្ត មិនមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ក្រោយពីមានការជួយសង្គ្រោះរួចមក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]