កាលពីមុនអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ហើយថា ហ្គេម AngryBirds ជាហ្គេម ដែលពេញនិយមជាងគេក្នុងស្រទាប់យុវវ័យ មិនត្រឹមតែក្មេងៗដែលចូលចិត្តលេង ហ្គេម នេះទេសម្បីតែចាស់ៗ ក៏គាត់ទប់អារម្មណ៍ មិនបានជាមួយហ្គេម នេះដែរ។ 

ហ្គេម Angry Birds គឺជា យីហោ វីដេអូហ្គេមមួយ ក្រុមហ៊ុន Rovio បានបង្កើតឡើងដោយ ហ្វាំងឡង់ កំសាន្ត ។ មានការជំរុញពីហ្គេម Crush the Castle ដែលជា ការប្រកួត ដំបូងនៅក្នុងស៊េរី នេះត្រូវបានចេញផ្សាយ ដំបូងនៅ ខែធ្នូឆ្នាំ 2009 សម្រាប់ iOS របស់ក្រុមហ៊ុន Apple ។ ហើយក្នុងឆ្នាំ ២០១៦ នេះ ក្រុមហ៊ុន Rovio បានពាំនាំមកជូននូវ ភាពយន្តគំនូរជីវចលបែប 3D ដែលយកលំនាំតាមហ្គេមក្នុងទូរស័ព្ទលក់ដាច់បំផុតរបស់ក្រុមហ៊ុន Rovio Entertainment ដែលធ្វើឱ្យបក្សាបក្សី និងជ្រូកមានជីវិតលើអេក្រង់នៃរោងភាពយន្ត ដែលនឹងចាក់បញ្ចាំង នាថ្ងៃទី ១២ ឧសភាខាងមុខនេះ ដោយមានចំណងជើងថា The AngryBrids Movie។ The AngryBrids Movie ត្រូវបានផលិតដោយ ស្ទូឌីយោ Sony Pictures Imageworks ក្រុមហ៊ុន Rovio Entertainment ដែល ត្រូវបានដឹកនាំដោយ លោក Fergal Reilly និង លោក Clay Kaytis និងផលិត ដោយ លោក John Cohen និង លោក Catherine Winder ។ ហើយខ្សែភាពយន្តលើកនេះនឹងមានការចូលរួមបញ្ចូលសំលេងពីតួអង្គដែលធ្លាប់មានបទពិសោធន៏សំដែងរឿង និងចូលតួបានយ៉ាងល្អ ដូចជា Jason Sudeikis មា្ចស់សំលេង (Red), Josh Gad មា្ចស់សំលេង (Chuck), Danny McBride មា្ចស់សំលេង (Bomb), Maya Rudolph មា្ចស់សំលេង (Matilda), Bill Hader មា្ចស់សំលេង (Leonard) and Peter Dinklage មា្ចស់សំលេង (Mighty Eagle)។

The AngryBirds Move និយាយអំពីតួអង្គ Red ជាបក្សី ដែលរស់នៅ លើកោះដ៏ស្រស់ស្អាតមួយ,គ្រប់ពេលវេលាគេ មិនដែលចេះទប់កំហឹងនោះទេ ហើយគេចេះទប់កំហឹងនៅពេលដែល ចូលថ្នាក់គ្រប់គ្រង កំហឹង, ដែលជាកន្លែងមួយដែល គាត់បានជួប Chuck និងBomb ។ ជីវិតនៅលើកោះនេះប្រែក្លាយទៅជា ច្របូកច្របល់ដោយសារការមកដល់នៃជ្រូកមួយសំពៅ ដែលដឹកនាំ ដោយ Leonard ។ Red, Chuck និងBomb បានទៅស្វែងរក អ្នកសង្គ្រោះដែលធ្លាប់ដឹងតាមរឿងព្រេងនិទាន, គឺ ឥន្ទ្រីមហាកម្លាំង ដើម្បីសង្គ្រោះ កោះបក្សីនេះ។ ពេលដែលដឹងថាវាជាការប៉ុនប៉ង ដែលគ្មានបានការ គឺអាស្រ័យទៅលើការបង្រៀនរបស់ Red ដែលបង្រៀនសត្វទាំងអស់អោយចេះចងកំហឹងហើយ រៀបចំគម្រោង វាយប្រហារបកទៅលើ កោះជ្រូក។

ចង់ដឹងថាតើនឹងមានឈុតឆាកសងសឹកនិងកំប្លែងយ៉ាងណានោះ ខ្សែភាពយន្តនេះនឹងចាក់បញ្ចាំង នាថ្ងៃទី ១២ ឧសភា ឆ្នាំ២០១៦ នៅគ្រប់រោងភាពយន្ត ជាប្រភេទ 3D/4DX។

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]