តាំងពីការបង្ហាញវត្តមានជាលើកដំបូងរបស់រថយន្ត Ford Mustang នៅលើទីផ្សារ រថយន្តនេះ បានក្លាយជារថយន្តដែលលក់ដាច់ បំផុតនៅទូទាំងពិភពលោក ដោយសារតែមាន តម្រូវការយ៉ាងលើសលុបពីសំណាក់អតិថិជន។

យោងតាមការវិភាគរបស់ក្រុមហ៊ុន IHS Automotive ក្រុមហ៊ុន Ford បានលក់រថយន្ត Ford Mustang ប្រភេទ Coupes (រថយន្តស្ព័រទ្វារមួយ) ចំនួន 110,000 នៅជុំវិញទូទាំងពិភពលោកក្នុងឆ្នាំ 2015 និងឈរនៅលំដាប់កំពូលក្នុង ចំណោមដៃគូប្រកួតប្រជែងដទៃទៀតទាំងអស់។

មូលហេតុដែលធ្វើឲ្យអត្រាកំនើននៃការលក់ មានការសន្ទុះកើនឡើង យ៉ាងដូចនេះ គឺដោយ សារតែចំនួនរថយន្តដាក់លក់ នៅក្នុងទីផ្សារមានចំនួនកំនត់ ជាពិសេសនៅក្នុងទីផ្សារធំៗ ដូចជាប្រទេសចិន និងចក្រភពអង់គ្លេសជាដើម។ ការលក់សរុបនៃរថយន្ត Ford Mustang មានចំនួនប្រមាណ 141,868 គ្រឿង ដែលក្នុងនោះមាន 30,000 គ្រឿង ជាប្រភេទរថយន្ត Convertible (ប្រភេទរថយន្តបើកដំបូល)។ 

នេះបានបង្ហាញឲ្យឃើញថា Ford Mustang ជារថយន្តដែលលក់ដាច់ បំផុតក្នុងចំណោមប្រភេទ រថយន្តស្ព័រដទៃទូទាំងពិភពលោក។ "ជាច្រើនទសវត្សរ៍មកហើយ ដែលអតិថិជននៅ សហរដ្ឋអាមេរិកតែងតែនិយម ប្រើបា្រស់រថយន្តស្ព័រ នាំចូលពីបរទេស ក៏ប៉ន្តែដោយសារមាន ការសម្ភោធជាផ្លូវការរបស់រថយន្ត Ford Mustang ស៊េរីថ្មី Ford បានទាក់ទាញចំណាប់ អារម្មណ៍អតិថិជនអាមេរិកត្រឡប់មកវិញ" នេះបើយោង តាមសំដីរបស់លោក Erich Merkle អ្នកវិភាគផ្នែកលក់នៃក្រុមហ៊ុន Ford។ “រថយន្ត Ford Mustang ទទួលបានការឆ្លើយតប គួរឲ្យកត់សម្គាល់ពីទីផ្សារអន្តរជាតិ ក្រោយពីការសម្ភោធ ជាផ្លូវការបានបញ្ចប់”។ 

ទិន្នន័យកាលពីឆ្នាំ 2015 បង្ហាញឲ្យឃើញថា ការលក់របស់រថយន្ត Ford Mustang នឹងមានការកើនឡើងនៅទីផ្សារ ក្រៅប្រទេសនៅឆ្នាំនេះ ដោយសារចំនួនរថយន្តនាំចូលទៅក្នុងទីផ្សារមានចំនួន ច្រើនជាងឆ្នាំទៅមិញ។ លោក Merkle បានបញ្ជាក់ថាអតិថិជននៅទូទាំងពិភពលោក មានការចាប់អារម្មណ៍ខ្លាំង ជាងគេទៅលើរថយន្ត Ford Mustang ប្រភេទ V8។ 

របាយការណ៍លក់របស់រថយន្ត Ford Mustang នៅទ្វីបអឺរ៉ុប មជ្ឈឹមបូព៌ានិង ទ្វីបអាហ្រ្វិក កាលពីរដូវក្ដៅឆ្នាំមុន មានអតិថិជនប្រមាណ 16,600 នាក់បានកម្មង់ទិញរថយន្ត Ford Mustang នាពេលដាក់លក់ ដំបូងនៅអឺរ៉ុប។ ហើយរថយន្ត 13,000 គ្រឿងបានដាក់លក់កាលពីឆ្នាំមុន បច្ចុប្បន្នមានរថយន្ត 4,700 គ្រឿងកំពុងចរាចរណ៍លើដងផ្លូវ។ ទីផ្សារសំខាន់ៗជាច្រើនរួម មានចក្រភពអង់គ្លេស ចាប់ផ្តើមលក់រថយន្ត Mustang នៅត្រីមាសទីបួននេះ។ ការលក់សរុបមានចំនួន 3,500 គ្រឿង ហើយរថយន្ត 1,000 គ្រឿងដំបូងត្រូវបានលក់ឲ្យអតិថិជនប្រើប្រាស់នៅក្នុងខែមីនា។ 

នៅក្នុងប្រទេសអាល្លឺម៉ង់ រថយន្ត Ford Mustang ជារថយន្តដែលលក់ ដាច់បំផុតនៅក្នុងខែមីនាបើយោងតាម ទិន្នន័យដែលបានចេញផ្សាយ ដោយសហព័ន្ធយានយន្ត និងដឹកជញ្ជូនរបស់ ប្រទេសអាល្លឺម៉ង់ (German Federal Motor Transport Authority, KBA)។ ទោះបីជាតម្លៃសាំងខ្ពស់បន្តិចមែន តែរថយន្ត Ford Mustang ម៉ាស៊ីន V8 5.0លីត្រ គឺជាជម្រើសម៉ាស៊ីនលេខ 1 នៅក្នុងប្រទេសអាល្លឺម៉ង់។ រថយន្ត Ford Mustang គឺជារថយន្តដែលលក់ដាច់បំផុត កាលពីខែមុននៅក្នុងប្រទេសបារាំងបើយោងតាម ទិន្នន័យពីសមាគមរថយន្ត Auxilliaire de l’Automobile ។ Ford បានលក់ចេញនូវរថយន្ត Ford Mustang ចំនួន 339 គ្រឿងនៅក្នុងប្រទេសបារាំងក្នុងត្រីមាសដំបូងក្នុងឆ្នាំ 2016 ។ ការលក់រថយន្តនៅភាគ ខាងត្បូងទ្វីបអាហ្រ្វិក ប្រទេស Cyprus និងប្រទេស Malta ក៏បានចូលរួមចំណែកបង្កើន បរិមាណនៃការលក់ផងដែរ។ 

Ford Mustang ប្រភេទម៉ាស៊ីន Ecoboot V8 ពេញនិយមនៅអាស៊ី នៅក្នុងត្រីមាសទីបួនឆ្នាំ 2015 រថយន្ត Mustang គឺជារថយន្តស្ព័រដែលលក់ដាច់ បំផុតនៅក្នុងប្រទេសចិន ដែលការនាំចេញទៅតាមតំណាងភ្នាក់ងារចែកចាយនីមួយៗមានចំនួនច្រើនជាងឆ្នាំមុន នេះបើយោងតាមទិន្នន័យក្រុមហ៊ុន IHS ។ រថយន្ត Ford Mustang ដែលប្រើម៉ាស៊ីន Ecoboost ទទួលការពេញនិយមជាងគេ នៅប្រទេសចិន។ ក្នុងអំឡុងពេលដាក់លក់រយៈពេលបីខែដំបូងនៅក្នុងប្រទេសអូស្ត្រាលី រថយន្ត Ford Mustang បានជាប់ចំណាត់ថ្នាក់ ជារថយន្តស្ព័រ ដែលលក់ដាច់បំផុតនៅក្នុងប្រទេស។ ដោយសារមានតម្រូវការខ្លាំង រថយន្តនេះនឹងត្រូវលក់ចេញអស់ក្នុងឆ្នាំ 2017 ប៉ុន្តែក្រុមហ៊ុន Ford បានគ្រោងនាំចេញ Ford Mustang 2000 គ្រឿងបន្ថែមទៀតនាចុងឆ្នាំនេះ។ 

អតិថិជននៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ជាង 90 ភាគរយនិយមប្រើប្រាស់រថយន្ត Ford Mustang ម៉ាស៊ីន V8 5.0 លីត្រ។ រថយន្ត Mustang រក្សាភាពជារថយន្តនាំមុខនៅអាមេរិកខាងជើង កាលពីខែមីនា រថយន្ត Ford Mustang លក់បានចំនួន 12,563 គ្រឿង ខណៈពេលដែល Chevrolet Camaro និង Dodge Challenger លក់បានចំនួន 12,248 ប៉ុណ្ណោះ។ រថយន្ត Mustang គឺជារថយន្តស្ព័រដែលលក់ដាច់បំផុតនៅក្នុងសហរដ្ឋអាមេរិកបាននៅក្នុងឆ្នាំ 2015 និងប្រចាំត្រីមាសទីមួយនៃឆ្នាំ 2016។ ជាធម្មតា នៅប្រទេសកាណាដារថយន្ត Ford Mustang លក់ដាច់ច្រើនជាងរថយន្ត Chevrolet Camaro ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 1985 មកម្លេះ នេះបើយោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិត រថយន្តរបស់ប្រទេសកាណាដា។ 

នៅប្រទេសកាណាដា រថយន្តប្រភេទស្ព័ររបស់ Ford លក់ដាច់ជាងរថយន្ត ប្រភេទស្ព័រដទៃ។ រីឯនៅប្រទេសម៉ិកស៊ិកវិញ រថយន្ត Mustang គឺជារថយន្តស្ព័រដែលលក់ដាច់បំផុតកាលពីឆ្នាំមុននេះបើយោងតាមទិន្នន័យក្រុមហ៊ុន IHS ។ ការលក់របស់រថយន្ត Ford Mustang នៅប្រទេសម៉ិកស៊ិក បានកើនឡើង 176 ភាគរយ នៅក្នុងឆ្នាំ 2015 បើធៀបនឹងឆ្នាំ 2014 ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]