កំពង់ធំ ៖យោងតាមសេចក្ដី រាយការណ៍ ពីឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ បានឱ្យដឹងថា កុមារីម្នាក់បានស្លាប់ ដោយ សង្ស័យថា បន្ទាប់ពីផឹកភេសជ្ជៈស្ទីង ខណៈ មានករណីស្លាប់ផ្សេងទៀត នៅតំបន់នោះ។

សេចក្ដីរាយការណ៍បានបន្ដថា ករណី សង្ស័យស្លាប់បន្ទាប់ពីផឹកភេសជ្ជៈខាងលើនេះ បានកើតឡើងតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១២មកម្ល៉េះ ហើយត្រូវបានគេផ្សាយ តៗគ្នានៅលើបណ្ដាញទំនាក់ទំនងសង្គម ហៅថា ហ្វេសប៊ុក ។

កុមារីម្នាក់ អាយុ១៣ឆ្នាំ បានស្លាប់ ខណៈដែលមានព័ត៌មានថា មនុស្សម្នាក់ពីរ នាក់ផ្សេងទៀត បានពុលភេសជ្ជៈស្ទីង បន្ទាប់ពីផឹកហើយ ។
យ៉ាងណាក៏ដោយ ចំពោះករណីខាងលើ ត្រូវបានអភិបាលស្រុកបារាយណ៍ខេត្ដកំពង់ធំ លោកហាក់ ម៉ូវសេង បានមានប្រសាសន៍ ថា សមត្ថកិច្ចជំនាញមិនទាន់បានសន្និដ្ឋានឱ្យ បានពិតប្រាកដ ចំពោះមូលហេតុដែលនាំឱ្យ មានករណីស្លាប់ខាងលើនេះទេ ហើយការ និយាយថា មកពីហូបស្ទីងនោះ ក៏មិនពិត ដែរ ដោយសារតែសមត្ថកិច្ចជំនាញមិនទាន់ បញ្ជាក់ ។

អភិបាលស្រុករូបនេះ បានដាក់ការសង្ស័យ ចំពោះជំងឺផ្សេងទៀត ដែលនាំឱ្យកុមារីនេះស្លាប់ មុនពេលដែល រូប គេបានផឹកស្ទីង ។

យ៉ាងណាក៏ដោយ បើសិនសមត្ថកិច្ចជំ នាញ មិនបានចេញមកបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការស្លាប់របស់កុមារីខាងលើនេះទេ នោះច្បាស់ជាធ្វើឱ្យមានការនិយាយតៗគ្នា ចំពោះការពុលភេសជ្ជៈប្រភេទនេះ ។

ភេសជ្ជៈស្ទីង ត្រូវបានគេលើកឡើងថា មានជាតិហ្គាស់ខ្លាំង ដូច្នេះវាអាចធ្វើឱ្យប៉ះ ពាល់ផងដែរ ដល់សុខភាពក្មេងៗដែលបាន ផឹកភេសជ្ជនេះ៕

ដោយ ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]