សឹងតែគ្រប់មុខជំនួញរកស៊ីទាំងអស់ មានការថតស្ពតពាណិជ្ជកម្ម និងផលិតឡើងជារៀងរាល់ឆ្នាំ ឬខែ ដើម្បីធ្វើការផ្សព្វផ្សាយពី ផលិតផលដែលខ្លួនកំពុងតែមាន ក្នុងគោលបំណងបង្កើនការលក់ និងឲ្យមនុស្សទាំងអស់ ស្គាល់ពីផលិតផលទាំងនោះ។

ក៏ដូចជាកាលពីពេលថ្មីៗនេះ វីដេអូស្ពតពាណិជ្ជកម្មស៊ីជម្រៅមួយ របស់ក្រុមហ៊ុន តូយ៉ាតា ដែលផលិតឡើងដោយ ក្រុមហ៊ុន Salado Media និងត្រូវបានបង្ហោះចូលទៅក្នុង ទំព័រហ្វេសប៊ុក advert.ge បានធ្វើឲ្យអ្នកទស្សនាងឿងឆ្ងល់ មិនតិចនាក់នោះទេ។

នេះបើមើលនៅក្នុងវីដេអូ នោះប្រិយមិត្ដនឹងឃើញ បុរសម្នាក់ទាញសំបុត្រមួយសន្លឹក ដែលជាប់កៀនពូករថយន្ដផ្នែកខាងក្រោយ និងសំបុត្រមួយនេះ ត្រូវបានម្ចាស់រថយន្ដនេះ ប្រគល់ឲ្យទៅមនុស្សម្នាក់ និងទៅមនុស្សម្នាក់ទៀត ដែលជាចុងក្រោយបានទៅដល់ដៃ លោកយាយម្នាក់ តែលោកយាយបែរជាគប់សំបុត្រនោះ ទៅលោកតាទៅវិញ។

តើអត្ថន័យក្នុងសំបុត្រនោះជាអ្វី? តើប្រិយមិត្ដយល់យ៉ាងណាដែរ?

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

ទាក់ទងនឹងការផ្សាយពាណិជ្ជកម្ម កាលពីដើមខែមករា ឆ្នាំ២០១៦ មុននេះ ស្ពតពាណិជ្ជកម្មថៃមួយ បានរងនូវការវាយប្រហារជាខ្លាំង ទាក់ទិនទៅនឹង ការរើសអើងអ្នកដែលមានស្បែកខ្មៅ។

សម្រាប់ ស្ពតពាណិជ្ជកម្មមួយនេះ គឺបានផ្សព្វផ្សាយអំពីថ្នាំគ្រាប់ធ្វើឲ្យស្បែកស និងត្រូវបានធ្វើការបង្ហោះ ចូលក្នុងវេបសាយយូធូប ហើយត្រូវរងការរិះគន់យ៉ាងសន្ធឹក នៅលើបណ្តាញសង្គម ក្នុងប្រទេសថៃ។

បើក្រឡេកមើលវីដេអូនោះ គឺមានតារាល្បី នាង Cris Horwang និងតួស្រីម្នាក់ទៀត បានចូលរួមសម្តែង ក្នុងស្ពតពាណិជ្ជកម្មនោះ។ ហើយនៅក្នុងវីដេអូ នាង Cris Horwang បាននិយាយថា "អ្នកដឹងខ្លះៗទេ? ទម្រាំតែខ្ញុំ ទទួលបានតំណែងដូចសព្វថ្ងៃនេះ មានការប្រកួតប្រជែងគ្នា គឺពិបាកណាស់។ ប្រសិនបើខ្ញុំឈប់ថែខ្លួនរបស់ខ្ញុំ គឺអ្វីគ្រប់យ៉ាង ដែលខ្ញុំខំចំណាយដើមទុន ដើម្បីឲ្យស្បែកសនោះ គឺវានឹងទៅបាត់"។ ហើយក្នុងវីដេអូនោះដែរ ក៏បានបង្ហាញនារីម្នាក់ ដែលមានស្បែកស​ខ្លាំង នឹងអាចមកជំនួសតំណែងនាង Cris Horwang ប្រសិនបើនាងមិនរក្សាស្បែករបស់នាង ឲ្យនៅសទេនោះ។ មិនតែប៉ុណ្ណោះ ស្ពតពាណិជ្ជកម្មនោះ បានបញ្ចេញនូវពាក្យស្លោកមួយថា "ស្បែកសគឺឈ្នះ" ទៀតផង។

វីដេអូនោះ ត្រូវបានសាយភាយ ក្រោមរលករិះគន់យ៉ាងចាស់ដៃ ពីមនុស្សជាច្រើន ព្រោះពួកគេភាគច្រើនយល់ឃើញថា សាររបស់ស្ពតពាណិជ្ជកម្មនោះ ហាក់បីដូចជាមើលងាយប្រកាន់ជាតិសាសន៍ និងពណ៌សម្បុរពេក។

គួរបញ្ជាក់ផងដែរ ម៉ាកផលិតផល Seoul Secret មិនបានទទួលខុសត្រូវ លើការរិះគន់នោះទេ គឺមានតែ បិទ Comment នៅខាងក្រោមវីដេអូលើយូធូប ព្រោះថាទទួលបានមតិខឹងសម្បារ និងរិះគន់ច្រើនពេក៕

ស្ពតពាណិជ្ជកម្មថៃមួយ បានរងនូវការវាយប្រហារជាខ្លាំង ទាក់ទិនទៅនឹង ការរើសអើងអ្នកដែលមានស្បែកខ្មៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]