(ភ្នំពេញ)៖ នេះជាលើកទី១ហើយ ដែលតារាសម្តែងប្រុស លោក អ៉ឹម ជីវ៉ា បានផ្ទុះកំហឹងបញ្ចេញ អារម្មណ៍ខឹងខ្លាំងៗ ដើម្បីប្រតិកម្ម ឆ្លើយតបចំពោះពាក្យសម្តី និយាយមើលងាយមើលថោក ពីសំណាក់​ប្អូ​ន​ប្រុស តារាសិចស៊ីនាង ដេននី ខ្វាន់ គឺលោក គឹម សាន ដែលបានសរសេរវាប្រហារថា «ស្អប់មី​ខួរក្បាលកំពិស និងអាខួរក្បាលបង្កង ពូកែទើសបងស្រី ដេននី ខ្វាន់ ធ្វើចឹងដើម្បីអី? បានអ្វីមកវិ​ញ ចូលរកពេលរកលុយទិញ បាយញ៉ាំទៅ កុំមកខ្វល់រឿងគេ…​។ ជាពិសេសអាពស់ក្បាលពី ខំអញ្ជើញវាត្រឹមត្រូវ មកកម្មវិធីខ្ញុំ វាបែរយកព័ត៌មានចុះពី ដេននី ខ្វាន់ អាក្រក់ៗនេះហើ​យមនុ​ស្ស..!»។

ជាការឆ្លើយតប ចំពោះការរិះគន់របស់ប្អូនប្រុស នាង ដេននី ខ្វាន់ ឈ្មោះ គឹម សាន ​ភ្លាមៗ​នោះ តារាប្រុសលោក អ៉ឹម ជីវ៉ា បានចេញមុខវាយបកវិញថា «មិនដែលស្គាល់វាសោះ ស្រាប់តែវាមកអញ្ជើញ កម្មវិធីខួបកំណើតវា ។ តារាៗជាច្រើនបានហាមខ្ញុំថា បងកុំទៅខួបវាអី ប្រាប់វាថារវល់ទៅ តែខ្ញុំមិនស្តាប់ ខ្ញុំគិតថា វាជាមនុស្ស ទីបំផុតដូចអ្នកសិល្បៈ និយាយពិតមែន ។ វាដៀលគេសុទ្ធតែក្រពើ ពស់ក្បាលពីរ ខ្លាលាក់ក្រចក វានិង(ហ្នឹង)មានគុណជាគេពីកាលណាមក ? »។

លោក អ៉ឹម ជីវ៉ា បានបន្តថា «ទោះបីមនុស្សដែលជួយគេ ក៏មិនដល់ថា្នក់ដៀលគេចឹងដែរ។ អញយប់មិញថា ឈប់សរសេរហើយ តែព្រឹកឡើងហែងនៅមកដៀមដាមទៀត ..។ ពន្យល់ន័យធៀ​ប ៖ សត្វក្រពើ ធៀបទៅមនុស្ស ដែលគេធ្លាប់ជួយឲ្យបាយស៊ី ជួយលុយកាក់ ជួយយកអា​សារ .ល.។ ពស់ក្បាលពីរ ធៀបទៅនឹងមនុស្ស ដែលធ្លាប់កំសត់កម្រ ជាមួយគ្នាក្បត់និងកិច្ចការងា​រ ដែលប្រគល់ឲ្យធ្វើ .ល.។ ខ្លាលាក់ក្រចក ធៀបទៅនិងមនុស្ស ដែលនៅស្ងៀមមិនចេះនិយា​យអីសោះ តែបែរជាហក់ខាំ.!»។

