ប៉េរូ៖ វីដេអូ​នៃទិដ្ឋភាពរថយន្តមួយ ត្រូវបានផុងធ្លាក់ទៅក្នុងដីដោយសារស្រុតផ្លូវ ដែលមានជម្រៅប្រមាណជិត ៥ម៉ែត្រ ហើយអ្នកបើក ត្រូវបានជួយសង្គ្រោះដោយអ្នកដំណើរផ្សេងទៀត ដែលនៅកន្លែងកើតហេតុនោះ កំពុងមានការចាប់អារម្មណ៍ពីមហាជន។

ប្រភពព័ត៌មាន ឲ្យដឹងថា រថយន្តមួយគ្រឿង បើកបរដោយគ្រួសាររងគ្រោះ​ បានធ្វើដំណើរតាមបណ្តោយផ្លូវ Trujillo ក្នុងប្រទេសប៉េរូ ស្រាប់តែជួបគ្រោះអាក្រក់ស្រុតផ្លូវ ដែលជាហេតុធ្វើឲ្យតួមុខនៃរថយន្ត បះផ្ងារគូថ គងជាប់មាត់ផ្លូវដែលបាក់ស្រុតនោះ បង្កការភ្ញាក់ផ្អើល និងតក់ស្លុត ដល់អ្នកដំណើរជិតនោះយ៉ាងខ្លាំង។

ហេតុការណ៍នេះ អាចចាត់ទុកបានថា ជាសំណាងល្អមួយ ដែលអ្នកធ្វើដំណើរក្នុងរថយន្ត មិនមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ក្រោយពីមានការជួយសង្គ្រោះរួចមក៕

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Asiantown

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]