ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ រូបថតកូនប្រុសតូចរបស់ តារាសម្តែង និងពិធីករ លោក ជា វណ្ណារិទ្ធ កាន់តែល្បីទៅៗ ក្នុងបណ្តាញហ្វេសប៊ុក។

ភាគច្រើនលោក ជា វណ្ណារិទ្ធ តែងបង្ហោះរូបថត និងសកម្មភាព កូនប្រុសតូចជារឿយៗ ដែលរូបគេចូលចិត្តលេងទឹកមុខ បែបCute Cute គួរឲ្យគ្រឺតយ៉ាងខ្លាំង។ ហើយក្នុងនោះដែរ បើក្រឡេកមើល ពេលតារាប្រុសរូបនេះ បង្អួតរូបថតកូនក្នុងហ្វេសប៊ុកម្តងៗ គឺទទួលបានចំនួន Like យ៉ាងច្រើនលើសលប់​ រហូតដល់រាប់ម៉ឺន​Like ឯណោះ។

ចំពោះចំនុចនេះហើយ អាចបញ្ជាក់បានថា កូនប្រុសរបស់ ជា វណ្ណារិទ្ធ ពិតជាមានប្រជាប្រិយភាព និងល្បីល្បាញដូចជាឈ្មោះមែន (ឈ្មោះ Fame)។ ហើយក៏មានអ្នកគាំទ្រភាគច្រើន បាននិយាយលេងថា កូនប្រុសរបស់តារាប្រុសរូបនេះ ល្បីតាំងពីតូចទៅហើយ ស្ទើរតែវ៉ាដាច់រូបថតឪពុក បើប្រៀបធៀបនឹងចំនួន Like ក្នុងហ្វេសប៊ុក៕

តោះមើលរូបថតCute Cute របស់កូនប្រុស លោក ជា វណ្ណារិទ្ធទាំងអស់គ្នា៖ 

កូនប្រុសតូច របស់ លោក ជា វណ្ណារិទ្ធ

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីប៉ុន្មានខែមុន បន្ទាប់ពីពិធីករល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍បាយ័ន លោក ជា វណ្ណារិទ្ធ បានរៀបការសាងគ្រួសារ ជាមួយភរិយា រូបស្អាតមក លោកក៏ទទួលបានចំណងដៃ អាពាហ៍ពិពាហ៍ គឺកូនប្រុសម្នាក់ ដែលមានទម្រង់មុខមាត់ ស្អាតដូចជាឪពុក ដែលមានឈ្មោះថា ជា ប្រសិទ្ធិរិទ្ធ ហៅក្រៅ Fame ដែលទើបមានអាយុ ប្រមាណជិត៦ខែ។

អ្វីដែលគេចាប់អារម្មណ៍ គឺជានិច្ចកាល តារាសម្តែង និងជាពិធីកររូបនេះ តែងតែថតរូបរបស់កូន បង្អួតទស្សនិកជន និងអ្នកគាំទ្រ ឲ្យបានឃើញពី ភាពស្រស់សង្ហារ របស់កូន ប្រុសលោក ហើយថ្មីៗនេះលោកក៏ បានរំលេចរូបថតជាច្រើន បង្ហាញឲ្យមហាជន បានឃើញ ពីសម្រស់កូនប្រុស នៅពេលដែលថតជាមួយ តារាល្បីៗជាច្រើនដួង ពិតជា កាន់តែធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ថែម មួយកម្រិតទៀត ។

បន្ទាប់ពីបានឃើញ កូនប្រុសរបស់ លោក ជា វណ្ណារិទ្ធ ថតរូបជាមួយ តារាប្រុសស្រីល្បីៗនោះ បានធ្វើឲ្យអ្នកលេង Facebook ជាច្រើនមានការចាប់អារម្មណ៍ និងច្រណែន ពីភ័ព្វសំណាងរបស់ Fame ដែលខ្លួននៅតូចសោះ តែបានទទួលការស្រលាញ់ ថ្នាក់ថ្នមពីស្រីស្អាតប្រុសស្អាត ល្បីឈ្មោះជាច្រើនដួង ៕ 

តារាល្បីៗនាំគ្នា សម្រុកថតរូប ជាមួយកូនប្រុស លោក ជា វណ្ណារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]