ភ្នំពេញ៖ ក្នុងនាមជាតារាល្បីៗ តែងព្យាយាមបង្កើនសម្រស់របស់ខ្លួន ឲ្យកាន់តែស្អាត និងទាក់ទាញ។ ក្នុងនោះដែរ ពួកគេក៏ខិតខំតុបតែង មុខយ៉ាងស្រស់សោភាផងដែរ ពេលចេញទៅក្រៅ ឬចូលរួមកម្មវិធីម្តងៗ។

ចំពោះតារាស្រីខ្មែរល្បីៗ ត្រូវបានគេសង្កេតឃើញថា គឺពួកគេ មិនអាចអត់តុបតែងមុខបានឡើយ ពេលឡើងកម្មវិធី ឬធ្វើដំណើរកម្សាន្តជាដើម។ ហើយតិចនិកក្នុងការផាត់មុខរបស់ពួកគេនេះដែរ ក៏មានស្ទីលខុសៗគ្នា ដែលអ្នកខ្លះ ចូលចិត្តផាត់បែបសាមញ្ញៗ ស្តើងៗ រីឯអ្នកខ្លះទៀត ចូលចិត្តក្រាស់ៗ បែបអ៊ឺរ៉ុបជាដើម។ 

ជាមួយគ្នានោះដែរ ប្រហែលជាប្រិយមិត្តមិនដែលចាប់អារម្មណ៍ តិចនិកផាត់មុខរបស់ តារាស្រីល្បីៗនោះទេ ថាពួកគេចូលចិត្តតុបតែងមុខយ៉ាងណាខ្លះ ដើម្បីឲ្យកាន់តែទាក់ទាញបន្ថែមនោះ។

ថ្ងៃនេះខ្មែរឡូតនឹងបង្ហាញពី តិចនិកផាត់មុខរបស់តារាស្រីខ្មែរមួយចំនួន នៅពេលចូលរួមកម្មវិធីម្តងៗ ហើយស្ទាយតុបតែងមុខរបស់ពួកគេ គឺខុសៗគ្នាទាំងអស់ ដែលអាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ៖

១) មាន សូនីតា៖ ចំពោះទម្រង់មុខ របស់តារាស្រីរូបនេះ គឺពេញស្អាតស្រាប់ បែបគួរឲ្យស្រឡាញ់ ដូច្នេះរាល់ពេលផាត់មុខម្តងៗ នាងមិនសូវផាត់មុខដិតៗខ្លាំងនោះទេ គឺនាងភាគច្រើន គូស Eyeliner ស្តើងៗ គូសចិញ្ចើមមិនសូវធំពេក ពាក់រោមភ្នែកបែបធម្មជាតិ ផាត់ពណ៌ថ្ពាល់បែបសើរៗ និងលាបក្រែមមាត់បន្តិច ជាការស្រេច។

តារាសម្តែងស្រី មាន សូនីតា

២) ឌុច លីដា៖ ចំពោះកញ្ញា ឌុច លីដា ចូលចិត្តលេងខ្លួនតាមអ៊ឺរ៉ុប ហើយទម្រង់មុខរបស់នាង គឺចូលចិត្តផាត់ តាមបែបបរទេស បែបស្ទាយឃើញឆ្អឹងថ្ពាល់ច្បាស់ៗ។ ស្ទាយផាត់មុខរបស់ លីដា គឺពិតជាមានទាក់ទាញយ៉ាងខ្លាំង ដែលមានមនុស្សស្រីភាគច្រើន ចូលចិត្តរៀនតាម ព្រោះហាក់ដូចជាមនុស្សផ្សេងគ្នាក្រោយពេលផាត់មុខរួច ដូចជាជនជាតិអ៊ឺរ៉ុប។ ក្នុងនោះដែរ កញ្ញា ចូលចិត្តផាត់យ៉ាងណា ឲ្យចេញឆ្អឹងថ្ពាល់ និងឆ្អឹងថ្គាមខ្លាំង ដែលអាចនិយាយបានថា គឺចង់បានទម្រង់មុខបែបផតៗ។ រីឯចំណែកឯផាត់មុខភ្នែកវិញ គឺរូបនាងនិយមដាក់ពណ៌ក្រម៉ៅ បែបខូងៗ ជាជាងពណ៌ស្រាល ឆើតៗ។ 

តារាស្រី ឌុច លីដា

៣) អ្នកនាង គង់ ចាន់ស្រីមុំ៖ បើក្រឡេកមើល រូបថតរបស់តារាស្រីរូបនេះភាគច្រើន គឺរូបនាង ពេញចិត្ត នូវស្ទាយផាត់មុខបែបកូនតុក្កតា គឺភ្នែកធំៗ។ ចំពោះអ្នកនាង គង់ចាន់ស្រីមុំ តែងគូសEyeliner រាងក្រាស់ៗបន្តិច ដើម្បីធ្វើយ៉ាងណា ឲ្យភ្នែករបស់នាងឃើញធំល្អ ហើយនាងក៏ចូលចិត្តពាក់រោមភ្នែកវែងៗផងដែរ។ ចំណែកឯ ពណ៌ផាត់ថ្ពាល់ និងក្រែមលាបបបូរមាត់ គឺនាងនិយមលាបពណ៌ស៊ីជម្ពូ និងបែបស្រស់ស្រាយស្អាតៗ ដូចកូនតុក្កតា។

អ្នកនាង គង់ ចាន់ស្រីមុំ

៤) គង់ វង្សយ៉ាទី៖ តារាស្រីរូបស្រស់ គង់ វង្សយ៉ាទីនេះដែរ ចូលចិត្តគូសចិញ្ចើមធំៗ និងក្រាស់ ដែលរូបនាង តែងជ្រើសរើសពណ៌បែបពណ៌ត្នោត ច្រើនជាងពណ៌ខ្មៅ។ ចំណែកស្ទាយផាត់ភ្នែក គឺនាងនិយមផាត់បែបដិតៗ ដោយបន្ថែមជាមួយ ពណ៌ក្រម៉ៅ នៅកន្ទុយភ្នែក។ ប៉ុន្តែទោះជាយ៉ាងណា ការផាត់មុខបែបនេះ គឺស្រទន់ស្អាត លេចធ្លោផងដែរ។

គង់ វង្សយ៉ាទី

៥) បេនីយ៉ាំង៖ ចំពោះ កញ្ញា បេនីយ៉ាំង សាច់សខ្ចីនេះវិញ គឺរូបនាងចូលចិត្តតែងខ្លួនបែប Cute Cute ច្រើនជាង ផាត់បែបអ៊ឺរ៉ុប។ ស្ទាយផាត់មុខរបស់នាងមួយ ដែលមិនអាចខ្វះបាននោះ គឺត្រូវតែផាត់ហាយឡាយពណ៌ស នៅខាងក្រោមដើមភ្នែកជានិច្ច ព្រោះវាជួយឲ្យមើលទៅ កាន់តែធ្វើឲ្យកែវភ្នែកកញ្ញា រឹតតែទាក់ទាញ។ ហើយបើនិយាយពីចិញ្ចើមវិញ រូបនាងក៏ចូលចិត្តគូសចិញ្ចើមធំៗផងដែរ ដើម្បីឲ្យសាកសមនឹងទម្រង់មុខរបស់នាង៕

បេនីយ៉ាំង

៦) ម៉ាក សែនសូនីតា៖ ចំណែកឯ កញ្ញា ម៉ាក សែនសូនីតាវិញ គឺចូលចិត្តការផាត់មុខបែបស៊ិចស៊ី។ ចំពោះចំនុចដែលអាចធ្វើឲ្យសម្រស់របស់នាង លេចធ្លោខ្លាំងជាងគេ គឺត្រង់ភ្នែក ដូច្នេះហើយ គឺនាងតែងតែលាបត្របកភ្នែកបែបខ្មៅបន្តិច និងពាក់រោមភ្នែកឲ្យក្រាស់ ដើម្បីឲ្យកាន់តែធ្វើឲ្យភ្នែករបស់នាងធំ និងទាក់ទាញ។ ហើយកញ្ញា ម៉ាក សែនសូនីតា ក៏មិនដែលភ្លេចឡើយ នូវការបន្ថែមហាយឡាយបែបផ្លេកៗ នៅខាងដើមភ្នែក ព្រោះជាស្ទាយមួយ ដែលជួយលើកសម្រស់កែវភ្នែក ឲ្យរឹតតែស៊ិចស៊ីផងដែរ។

ម៉ាក សែនសូនីតា

៧) ទឹម រដ្ឋា៖ កញ្ញា ទឹម រដ្ឋា ជាតារាស្រីមួយរូប ដែលចួលចិត្តលេងស្ទីលតាមប៉ែក អ៊ឺរ៉ុប ជាងប៉ែកអាស៊ី។ ដូច្នេះហើយ ការផាត់មុខរបស់នាង ក៏នាងចូលចិត្តតុបតែងតាមជនជាតិអ៊ឺរ៉ុបផងដែរ បែបមុខស្រួចៗ។ ក្នុងនោះដែរ តារាស្រីរូបនេះ ចូលចិត្តផាត់ពណ៌ថ្ពាល់បែបក្រម៉ៅ ហើយផាត់តាំងពីគុម្ពត្រចៀក អូសជិតដល់ថ្ពាម ដើម្បីជួយឲ្យទម្រង់មុខឃើញផតដូចអ៊ឺរ៉ុប។ ចំណែកឯ ចិញ្ចើមវិញ គឺរូបនាងមិនចូលចិត្តគូសធំៗប៉ុន្មានទេ ដែលភាគច្រើននាងគូសនៅដើមចិញ្ចើម គឺស្តើងៗបំផុត។ រីឯ ក្រែមមាត់វិញនាង និយមប្រើក្រែមពណ៌សាច់ ឬពណ៌ក្រម៉ៅជាដើម។

កញ្ញា ទឹម រដ្ឋា

ទាំងនេះជាតិចនិកផាត់មុខរបស់ តារាស្រីខ្មែរល្បីៗ ដែលខ្មែរឡូតចែកជូន ទៅកាន់ប្រិយមិត្តនារីៗ ឲ្យបានជ្រាប ហើយវាក៏ជាគំនិតល្អមួយ ដើម្បីអាចឲ្យអ្នករៀន រឺច្នៃផាត់មុខតាមតារាស្រីៗទាំងនោះផងដែរ៕

ខាងក្រោមក៏ជា វិធីផាត់មុខស្រាលៗ រប​ស់អ្នកជំនាញផាត់មុខម្នាក់ ពីប្រទេសកូរ៉េ៖

នេះជា វិធីផាត់មុខបែបក្រាស់វិញម្តង៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា