នារីវ័យក្មេងជនជាតិវៀតណាមម្នាក់ បានឈរនៅយ៉មុខផ្ទះនៃជាន់ទី២ នៅ Geylang នៅក្នុងប្រទេសសឹង្ហបុរីកាលពីថ្ងៃទី២០ ខែសីហានេះ និងបានគំរាមថានាងនឹងសម្លាប់ខ្លួន។

យ៉ាងណាមិញ ក្មេងស្រីនេះបានយំ ជាខ្លាំងនិងចង់ត្រលប់ទៅស្រុកកំណើតរបស់ខ្លួនគឺ ប្រទេសវៀតណាម ដែលនៅក្នុងដៃរបស់នាងមាន កន្ដ្រៃជាមួយនឹងឈាមហូរមកជាច្រើន ចេញពីដៃដែលនាងបានកាន់នោះ។ យោងទៅតាមពត៌មានរបស់ The New Paper បានឲ្យដឹងថា នាងមានអាយុខ្ទង់២០ឆ្នាំ និងមានពាក់អាវវៀលក្លៀកពណ៌លឿង និងខោខ្លីពណ៌ស។ ទៅតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងស្រីនេះហាក់ដូចជាមាន អារម្មណ៍មិននឹងនរ និងបានដើរពីយ៉នោះចំងាយ ប្រហែលជា ៣០សង់ទីម៉ែត្រនៅលើដំបូល ដែលនៅក្នុងពេលនោះ កំពុងតែមានស្រ្ដីម្នាក់កំពុងតែបញ្ចុះបញ្ចូលនាង ឲ្យមានស្ងប់អារម្មណ៍ និងឲ្យនាងដើរមកខាងយ៉វិញ។ ភ្លាមៗនោះនាង បានលោតពីដំបូលនោះមក ទើរលើសំយ៉ាបដំបូល ហាងកាហ្វរយៈពេល ៣០នាទីក្រោយមក ប៉ូលីសនិង គ្រូពេទ្យទើបបានដល់។ មូលហេតុយ៉ាងនោះ គេមិនទាន់ដឹងច្បាស់នោះទេ។

ដោយសារតែ មាននរណាម្នាក់គំរាមធ្វើបាប នាងមែនទេបានជានាងចង់ ត្រលប់ទៅផ្ទះ តើប្រិយមិត្ដយល់យ៉ាងណា ចំពោះបញ្ហារបស់នាង? 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]