ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយថា ពីរឿងរ៉ាវប្តឹងសុំលែងលះ រវាងតារាសម្តែងបុ្រស លោក ប៉ែន ចំរុង និង អ្នកនាង ភិន សុដាលីស ដែលបច្ចុប្បន្ននេះ បានធ្លាក់ទៅដល់ដៃតុលាការហើយ។ ហើយក្នុងនោះដែរ បើក្រឡេកមើល អ្នកនាង ភិន សុដាលីស គឺរូបនាងនៅតែតស៊ូក្រោកឈរ ទោះបីពេលនេះ នាងពិតជាពិបាកធ្វើចិត្ត និងព្រមទាំងមានកូនក្នុងផ្ទៃក៏ដោយ។

កាលពីថ្មីៗនេះដែរ អ្នកនាង ភិន សុដាលីស បានទៅលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ នៅឯកំពត។ ចំពោះរូបថត២សន្លឹក ដែលរូបនាងបានបង្ហោះក្នុងបណ្តាញសង្គម អាចឲ្យឃើញថា នាងនៅតែអាចញញឹម និងស្រស់ស្រាយ ទោះមានរឿងអាក្រក់កើតឡើងចំពោះនាងក៏ដោយក្តី។ ហើយការលំហែកាយតែម្នាក់ឯងបែបនេះ ក៏ប្រហែលជារូបនាង ចង់បង្ហាញឲ្យមហាជនបានដឹងថា នាងអាចរស់នៅដោយម្នាក់ឯង និងមើលថែទាំកូនក្នុងផ្ទៃបាន ដោយមិនចាំបាច់មានស្វាមីនៅក្បែរនោះទេ។

ក្នុងនោះដែរ ក៏មានសារជាច្រើន នៅក្នុងបណ្តាញសង្គម បានផ្តល់កម្លាំងចិត្តឲ្យទៅអ្នកនាង ភិន សុដាលីស ព្រោះដឹងថា ពេលនេះរូបនាង ពិតជាចង់បានការលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅខ្លាំងជាទីបំផុត៕ 

អ្នកនាង ភិន សុដាលីស ទៅលំហែកាយ នៅមាត់ព្រែក ខេត្តកំពត

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១២ ខែ ឧសភាឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ រូបនាង បានបង្ហាញអារម្មណ៍ពិត តាមរយៈសង្គមហ្វេសប៊ុក ថាមានតែពេលវេលា អាចធ្វើឲ្យការឈឺចាប់បានជាសះស្បើយបាន

ចាប់តាំងពីលេចឮ ព័ត៌មានថា លោក ប៉ែន ចំរ៉ុងបានដាក់ពាក្យ ប្តឹងសុំលែងលះ ភរិយាមានអេតាស៊ីវិល អ្នកនាង ភិន សុដាលីស រួចមកភាគីទាំងពីរ ហាក់មានភាព ស្ងប់ស្ងាត់ខ្លាំង ដោយគ្មានអ្នកណាម្នាក់ ចេញមុខបកស្រាយ ជុំវិញរឿងរ៉ាវនេះទេ ។

ទើបតែពេលនេះ តារារូបនេះ បានចេញមុខ ប្រកាសថា ការឈឺចាប់ដែលមាន ពេញដើមទ្រូងរបស់នាង អាចនិងរសាយទៅវិញ រហូតជាសះស្បើយ ដោយសារតែពេលវេលា ។

តាមរយៈសារនៅក្នុង Facebook របស់ អ្នកនាង ភិន សុដាលីស បានសរសេរសារ ជាភាសាអង់គ្លេស និងភាសាខ្មែរថា « សុំទោស ចំពោះការបាត់មុខ... តែយ៉ាងណាក៏ដោយក៏អរគុណ ចំពោះការតេនិងផ្ញើរសារ លើកទឹកចិត្ត ក៏ដូចជារាល់ comments ទាំងអស់។ ខ្ញុំពិតជាសុំទោសណាស់ ដែលខ្ញុំមិនអាច ធ្វើការឆ្លើយតប រឺចូលអានភ្លាមៗ នៅពេលនោះ។ អ្នកខ្លះក៏បានធ្វើការ តបតទៅលើ comments និងការ share អាក្រក់ៗមកលើរូបខ្ញុំ ខ្ញុំពិតជាអរគុណណាស់ អរគុណដែលបានប្រាប់ អោយខ្ញុំរឹងមាំ និងអរគុណចំពោះ ការស្រលាញ់មកលើកូនរបស់ខ្ញុំ »។

នៅក្នុងសារនោះ តារាស្រីរូបនេះ ក៏បានរៀបរាប់ទៀតថា « ខ្ញុំពិតជាមានសំណាងណាស់ ដែលមានអ្នកទាំងអស់គ្នា នៅក្បែរមិនធ្វើអោយខ្ញុំ មានអារម្មណ៍ថាឯកា ។ វាពិតជាគ្រប់គ្រាន់ ណាស់សំរាប់ខ្ញុំ ដែលខ្ញុំនិងកូនខ្ញុំ ត្រូវបានគេស្រលាញ់បែបនេះ ហើយពួកយើងសង្ឃឹមថា អាចតបស្នងអ្នកទាំងអស់គ្នាវិញ ចំពោះក្តីស្រលាញ់មួយនេះ។ អរគុណណាស់ មានតែពេលវេលាទេ ដែលអាចធ្វើអោយ ការឈឺចាប់មួយនេះជាសះស្បើយ»។

បើទោះបីជាតារាស្រីរូបនេះ បញ្ចេញសាររៀបរាប់ ពីអារម្មណ៍ពិតរបស់ខ្លួន យ៉ាងណាក៏ដោយ ប៉ុន្តែនាងមិនបានរំលឹក ឫនិយាយពីការ ចូលសវនាការ តាមដីកាកោះរបស់ ចៅក្រមសាលា ដំបូងរាជធានីភ្នំពេញ នៅថ្ងៃស្អែកនេះឡើយ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង