ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​ឈ្មោះ​ឆេ​ង សាន អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ ​ក្នុងភូមិ​ព្រឹក ឃុំ​ក្រែក ស្រុក​ពញាក្រែក ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បន្ទា​បី​ពី​ធ្វើ​សកម្មភាព ​ចាប់​ក្មេង​ស្រី​មាន ​អាយុ​៤​ឆ្នាំ​ម្នាក់ រំលោភ​សេពសន្ថវៈ ខណៈ​ម្តាយ​ចេញ​ទៅ​ស៊ី​ឈ្មួ​ល ​បង្កក​ជ័រកៅស៊ូ​ឱ្យ​គេ ដោយ​ទុក​កូនស្រី​ នៅផ្ទះ​តែ​ម្នាក់ឯង កាលពី​រសៀល​ថ្ងៃ​ទី​៤ សីហា ២០១៥ ។

លោក​វរសេនីយ៍ត្រី​ចក់ សុខ​កៅ នាយការិយាល័យ ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​នោះ ខណៈ​ស្ត្រី​ជា​ម្តាយ​ បាន​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​កូនស្រី​ យំ​ខុស​ប្លែក​ពី​ធម្មតា ក៏​សួរនាំ ហើយ​ត្រូវ​ក្មេង​ស្រី​និយាយ​ប្រាប់​ថា ឈ្មោះ​សាន បាន​ចាប់​នាង​រំលោភ (​យកដៃ​លូក​​ប្រដាប់​ភេទ​) ធ្វើ​ឱ្យ​មានការ​ឈឺចាប់ ។

បន្ទាប់​ពី​ឮ​កូនស្រី ​និយាយ​បែប​នេះ ស្ត្រី​ជា​ម្តាយ​ក៏​ប្រញាប់​ទៅ ​ប្តឹង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រែក​ជួយ ​អន្តរាគមន៍​តែ​ម្តង ។ ពេល​ដែល​សមត្ថកិច្ច ​ហៅ​ជនសង្ស័យ​ឈ្មោះ​ឆេ​ង សាន មក​សួរនាំ​នៅ​ប៉ុស្តិ៍​នោះ ក៏​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រ​ព្រិ​ត្ត​ទ​ង្វើ​ខាងលើ​នេះ​មែន ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]