ភ្នំពេញ៖ តារាសម្តែងស្រី ស៊ិចស៊ី ដេនី ក្វាន់ បានសម្រេចចិត្ត បញ្ចេញវីដេអូមួយទៀត ដោយចេញមុខសុំទោស ដល់អ្នកនាង ម៉េង កែវពេជ្ជតា និងសិល្បៈករផ្សេងៗទៀត។

ដូចជាប្រិយមិត្តបានជ្រាបស្រាប់ទៅហើយ ពីរឿងរ៉ាវជេរតិះដៀលទៅវិញទៅមក រវាង កញ្ញា ដេនី ក្វាន់ និងអ្នកនាង ម៉េង កែវពេជ្ជតា ដែលបានផ្លែផ្កាដាក់គ្នា អស់មួយរយៈកន្លងមកនេះ។

ចំពោះសារជាច្រើន របស់អ្នកទាំងពីរ បានធ្វើឲ្យអ្នកគាំទ្រ មិនសប្បាយចិត្តនោះទេ ពេលឃើញតារាខ្មែរទាំងពីរនាក់ កំពុងតែហែកហួរគ្នាជាសារធាណៈ ដោយគ្មានភាគីណាម្នាក់ ហ៊ានចេញមុខចុះចាញ់សោះ មានតែខ្លាំងរៀងៗខ្លួន។ ហើយមិនតែប៉ុណ្ណោះ កញ្ញា ដេនី ក្វាន់ មិនត្រឹមតែមានបញ្ហាជាមួយនឹង អ្នកនាង ម៉េងកែវពេជ្ជតាតែម្នាក់នោះទេ សូម្បីតែសិល្បៈរៀមច្បងមួយចំនួនទៀត ក៏នាងបានប្រើពាក្យសម្តីមិនសមរម្យដាក់ពួកគេផងដែរ។

ដោយសារតែមានមហាជន និងតារាផ្សេងទៀត ហាក់ដូចជាប្រតិកម្មលើរូបកញ្ញា ដេនី ក្វាន់ខ្លាំងពេក ទីបំផុតនាងសុខចិត្តបន្ទន់ឥរិយាបថ និងព្រមសុំទោសនូវរឿងគ្រប់យ៉ាងដែលនាងបានធ្វើកន្លងមក។

កាលពីយប់មិញនេះ កញ្ញា ដេនីក្វាន់ ហ៊ានទទួលស្គាល់ និងសុំទោសទៅកាន់តារាជើងចាស់មួយចំនួន និងមហាជនផងដែរ ដែលកន្លងមក នាងបានបញ្ចេញរឹកពារមិនគប្បីទៅកាន់អ្នកគ្រប់គ្នា។ ហើយរូបនាងនឹងមិនអន់ចិត្តអ្វីទាំងអស់ ប្រសិនបើក្រសួងមិនអនុញ្ញាត ឲ្យនាងបន្តអាជីពសិល្បៈបន្តទៅទៀត៕

ចង់ដឹងថាយ៉ាងណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៦ តារាសម្តែងស្រី ដេនី ក្វាន់ បានប្រកាសថារូបរាងនាងស្អាត ខ្លាចអ្វីនឹងបញ្ចេញ។

បើទោះបីជា ចូលសិល្បៈមិនទាន់បាន ១ឆ្នាំផង ដេននី ក្វាន់ បានធ្វើឲ្យទស្សនិកជនជាច្រើន ចាប់អារម្មណ៍លើរូបនាង ជាមួយការ សំពងធ្ងន់ៗ លើលក្ខណ្ឌសិចស៊ី របស់នាងតែម្តង ហើយក៏ធ្វើឲ្យតារារៀមច្បងជាច្រើន ផ្ទុះកំហឹងជាមួយនឹងភាពសិចស៊ីរបស់នាង នៅពេលថ្មីៗនេះ។

ដោយសារតែគោលការណ៍មួយចំនួន របស់ ដេននី ក្វាន់ ប្រកាន់គោលជំហរ សិចស៊ី មិនខ្លាចពាក្យរិះគន់ ខណៈដែលគ្រួសារក៏មិនព្រមឲ្យធ្វើយ៉ាងដូច្នោះ ទើបមានករណីផ្ទុះផ្ទួនៗ រវាងសិល្បៈករ និងសិល្បៈករ ហើយសិល្បៈករ និងទស្សនិកជនកើតឡើង។

បើតាមបទ សម្ភាសន៍ ដេននី ក្វាន់ ជាមួយនឹងស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុកមួយ ស្រីស្រស់ដែលគ្មានអ្វីសំអាងក្រៅពីចាយរាងសិចស៊ី យកដើមទ្រូង ធ្វើថ្នូរនិងសិល្បៈ បាននិយាយថា «សំខាន់គឺនាងខ្ញុំគិតថា ខ្លួនយើងហ្នឹងគឺសម្រស់យើងវាមិនអាក្រក់ គ្រាន់តេយើងថតបង្ហាញពីភាពស្រស់ស្អាតរបស់យើង គឺគ្មានអ្វីអៀនខ្មាស់អ្វីនោះទេ ធម្មតាដែលយើងមានរូបរាងស្រស់ស្អាតគឺអត់ខ្លាចនឹងបញ្ចេញ »។

ដេននី ក្វាន់ ដែលមានឈ្មោះនៅក្នុងផ្ទះ ហៅ លីហៀង មានបងប្អូន ៦នាក់ ស្រី៥ ប្រុស១ ដែលមានទីលំនៅដ្ឋាន នាខេត្តព្រះវិហារ បើតាមដឹងក្រៅពី បង្ហាញភាពសិចស៊ី តាមរយៈបទ មួយរបស់ផលិតកម្មថោន គឺនៅបង្ហាញវត្តមានថតរឿង ដែលមានចំណងជើងថា «ផ្ទះចិញ្ចឹមខ្មោច» និងចាយរាងលើហ្វេសប៊ុក នេះជាអ្វីដែលនាងមានក្នុងសង្គមសិល្បៈ ជិត១ឆ្នាំ។

ជាមួយនឹងជំហរសិចស៊ី របស់នាងខាងលើ នេះហើយ ដែលធ្វើឲ្យមានជម្លោះបែកផ្សែង នៅលើបណ្តាញសង្គមហ្វេសប៊ុក រវាងនាង និងទស្សនិក ហើយនិងអ្នកសិល្បៈផងដែរ ។ ដោយសារតែជម្លោះរឿងស្លៀកពាក់សិចស៊ី នេះ ទើបខាងក្រសួងវប្បធម៌ ចេញលិខិតអញ្ចើញឲ្យដេននី ក្វាន់ ទៅកាន់ក្រសួង ដើម្បីទទួលបានការអប់រំមួយចំនួន នៅថ្ងៃទី១៧ ខែឧសភា នេះ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]