ភ្នំពេញ៖ បើទោះ​បីជា​​​ ចូ​ល​សិ​ល្បៈ​​​មិ​ន​ទា​ន់​បា​ន​ ​១​ឆ្នាំ​ផ​ង​ ​​​ដេ​ន​នី​ ​ក្វា​ន់​ ​បា​ន​ធ្វើ​ឲ្យ​​​​ទ​ស្ស​និ​ក​​​ជ​ន​​​ជាច្រើ​ន​ ​ចា​ប់​​​អា​រ​ម្ម​ណ៍​​លើ​រូ​ប​នាង​​ ​ជា​មួយការ​​ ​​សំ​​​ព​​​ង​​​​​​​ធ្ង​​​ន់​​​ៗ​​​​ លើ​ល​ក្ខ​ណ្ឌ​​ ​សិ​ច​ស៊ី​ ​រ​ប​ស់​នា​ង​​​តែ​ម្ត​ង​ ​ ​ហើ​យ​ក៏​ធ្វើ​ឲ្យ​តា​រា​រៀ​ម​ច្ប​​​ង​​​ជា​​​ច្រើ​ន​​ ផ្ទុះ​​កំ​ហឹ​ង​ជា​មួ​យ​នឹ​ង​ភា​ព​សិ​ច​ស៊ី​រ​ប​ស់​នា​ង​ ​នៅ​ពេ​ល​ថ្មី​ៗ​នេះ​​​​។​​

ដោ​​​យ​​​សា​រ​​​តែ​​​គោ​​​ល​​​​​​​ការណ៍​​មួ​យ​​​ចំ​​​នួ​​​ន​​​​​​ ​​​រ​​​ប​​​ស់​​​ ​​​ដេ​​​ន​​​នី​​​ ​​​ក្វា​​​​​​ន់​​ ​​​ប្រ​​​កា​​​ន់​​​គោ​​​ល​​​ជំ​​​ហ​​​រ​​​​​​​ ​​​សិ​​​ច​​​​ស៊ី​​ ​មិ​​ន​ខ្លា​ច​​​ពា​ក្យ​រិះ​គ​ន់​ ​ខ​ណៈ​ដែ​ល​គ្រួ​​សា​រ​​​ក៏​មិ​ន​ព្រ​ម​​​ឲ្យ​​​ធ្វើ​យ៉ា​ង​ដូ​ច្នោះ​ ​ទើ​ប​មា​ន​​ក​រ​​ណី​ផ្ទុះ​ផ្ទួ​ន​ៗ​ ​រ​វា​ង​​​សិ​ល្បៈ​ករ​ ​​និ​ង​សិ​ល្បៈ​ករ​ ហើ​​យ​សិ​ល្បៈ​ក​រ​ ​និ​ង​ទ​ស្ស​និ​ក​​ជ​ន​កើតឡើង។ 

បើតាម​បទ សម្ភា​សន៍ ដេននី ក្វាន់ ជាមួយនឹងស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុក​មួយ ស្រីស្រស់ដែលគ្មានអ្វីសំអាង​ក្រៅពីចាយរាងសិចស៊ី យកដើមទ្រូង ធ្វើថ្នូរនិងសិល្បៈ បាននិយាយថា «សំខាន់គឺនាង​ខ្ញុំគិតថា ខ្លួនយើង​ហ្នឹង​គឺសម្រស់យើង​វាមិនអាក្រក់ គ្រាន់តេយើង​ថតបង្ហាញពីភាពស្រស់ស្អាតរបស់យើង​ គឺគ្មានអ្វី​អៀនខ្មាស់អ្វីនោះទេ ធម្មតាដែលយើងមានរូបរាងស្រស់ស្អាតគឺអត់ខ្លាចនឹងបញ្ចេញ »។​

ដេននី ក្វាន់ ដែលមាន​ឈ្មោះ​នៅក្នុងផ្ទះ ហៅ​ លីហៀង មាន​បងប្អូន ៦នាក់ ស្រី​៥ ប្រុស​១ ដែលមានទីលំនៅ​ដ្ឋាន នាខេត្តព្រះវិហារ បើតាមដឹង​ក្រៅពី បង្ហាញភាពសិចស៊ី តាមរយៈបទ មួយរបស់ផលិតកម្មថោន គឺនៅបង្ហាញវត្តមានថត​រឿង ដែលមានចំណងជើងថា «ផ្ទះចិញ្ចឹមខ្មោច​» និងចាយរាងលើហ្វេសប៊ុក នេះជា​អ្វីដែលនាងមាន​ក្នុងសង្គមសិល្បៈ​ ជិត​១​ឆ្នាំ​។​

ជាមួយនឹង​ជំហរសិចស៊ី របស់នាងខាងលើ នេះហើយ ដែល​ធ្វើឲ្យមានជម្លោះបែកផ្សែង នៅលើបណ្តាញសង្គមហ្វេសប៊ុក រវាងនាង និង​ទស្សនិក ហើយនិងអ្នកសិល្បៈ​ផងដែរ ។​ ដោយសារតែជម្លោះរឿងស្លៀកពាក់សិចស៊ី នេះ​ ទើបខាង​​ក្រសួងវប្បធម៌ ចេញ​លិខិត​អញ្ចើញឲ្យដេននី ក្វាន់ ទៅកាន់ក្រសួង ដើម្បីទទួលបាន​ការអប់រំ​មួយចំនួន នៅថ្ងៃទី​១៧ ខែ​ឧសភា នេះ​៕​

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតហៅតារាសិចស៊ី ដេននី ក្វាន់ មកដុសក្អែល បន្ទាប់ពីនាងត្រូវ បានមហាជននិងអ្នកសិល្បៈរិះគន់ រហូតដល់មានជម្លោះ ពាក្យសម្តីព្រោះតែនាង ស្លៀកពាក់ បញ្ចេញល្វែងលើ ស្ទើរទាំងស្រុង ។ បើតាមលិខិតអញ្ជើញរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កោះអញ្ជើញនាងទៅ កាន់ក្រសួងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក នៅទីស្តីការក្រសួង ជាន់ទី១។

នៅក្នុងលិខិតរបស់ ក្រសួងវប្បធម៌ ផ្ញើជូនតារាសិចស៊ី ដេននី ក្វាន់ ក្រោមហេតុផលថា ដោយសារក្រសួងពិនិត្យ ឃើញមានការបង្ហោះ យ៉ាងព្រោងព្រាត តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម Facebook ដែលធ្វើការរិះគន់ ពីការស្លៀកពាក់មិនសមរម្យ និងសង្គ្រាមពាក្យសំដីយ៉ាង មុតស្រួចមួយចំនួន របស់កញ្ញា ចំពោះសិល្បករ-សិល្បការិនី រួមទាំងមហាជនទូទៅផង។

បើតាមលិខិតនោះ បានបញ្ជាក់ទៀតថា ក្នុងនាមនាងជា សិល្បការិនីមួយរូបដែរនោះ ទង្វើទាំងឡាយខាងលើបានធ្វើឲ្យ ប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ជាតិ និងចរិយាធម៌-សីលធម៌សង្គមនោះ ! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រេចធ្វើការកោះអញ្ជើញ កញ្ញា ដើម្បីមកទទួលការណែនាំ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]