ឧត្តរមានជ័យ៖ ស្រ្ដីម្នាក់ រួមទាំងកូនក្រមុំ បានរាបរាប់ទាំងភាពអាម៉ាស ថាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ កន្លងមកនេះ រូបគាត់ទាំងពីរនាក់ ម្តាយកូន ត្រូវបានមន្រ្ដី អាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ម្នាក់ឈ្មោះ ជា រស់នៅក្នុងភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបង្ករបួសស្នាម និងបៀតបៀនកេរ្ដិ៍ខ្មាស កាលពីថ្ងៃទី២៥ កន្លងទៅថ្មីៗនេះ។

ស្រ្ដីរងគ្រោះ ដែលជាម្តាយ វ័យ៣២ឆ្នាំ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ រូបគាត់បានទៅចូលរួមមង្គល ការកូនអ្នកភូមិ ខណៈដែល មកចងដៃការ ត្រូវបានមន្រ្ដីអាវុធហត្ថ ម្នាក់ ឈ្មោះ លី សុខជា ដែលរស់នៅ ក្នុងស្រុកត្រពាំងប្រាសាទ ដែលការពារសន្តិសុខ នៅរោងការ បានមកឲ្យ រូបគាត់ពីក្រោយ រួចយកដៃច្របាច់...របស់គាត់ ភ្លាមនោះគាត់ ក៏បានគ្រវាសដៃ ធ្លាក់មួកមន្រ្ដីអាវុធហត្ថ ពីលើក្បាល ទើបមន្រ្ដីរូបនោះ បានចាប់ផ្ដើមវាយសំពង មកលើផ្ទៃមុខ របស់គាត់យ៉ាងដំណំ ដោយចោទថា បានមើលងាយមន្ត្រីអាវុធហត្ថ។

បើតាមកូនស្រីនារីរងគ្រោះ វ័យ១៨ឆ្នាំ បានរៀបរាប់ឲ្យដឹងថា មន្រ្ដីអាវុធហត្ថ ឈ្មោះ លី សុខជា ដែលបានបង្ក របួសស្នាម មកលើម្ដាយនាងនេះ គឺតែងតែព្យាយាម ឱបថើប និងច្របាច់...នាង ជាញឹកញាប់ ដោយរូបនាងមិនប្ដឹងផ្ដល់ ដោយសាតែខ្លាចអំណាច។

បើតាមការលើកឡើង មន្រ្ដីអាវុធហត្ថ ដែលរងការចោទថា ជាជនខិលខូចខាងលើ ក្រោយពីបានប្រព្រឹត្តអំពើអាស នឹងអំពើអសីលធម៌ ព្រមទាំងបានបង្កររបួសស្នាម ជាក់ស្តែងបែជា មិនទទួលខុសត្រូវ ហើយចោទជនរងគ្រោះថា បានដើរជំពប់ជើងដួលខ្លួនឯង ដែលជនរង្រ្គោះ បានមកដាក់បណ្ដឹង នៅទីបញ្ជាការមូលដ្ឋាន រាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ រួចមក។

ជុំវិញនិងការចោទប្រកាន់ លោក លី សុខជា ដែលជាមន្រ្តីកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ថាបានវាយបង្កហិង្សា និងបៀតបៀន កេរ្តិ៍ខ្មាស ប្រជាពលរដ្ឋនេះ មជ្ឈមណ្ឌលព័ត៌មាន នៅមិនអាន់អាចសុំការបំភ្លឺពីលោក បាននៅឡើយទេ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ ជនសង្ស័យ​ឈ្មោះ​ ឆេ​ង សាន អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ ​ក្នុងភូមិ​ព្រឹក ឃុំ​ក្រែក ស្រុក​ពញាក្រែក ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បន្ទា​បី​ពី​ធ្វើ​សកម្មភាព ​ចាប់​ក្មេង​ស្រី​មាន ​អាយុ​៤​ឆ្នាំ​ម្នាក់ រំលោភ​សេពសន្ថវៈ ខណៈ​ម្តាយ​ចេញ​ទៅ​ស៊ី​ឈ្មួ​ល ​បង្កក​ជ័រកៅស៊ូ​ឱ្យ​គេ ដោយ​ទុក​កូនស្រី​ នៅផ្ទះ​តែ​ម្នាក់ឯង កាលពី​រសៀល​ថ្ងៃ​ទី​៤ សីហា ២០១៥ ។

លោក​វរសេនីយ៍ត្រី​ចក់ សុខ​កៅ នាយការិយាល័យ ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​នោះ ខណៈ​ស្ត្រី​ជា​ម្តាយ​ បាន​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​កូនស្រី​ យំ​ខុស​ប្លែក​ពី​ធម្មតា ក៏​សួរនាំ ហើយ​ត្រូវ​ក្មេង​ស្រី​និយាយ​ប្រាប់​ថា ឈ្មោះ​សាន បាន​ចាប់​នាង​រំលោភ (​យកដៃ​លូក​​ប្រដាប់​ភេទ​) ធ្វើ​ឱ្យ​មានការ​ឈឺចាប់ ។

បន្ទាប់​ពី​ឮ​កូនស្រី ​និយាយ​បែប​នេះ ស្ត្រី​ជា​ម្តាយ​ក៏​ប្រញាប់​ទៅ ​ប្តឹង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រែក​ជួយ ​អន្តរាគមន៍​តែ​ម្តង ។ ពេល​ដែល​សមត្ថកិច្ច ​ហៅ​ជនសង្ស័យ​ឈ្មោះ​ឆេ​ង សាន មក​សួរនាំ​នៅ​ប៉ុស្តិ៍​នោះ ក៏​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រ​ព្រិ​ត្ត​ទ​ង្វើ​ខាងលើ​នេះ​មែន ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]