ភ្នំពេញ៖ ចាប់តាំងពីលេចឮ ព័ត៌មានថា លោក ប៉ែន ចំរ៉ុងបានដាក់ពាក្យ ប្តឹងសុំលែងលះ ភរិយាមានអេតាស៊ីវិល អ្នកនាង ភិន សុដាលីស រួចមកភាគីទាំងពីរ ហាក់មានភាព ស្ងប់ស្ងាត់ខ្លាំង ដោយគ្មានអ្នកណាម្នាក់ ចេញមុខបកស្រាយ ជុំវិញរឿងរ៉ាវនេះទេ ។

ទើបតែពេលនេះ តារារូបនេះ បានចេញមុខ ប្រកាសថា ការឈឺចាប់ដែលមាន ពេញដើមទ្រូងរបស់នាង អាចនិងរសាយទៅវិញ រហូតជាសះស្បើយ ដោយសារតែពេលវេលា ។

តាមរយៈសារនៅក្នុង Facebook របស់ អ្នកនាង ភិន សុដាលីស បានសរសេរសារ ជាភាសាអង់គ្លេស និងភាសាខ្មែរថា « សុំទោស ចំពោះការបាត់មុខ... តែយ៉ាងណាក៏ដោយក៏អរគុណ ចំពោះការតេនិងផ្ញើរសារ លើកទឹកចិត្ត ក៏ដូចជារាល់ comments ទាំងអស់។ ខ្ញុំពិតជាសុំទោសណាស់ ដែលខ្ញុំមិនអាច ធ្វើការឆ្លើយតប រឺចូលអានភ្លាមៗ នៅពេលនោះ។ អ្នកខ្លះក៏បានធ្វើការ តបតទៅលើ comments និងការ share អាក្រក់ៗមកលើរូបខ្ញុំ ខ្ញុំពិតជាអរគុណណាស់ អរគុណដែលបានប្រាប់ អោយខ្ញុំរឹងមាំ និងអរគុណចំពោះ ការស្រលាញ់មកលើកូនរបស់ខ្ញុំ »។ 

នៅក្នុងសារនោះ តារាស្រីរូបនេះ ក៏បានរៀបរាប់ទៀតថា « ខ្ញុំពិតជាមានសំណាងណាស់ ដែលមានអ្នកទាំងអស់គ្នា នៅក្បែរមិនធ្វើអោយខ្ញុំ មានអារម្មណ៍ថាឯកា ។ វាពិតជាគ្រប់គ្រាន់ ណាស់សំរាប់ខ្ញុំ ដែលខ្ញុំនិងកូនខ្ញុំ ត្រូវបានគេស្រលាញ់បែបនេះ ហើយពួកយើងសង្ឃឹមថា អាចតបស្នងអ្នកទាំងអស់គ្នាវិញ ចំពោះក្តីស្រលាញ់មួយនេះ។ អរគុណណាស់ មានតែពេលវេលាទេ ដែលអាចធ្វើអោយ ការឈឺចាប់មួយនេះជាសះស្បើយ»។

បើទោះបីជាតារាស្រីរូបនេះ បញ្ចេញសាររៀបរាប់ ពីអារម្មណ៍ពិតរបស់ខ្លួន យ៉ាងណាក៏ដោយ ប៉ុន្តែនាងមិនបានរំលឹក ឫនិយាយពីការ ចូលសវនាការ តាមដីកាកោះរបស់ ចៅក្រមសាលា ដំបូងរាជធានីភ្នំពេញ នៅថ្ងៃស្អែកនេះឡើយ ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានលើកមុនដែរថា នេះជាលើកទី១ហើយ ដែលតារាសម្ដែងវ័យក្មេង សាច់សរខ្ចី កំពុងតែមានរឿងក្ដីក្ដាំលែងលះ ជាមួយស្វាមីហេងស៊យ អ្នកនាង ភិន សុដាលីស បានបញ្ចេញប្រាប់ ពីអារម្មណ៍ឈឺចាប់ ឲ្យមហាជនបានដឹង បន្ទាប់ពីរឿងនេះ បានបែកធ្លាយជាង១ខែមកហើយ ។

