កាលពីពេលថ្មីៗនេះ យោងទៅតាមសារព័ត៌មានរបស់ ឆាយណាប៊ិស បានឲ្យដឹងថាមានស្រ្ដី២នាក់ និងបុរសម្នាក់ បាននាំគ្នាស្លៀកឈុត ប៊ីគីនី ជាមួយនឹងការកាន់ដាវ របស់ជនជាតិជប៉ុន ដាក់នៅចំកណ្ដាលភ្លៅទាំងសងខាងរបស់ពួកគេ។

គោលបំណងដែលពួកគេទាំង៣នាក់ធ្វើបែបនេះ ព្រោះពួកគេចង់ប្រាប់ទៅ អ្នកសេ្នហាជាតិរបស់ជនជាតិចិនទាំងអស់ ឲ្យរក្សានៅរបៀបរៀបរយ និងចៀសវាងការប្រើអំពើហិង្សា និងការប្រឆាំងជាមួយនឹងជប៉ុន នៅលើដងផ្លូវមួយ នៅក្នុង Shenzhen។ យ៉ាងណាមិញកាលពីច្រើនសប្ដាហ៍មុន ចិនបាននាំគ្នាមានកំហឹងជាខ្លាំងជាមួយនឹងជប៉ុន បន្ទាប់ពីមានជនជាតិជប៉ុន ១០នាក់បានហែលមកដល់ដីគោក នៃកោះ Diaoyu ភាគខាងកើតនៃសមុទ្រចិន និងបានដោតទង់ជាតិជប៉ុនថែមទៀត។

អ្នកប្រឆាំងជាច្រើនពាន់នាក់ បាននាំគ្នាដង្ហែរនៅតាមដងផ្លូវនៃ ប្រទេសចិន និងនាំគ្នាស្រែកប្រឆាំងនឹងជប៉ុន និងផលិផលរបស់ប្រទេសជប៉ុនដែលបាននាំចូល មកក្នុងប្រទេសខ្លួន។ អ្នកប្រឆាំងខ្លះបាននាំគ្នា ទៅវាយកម្ទេចឡាន ដែលផលិតមកពីប្រទេសជប៉ុន ហាង ផ្សារ និងកន្លែងពាណិជ្ជកម្មជាច្រើនរបស់ប្រទេសជប៉ុន។ ប៉ុន្ដែបែរជាមានប្រជាជនខ្លះនាំគ្នា និយាយថាបាតុកម្មនេះគ្រាន់ តែជាការទាមទារចាប់អារម្មណ៍ពី សំណាក់អ្នកដទៃប៉ុណ្ណោះ ដែលប្រើក្នុងនាមប្រឆាំងនឹង ជប៉ុន។

តើនេះគ្រាន់តែជា ការទាក់ទាញមែន ឬ ជាការប្រឆាំងពិតប្រាកដ ? តើការស្លៀកប៊ីគីនី ពិតជាអាចទប់ស្កាត់ជនជាតិចិនឈប់ ប្រឆាំងនឹងអំពើហិង្សាមែនទេ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]