ភ្នំពេញ៖ Fanta ជាម៉ាកភេសជ្ជៈរសជាតិផ្លែឈើឈានមុខគេនៅកម្ពុជា បានផ្តល់ឱកាសដល់ យុវជនកម្ពុជាបង្ហាញទេពកោសល្យតន្ត្រី ដើម្បីមានឱកាសក្លាយជាតារា។ កម្មវិធីនេះ ហៅថា Fanta Fun Tracks ដែលជាកម្មវិធីប្រកួត ប្រជែងលើកដំបូង តម្រូវឲ្យអ្នកចូលរួម ប្រកួតជាក្រុមមានគ្នា ចាប់ពីពីរនាក់រហូតដល់ប្រាំនាក់ និងមានអាយុចាប់ពី 13 ទៅ 22 ឆ្នាំ។ បន្ទាប់ពី វគ្គជម្រុះដំបូង ក្រុមជាប់ក្នុងជម្រើស 20 ក្រុម នឹងត្រូវ Mix បទចម្រៀងពីរបទដែលមាន ស្រាប់ ដើម្បីបង្កើតបទចម្រៀង សប្បាយៗថ្មីមួយ។ លោក Le Ba An Binh នាយកផ្នែកទីផ្សារទំនាក់ទំនង របស់ក្រុមហ៊ុន Coca-Cola Southeast Asia Inc. បានឲ្យដឹងថា “កម្មវិធីនេះ គឺដើម្បី សាកល្បងគំនិតច្នៃប្រឌិត ទេពកោសល្យតន្រ្តី និងអារម្មណ៍នៃភាពរីករាយ របស់ពួកគេ ដែលឆ្លុះ បង្ហាញពីគុណតម្លៃរបស់ Fanta។ ប៉ុន្តែយើងដឹងថា មានយុវវ័យក្មេងៗ ដែលមាន ទេពកោសល្យជាច្រើននាក់ នៅក្នុងប្រទេសកម្ពុជា ហើយពួកគេកំពុងតែស្វែងរក មធ្យោបាយដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួនទៅ កាន់ពិភពលោក។ យើងជឿថា ក្រុមដែលឈ្នះក្នុង កម្មវិធីនេះ នឹងអាចបង្កើតបទចម្រៀង ដ៏អស្ចារ្យដែលនឹងធ្វើឲ្យ ល្បីទូទាំងប្រទេស”។

នៅពេលដែលការប្រកួតស្តាប់ទៅដូចជាស្ទាក់ស្ទើរបន្តិច ប៉ុន្តែសម្រាប់ក្រុម ដែលចូលរួម គឺមិនមែនចូលរួម ប្រកួតតែឯកឯងនោះទេ។ ព្រោះ តារាចម្រៀងដ៏មានប្រជាប្រិយភាព លោក នីកូ នឹងជួយបង្ហាត់បង្រៀនដល់ ក្រុមទាំង 20 ក្រុមនេះ ដើម្បីផ្តល់នូវការណែនាំ ទៅលើការជ្រើស រើសបទចម្រៀង និងតន្ត្រីសម្រាប់ការ Mix បទចម្រៀងរបស់ពួកគេ។ លោក នីកូ បានពន្យល់ថា “មានកត្តាសំខាន់ចំនួនពីរ សម្រាប់ក្រុមនិមួយៗ៖ គឺការ ជ្រើសរើសបទចម្រៀង ពីរបទដ៏ស័ក្តិសម សម្រាប់ពួកគេ និងវិធី Mix បទចម្រៀងទាំងពីរ បទនោះបញ្ចូលគ្នាដើម្បីបង្កើត ជាបទចម្រៀងថ្មីមួយ។ ដូច្នេះ វាពិតជាគួរឲ្យ ចាប់អារម្មណ៍ណាស់ក្នុងការជួប ជាមួយក្រុមនីមួយៗ ដើម្បីស្វែងយល់ពីវិធីដែលពួកគេ រៀបចំដើម្បីប្រកួត”។

ក្រុមជាប់ក្នុងជម្រើស 20 ក្រុម នឹងត្រូវ Mix បទចម្រៀងពីរបទ ដែលមានស្រាប់ ដើម្បី បង្កើតជាបទសប្បាយៗ ដែលបង្វឹកដោយ នីកូ ផ្ទាល់។ បទចម្រៀងដែល Mix នោះ នឹងត្រូវថតនៅក្នុងស្ទូឌីយោ រួចបង្ហោះទៅ លើហ្វេសប៊ុក Fanta សម្រាប់ការបោះឆ្នោត។ ពិន្ទុ 50% នឹងត្រូវផ្តល់ដោយ ការវាយតម្លៃ និង 50% ទៀតផ្តល់ដោយការបោះឆ្នោត នៅលើហ្វេសប៊ុក។ 

សម្រាប់ក្រុមជាប់ក្នុងជម្រើស 4 ក្រុមចុងក្រោយ នឹងត្រូវឡើងសម្តែងផ្ទាល់ នៅលើឆាក និងមានការផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ MyTV ។ ក្រុមដែលឈ្នះជ័យលាភីលេខ 1 នឹងក្លាយជាតារាក្នុង Fanta MV (វីដេអូចម្រៀង) និង Upload ចម្រៀងទៅលើ YouTube ជាមួយរង្វាន់ទឹកប្រាក់ $1,500 និងរង្វាន់ Fanta ជាច្រើនទៀត។ ចំណែកក្រុមជ័យលាភី ចាប់ពីលេខ 2 ដល់លេខ 4 ក្នុងមួយក្រុមៗនឹងទទួលបានទឹកប្រាក់ $500 និងរង្វាន់ Fanta ជាច្រើនទៀត។ 

ដូច្នេះ ក្រុមដែលមានចំណាប់អារម្មណ៍ចង់ចូលរួមប្រកួត អាចចុះឈ្មោះ ដោយផ្ទាល់ ជាមួយក្រុមការងារ ចល័តរបស់ Fanta នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី 01 ខែមេសា ដល់ថ្ងៃទី 13 ខែឧសភា ឬនៅមហោស្រព ចេនឡា ចាប់ពីថ្ងទី 02 ដល់ថ្ងៃទី 13 ខែឧសភា ឬចុះឈ្មោះលើអ៊ីនធឺណិត តាមរយៈទំព័រហ្វេសប៊ុក Fanta ឬ MyTV ។ ព័តមានបន្ថែមសូមចូលទៅកាន់ ទំព័រហ្វេសហ្វេសប៊ុក Fanta https://www.facebook.com/fanta/?fref=ts   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