ថៃ៖ កាលពីថ្មីៗនេះ មានស្ពតពាណិជ្ជកម្មមួយ ត្រូវបានប្រជាជនថៃ មានការខឹងសម្បារ និងរិះគន់យ៉ាងខ្លាំង ដែលហាក់ដូចជាមើលងាយអ្នកស្បែកខ្មៅពេក។

ចំពោះស្ពតពាណិជ្ជកម្មមួយ ដែលផ្សព្វផ្សាយអំពីថ្នាំគ្រាប់ ធ្វើស្បែកសខ្លាំង ត្រូវបានធ្វើការបង្ហោះចូលក្នុងវេបសាយយូធូប កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវរងការរិះគន់យ៉ាងសន្ធឹក នៅលើបណ្តាញសង្គម ក្នុងប្រទេសថៃ។

បើក្រឡេកមើលវីដេអូនោះ គឺមានតារាល្បី នាង Cris Horwang និងតួស្រីម្នាក់ទៀត បានចូលរួមសម្តែង ក្នុងស្ពតពាណិជ្ជកម្មនោះ។ ហើយនៅក្នុងវីដេអូ នាង Cris Horwang បាននិយាយថា "អ្នកដឹងខ្លះៗទេ? ទម្រាំតែខ្ញុំ ទទួលបានតំណែងដូចសព្វថ្ងៃនេះ មានការប្រកួតប្រជែងគ្នា គឺពិបាកណាស់។ ប្រសិនបើខ្ញុំឈប់ថែខ្លួនរបស់ខ្ញុំ គឺអ្វីគ្រប់យ៉ាង ដែលខ្ញុំខំចំណាយដើមទុន ដើម្បីឲ្យស្បែកសនោះ គឺវានឹងទៅបាត់"។ ហើយក្នុងវីដេអូនោះដែរ ក៏បានបង្ហាញនារីម្នាក់ ដែលមានស្បែកស​ខ្លាំង នឹងអាចមកជំនួសតំណែងនាង Cris Horwang ប្រសិនបើនាងមិនរក្សាស្បែករបស់នាង ឲ្យនៅសទេនោះ។ មិនតែប៉ុណ្ណោះ ស្ពតពាណិជ្ជកម្មនោះ បានបញ្ចេញនូវពាក្យស្លោកមួយថា "ស្បែកសគឺឈ្នះ" ទៀតផង។

វីដេអូនោះ ត្រូវបានសាយភាយ ក្រោមរលករិះគន់យ៉ាងចាស់ដៃ ពីមនុស្សជាច្រើន ព្រោះពួកគេភាគច្រើនយល់ឃើញថា សាររបស់ស្ពតពាណិជ្ជកម្មនោះ ហាក់បីដូចជាមើលងាយប្រកាន់ជាតិសាសន៍ និងពណ៌សម្បុរពេក។

គួរបញ្ជាក់ផងដែរ ម៉ាកផលិតផល Seoul Secret មិនបានទទួលខុសត្រូវ លើការរិះគន់នោះទេ គឺមានតែ បិទ Comment នៅខាងក្រោមវីដេអូលើយូធូប ព្រោះថាទទួលបានមតិខឹងសម្បារ និងរិះគន់ច្រើនពេក៕

ទស្សនាស្ពតពាណិជ្ជកម្ម ដែលផ្សពផ្សាយ នូវផលិតផលស្បែកសទាំងអស់គ្នា៖




ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]