លោក អ៉ឹម ជីវ៉ា បានលើកជាឧទាហរណ៍ថា «​ដូចជាម្ចាស់ខួបកំណើត ថ្ងៃមុនចឹង មិនដែលស្គាល់គេសោះ ដើរអញ្ជើញគេគ្រប់គ្នា ធ្វើទឹកមុខឲ្យកំសត់ ពេលហើយខួប ដើរជេគេដើរឈ្លោះជាមួយគេ ពេញFacebook! អា​​អ្នកមានជាន់ថ្មី មិនទាន់អីផង មើលងាយអ្នកក្របាត់ទៅហើយ ។ ពេលតែចូលដល់កម្មវិធីភ្លាម អញឃើញបងប្រុសម្នាក់ អញភ្ញាក់ព្រើតស្រាប់តែគាត់នែនាំថា ហែងជាប្អូនគាត់ អញមិនដឹងថា គាត់ជាបងថ្លៃ ឬបងបង្កើតទេ អញធ្លាប់ស្គាល់គាត់ពីមុនមក មិនមែនមានន័យថា អញស្គាល់ហែ​ងឡើយ បងប្រុសហែងជាមនុស្សល្អ តែហែងគឺជាមនុស្សពិសពុល ..! សូមប្រាប់ហែងថា កុំតែអ​ញយល់មុខបងប្រុសអាហែងទេ កុំអី អញបកស្បែកពួកហែងហើយ ..! ស្មានតែអញមិនដឹងប្រ​វត្ថិឲ្យសោះ .. ចូលសិល្បៈក្រោយគេទេ កុំធ្វើឲ្យសិល្បៈវឹកវឲ្យសោះ ​.»។

ស្របពេលជាមួយគ្នានេះដែរ គេក៏សង្កេតឃើញមានអ្នកសិល្បៈផ្សេងៗទៀត បានសម្តែងពីអារ​ម្ម​ណ៍​ផ្សេងៗគ្នា ចំពោះទង្វើរិះគន់វាយប្រហារជេរដៀល ពីសំណាក់ប្អូនប្រុស នាង ដេននី ខ្វាន់ គឺលោក គឹម សាន ដែលបានធ្វើឡើង នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាសាធារណៈបែបនេះ ​ផងដែរ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ជាមួយគ្នានេះដែរ ជាថ្មីម្តងទៀត តារាសម្តែងចូលចិត្តការតុបតែងខ្លួន បែបនារីអ៉ឺរ៉ុបនាង ដេននី ខ្វាន់ ត្រូវរងនូវព្រងន់រិះគន់ យ៉ាងចាស់ដៃពីសំណាក់ ទស្សនិកជន ពិសេសអ្នកនិយម លេងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីនាងបង្ហាញឈុត ស្លៀកពាក់សិចស៊ី ស្តើងមើលឃើញធ្លុះពីក្រៅ ហូតដល់សាច់ខាងក្នុង នាឱកាសពិធីខួបកំណើតប្អូនប្រុស ឈ្មោះ គឹម សាន កាលពីថ្មីៗកន្លងនេះ ប៉ុន្តែទោះបីជាមានការរិះគន់យ៉ាង ចាស់ដៃយ៉ាងណាក្ដី ក៏តារាស្រីរូបនេះ ហាក់មិនបានឈឺក្បាលវិលមុខ យកចិត្តទុកដាក់ខ្វល់ខ្វាយ ដេកមិនលក់បក់មិនល្ហើយ គិតពីរឿងនេះឡើង អ្វីដែលសំខាន់ គឺនាងពេញចិត្តនឹងអ្វី ដែលខ្លួនកំពុងតែធ្វើសព្វថ្ងៃ។

ស្របពេលជាមួយគ្នា នៃសម្លេងរិះគន់ កាន់តែបាញ់ចាក់ស្រោច និងកំពុងក្លាយជារឿង ដ៏រំជើបរំជួលតាមបណ្តាញផ្សព្វផ្សាយនានា នេះដែរ ក៏មានមហាជនខ្លះទៀត បានស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចេញវិធានការ កោះហៅតារាស្រីសិចស៊ីនាង ដេននី ខ្វាន់ ទៅធ្វើការព្រមានអប់រំ ដុះក្អែលចេញផង ដើម្បីកុំឲ្យក្លាយជាគំរូអាក្រក់ ដល់តារាស្រីដទៃឯទៀត។

ប្រតិកម្មឆ្លើយតប នឹងពាក្យរិះគន់ទាំងនេះ តារាសម្តែងស្រីនាង ដេននី ខ្វាន់ កាលពីម្សិលមិញ បាននិយាយឲ្យដឹងថា «ខ្ញុំមិនយល់ទេ ហេតុអ្វីក៏អ្នកខ្លះចូលចិត្ត មើលមនុស្សតែសម្បកក្រៅអ៉ីចឹង ? ខ្ញុំកើតមក មិនមែនសម្រាប់ផ្គាប់ចិត្តនរណាម្នាក់ទេ ហើយបើទោះជាខ្ញុំ ផ្គាប់ក៏ផ្គាប់មិនត្រូវដែរ..។ ខ្ញុំមិនដែលខ្វល់ទេ អ្នកណាចង់គិតអ្វីមកលើខ្ញុំក៏គិតទៅ។ ដូចជារឿងសម្លៀកបំពាក់ ដែលខ្ញុំស្លៀកអ៉ីចឹង គឺខ្ញុំស្លៀកក្នុងពិធីផ្ទាល់ខ្លួនខ្ញុំសោះ អីមកខ្វល់ខ្លាំងម្ល៉េះ? »។

កញ្ញា ដេននី ខ្វាន់ បានបញ្ជាក់ថា «ខ្ញុំមិនបានស្លៀកឡើងតាមប៉ុស្តិ៍ទូរទស្សន៍ ឬថតខ្សែភាពយន្តឯណា? មនុស្សយើង មានចំណង់ចំណូលចិត្តខុសគ្នា ខ្ញុំស្លៀកសិចស៊ីនេះ ព្រោះខ្ញុំស្រលាញ់ ហើយក៏មិនដូចអ្នកខ្លះស្លៀកសិចស៊ីឡើង ដើម្បីប្រជាប្រិយភាព ឬចង់បានលុយធីបដែរ។ ខ្ញុំសូមអរគុណចំពោះមិត្តៗ មួយចំនួនដែលរិះគន់ ក្នុងន័យស្ថាបនា។ ឯអ្នករិះគន់ក្នុងន័យជាន់ពន្លិចវិញ នាងខ្ញុំចង់ប្រាប់ថា មិនបាច់ខំប្រឹងទេ ព្រោះវាគ្រាន់តែជាខ្យល់មួយ បក់កាត់ត្រចៀកខ្ញុំតែប៉ុណ្ណោះ»។

តារាសម្តែងនាង ដេននី ខ្វាន់ បានបន្ថែមថា «ខ្ញុំមានមុខជំនួញផ្ទាល់ខ្លួនរបស់ខ្ញុំ អ៉ីចឹងហើយអត់មានអីត្រូវខ្វល់ទេ ខ្ញុំស្លៀកសម្លៀកបំពាក់ថ្លៃៗ ក៏មិនខុសដែរ ព្រោះវាជាលុយរបស់ខ្ញុំ ហើយខ្ញុំក៏មិនបានលួចលុយ គេមកទិញផងមានអីខុស? ស្រុកខ្មែរយើង គឺចឹងហើយឲ្យតែស្លៀកសម្លៀកបំពាក់ ថ្លៃពេកក៏រិះគន់ ស្លៀកថោកពេក ក៏រិះគន់មិនដឹងធ្វើម៉េចត្រូវចិត្តទេ អ្វីដែលសំខាន់ ខ្ញុំធ្វើនូវអ្វីដែលខ្ញុំចង់ធ្វើ ហើយមិនធ្វើរឿងក្តៅក្រហាយដ ល់នរណាម្នាក់ វាជាក្តីសុខរបស់ខ្ញុំហើយ..!»។

គួរបញ្ជាក់ថា ថ្មីៗនេះ សម្រាប់តារាសម្ដែង ដេននី ខ្វាន់ បានបញ្ចេញស្ទីលថ្មីមួយទៀត គឺឈុតសម្លៀកបំពាក់ លេចចេញល្វែងលើ ស្ទើរតែទាំងស្រុង នាំឲ្យផ្ទុះសំឡេងរិះគន់ជាថ្មី រហូតមានអ្នករស់នៅ ក្នុងមជ្ឈដ្ឋានសិល្បៈខ្លះ បានយកជោគជតារាសីរបស់តារាសម្ដែង ដេននី ខ្វាន់ ទៅប្រៀបធៀប ជាមួយនឹងតារាចម្រៀង ឆៃ លីដាលែន ក្នុងរូបភាពសិចស៊ីដូចគ្នា នាំឲ្យមានការជជែកវែកញែក ខុសៗគ្នាទៀតផង ខណៈដែលនាង ឆៃ លីដាឡែន គ្រាន់តែបញ្ចេញឈុតសិចស៊ីភ្លាម ត្រូវធ្លាក់កូដដុនដាប មិនបានឡើងប៉ុស្ដិ៍ជាង២ឆ្នាំ ។ ចំណែកឯ ដេននី ខ្វាន់ ហាក់ពុំទាន់មានរាសី ដូចជា ឆៃ លីដាឡែន ទាល់តែសោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់