ការបញ្ចេញសារគួរឲ្យភ្ញាក់ផ្អើលនេះ គឺ​ស្របពេលដែលអ្នកទាំងពីរ កំពុងតែត្រៀមខ្លួន នឹងចូលតុលាការ​ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៦​។ ជាមួយគ្នានឹងការបញ្ចេញ អារម្មណ៍ឈឺ​ចាប់គួរឲ្យអាណិតនេះ ​ភិន សុដាលីស ​ក៏បានសារភាពថា នាងកំពុងមានកូនក្នុងផ្ទៃ ​ហើយរំពឹងថា ភាពឈឺចាប់នេះ នឹងរសាត់អណ្ដែតចេញពីនាង តាមពេលវេលា ក្នុងពេលឆាប់ៗនេះ។

ក្នុងសារដែល ភិន សុដាលីស បង្ហាញឲ្យមហាជនដឹង ជាលើកដំបូង នៅពេលនេះ នាង​បានសរសេរថា «សុំទោស​ចំពោះការបាត់មុខ តែយ៉ាងណាក៏ដោយ ក៏អរគុណចំពោះការតេ និងផ្ញើរសារលើកទឹកចិត្ត ក៏ដូចជារាល់ comments ទាំងអស់ ។ ខ្ញុំពិតជាសុំទោសណាស់ ដែលខ្ញុំមិនអាចធ្វើការឆ្លើយតប ឬចូលអានភ្លាមៗនៅពេលនោះ ។ អ្នកខ្លះក៏បានធ្វើការតបត ទៅលើ comments និង share អាក្រក់ៗមកលើរូបខ្ញុំ ខ្ញុំពិតជាអរគុណណាស់ អរគុណដែលបានប្រាប់ឲ្យខ្ញុំរឹងមាំ និងអរគុណចំពោះការស្រឡាញ់ មកលើកូនរបស់ខ្ញុំ។ ខ្ញុំពិតជាមានសំណាងណាស់ ដែលមានអ្នកទាំងអស់គ្នា នៅក្បែរមិនធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ឯកា!» ។

ស្រីស្រស់ ភិន សុដាលីស បានសសេរបន្តទៀតថា «វាពិតជាគ្រប់គ្រាន់ណាស់ហើយ សម្រាប់ខ្ញុំ ដែលខ្ញុំ និង កូនខ្ញុំត្រូវបានគេស្រឡាញ់បែបនេះ ហើយពួកយើងសង្ឃឹមថា អាចតបស្នងអ្នកទាំងអស់គ្នាវិញ ចំពោះក្តីស្រឡាញ់មួយនេះ ។ អរគុណណាស់ មានតែពេលវេលាទេ ដែលអាចធ្វើឲ្យការឈឺចាប់មួយនេះ ជាសះស្បើយ » ។

​សូមបញ្ជាក់ថា បណ្ដឹងរបស់តារាសម្ដែង ប៉ែន ចំរ៉ុង ប្ដឹងលែងលះ ភរិយាឥតខាន់ស្លា នាង ភិន សុដាលីស ទាំងនាងកំពុងតែមានកូននៅក្នុងផ្ទៃ ប្រមាណជិត៤ខែផងនោះ តុលាការនឹងត្រូវកោះហៅ អ្នកទាំងពីរឲ្យចូលបំភ្លឺ និងសម្របសម្រួល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ស្អែកនេះ នៅសាលាដំបូងរាធានីភ្នំពេញ។ ប៉ុន្តែតាមការឲ្យដឹង ពីអ្នកសិល្បៈដូចគ្នា បានបង្ហើបថា ទោះបីជាអ្នកទាំងពីរត្រូវទទួលបាន ការសម្របសម្រួលពីមន្រ្តីតុលាការក្ដី ក៏ចំណងស្នេហ៍នេះ មិនអាចត្រូវរ៉ូវគ្នា ឬជួបជុំគ្នាវិញបានឡើយ ព្រោះពួកគេទាំងពីរ សុទ្ធតែមានជំហររៀងៗខ្លួនហើយថា ត្រូវតែចែកផ្លូវគ្នា ពោលមិនអាចរស់នៅចុះសម្រុងគ្នា បានតទៅទៀតនោះទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស