ឥណ្ឌា៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីមានស្រ្តីម្នាក់ សម្រាលបានទារកភ្លោះជាប់គ្នា ដែលមានត្រឹមតែក្បាលមួយ ដងខ្លួនពីរទៅវិញ។

នេះបើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ស្រ្តីជនជាតិឥណ្ឌាម្នាក់ បានសម្រាលទារកភ្លោះមានក្បាលតែមួយ និងខ្លួនពីរជាប់គ្នា នៅឯមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Rajkot រដ្ឋ Gujarat ភាគខាងកើត នៃប្រទេសឥណ្ឌា។ ទារកមានទម្ងន់ត្រឹមតែជិត១គីឡូក្រាមប៉ុណ្ណោះ។ ប៉ុន្តែជាអកុសល ដោយក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ទារកនោះបានស្លាប់ទៅវិញ ក្រោយពីកើតបានត្រឹមតែ ៦នាទីតែប៉ុណ្ណោះ។

បើតាមលោកវេជ្ជបណ្ឌិត Kirtan Vyas មានវ័យ៣០ឆ្នាំ ជាជំនួយការសាស្រ្តាចារ្យផ្នែករោគស្រ្តីនៃមន្ទីរពេទ្យខាងលើ មានប្រសាសន៍ថា «ពួកយើងដឹងរួចទៅហើយថា ទារកនេះនឹងមិនមានសង្ឃឹមរស់ឡើយ ព្រោះការវះកាត់ដើម្បីបំបែកសំណុំខួរក្បាលរបស់ទារកចេញ គឺវាមិនអាចទៅរួចទេ។ យ៉ាងណាមិញ ខាងពួកយើងបានជម្រាបដំណឹងអកុសលនេះទៅកាន់ក្រុមគ្រួសារ របស់ទារករងគ្រោះផងដែរ» ។ លោកវេជ្ជបណ្ឌិតបន្ថែមថា «វាគឺជាករណីយកម្រកើតមានបំផុត នៅក្នុងប្រទេសឥណ្ឌា ដែលអាចមានម្នាក់ប៉ុណ្ណោះក្នុងចំណោមមួយលាននាក់ នៃស្ថានភាពទារកភ្លោះដូចខាងលើនេះ។ ខាងមន្ទីរពេទ្យបានចាប់បើកដំណើរ ការរយៈពេលជាង ១៤០ឆ្នាំទៅហើយ ហើយក៏ពុំដែលជួបប្រទះ ករណីយទារកភ្លោះ ដូចទារកខាងលើនោះទេ។ វាពិតជារឿងដ៏កម្រ និងរន្ធត់ចិត្តណាស់» ។

ប្រភពបន្តថា ស្រ្តីជាម្តាយដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា នេះគឺជាកំណើតកូនដំបូងរបស់នាង ហើយនាងពុំដែលបានទៅឆ្លុះអេកូ ពិនិត្យមើលសុខភាពរបស់ទារក និងទៅពិគ្រោះជាមួយគ្រូពេទ្យអ្វីនោះទេ រហូតដល់នាងមានផ្ទៃពោះបាន៧ខែ ក៏ឈឺពោះទើបនាងដឹងថា នាងមានកូនភ្លោះក្បាលជាប់តែមួយ និងមានខ្លួនជាប់គ្នាពីរនេះតែម្តង។

គួរបញ្ជាក់ដែរថា លោកវេជ្ជបណ្ឌិត Vyas ក៏បានផ្តល់ជាអនុសាសន៍ដល់ ស្រ្តីគ្រប់រូបគួរណាស់ ត្រូវតែទៅពិនិត្យផ្ទៃពោះ សុខភាព ពាក់ព័ន្ធនឹងកុមារនៅក្នុងផ្ទៃឲ្យបានទៀងទាត់បំផុត នៅក្នុងត្រីមាសដំបូង ជៀសវាងបញ្ហាហានិភ័យផ្សេងៗកើតឡើង។

ប្រភពបញ្ជាក់បន្ថែមថា បញ្ហាដែលស្រ្តីនៅឥណ្ឌា មិនបានទៅពិនិត្យ អំឡុងពេលមានផ្ទៃពោះនោះ ក៏ដោយសារតែបញ្ហាជីវភាពក្រីក្រផងដែរ ៕ 

រូបភាព៖ ទារកើតមកមានក្បាលមួយ ខ្លួនពី
រូបភាព៖ ទារកើតមកមានក្បាលមួយ ខ្លួនពី

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរ កាលពីពាក់កណ្តាលខែមេសានេះ ក៏ធ្លាប់មានករណីយ ទារក កើតមកមានក្បាលពីរ ខុសប្រក្រតី តែត្រូវបានទទួលការវះកាត់ដោយជោគជ័យ។

បើតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ទារកម្នាក់ឈ្មោះ Yamanoor Naranal កើតមកមានដូចជា ដុំពកដែលផ្ទុកនូវសារធាតុរាវម្យ៉ាង នៅផ្នែកខាងក្រោយនៃលលាដ៍ក្បាល ហើយជំងឺមួយនេះ បង្កឲ្យកាន់តែរីកធំឡើងៗ។

លោក Karriappa Naranal អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ Shridevi Naranal អាយុ២៨ឆ្នាំ ដែលត្រួវជាអាណាព្យាលរបស់ក្មេងប្រុសរងគ្រោះ មានស្រុកកំណើតនៅក្នុងភូមិ Tavariyara ស្ថិតនៅភាគខាងត្បូងរដ្ឋ Karnataka នៃប្រទេសឥណ្ឌា មានប្រសាសន៍ថា ក្រោយពេលដែលកូនប្រុសសំណព្វរបស់គាត់កើតមក ពួកគាត់គ្មានសង្ឃឹមថានឹងមានវិធីព្យបាលឡើយ។

សូមចុចលើ Link ខាងក្រោមដើម្បីចូលអានបន្ត៖ រន្ធត់ចិត្ត! ទារកម្នាក់ កើតមកមានក្បាលពីរ ខុសប្រក្រតី ប៉ុន្តែ...

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]