ថៃ៖ តារាសម្តែងស្រីល្បីល្បាញ ប្រចាំប្រទេសថៃ នាង Aum Patcharapa បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល ពេលឃើញរូបនាងដើរតួសម្តែង ក្នុងវីដេអូចម្រៀងថ្មីមួយ។

កាលពីថ្មីៗនេះ វីដេអូចម្រៀងថ្មីមួយ បានលេចចេញជាឈុតខ្លី មិនដល់១នាទី ដែលនៅក្នុងវីដេអូនោះ អ្នកគាំទ្រសង្កេតឃើញថាមាន នាងAum Patcharapa បានចូលរួមសម្តែងផងដែរ។

ចំពោះនាងAum Patcharapa គឺពិតជាកម្រដើរតួសម្តែង ក្នុងវីដេអូចម្រៀងណាស់ ដែលភាគច្រើន នាងធ្លាប់តែដើរតួ ក្នុងរឿងភាគ និងខ្សែភាពយន្តជាដើម។ ហើយវីដេអូចម្រៀងថ្មីមួយនេះដែរ នាងបានដើរតួជាកាចឆ្នាស់ វាយតប់ តួស្រីម្នាក់ ដែលបានដណ្តើមមិត្តប្រុសរបស់នាង នៅនឹងភ្នែក។

មិនតែប៉ុណ្ណោះ វីដេអូចម្រៀងមួយនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងតែម្តង ពីសំណាក់មហាជន ដែលពួកគេពិតជាពេញចិត្ត នឹងការសម្តែងបែបកាចឆ្នាស់ របស់នាងAum ណាស់។ ហើយនេះគ្រាន់តែ ឈុតខ្លីៗ ពីវីដេអូចម្រៀងតែប៉ុណ្ណោះ ចុះទម្រាំចេញជាវីដេអូពេញវិញ តើល្បីល្បាញយ៉ាងណាទៅ?

ចង់ដឹងថា វីដេអូចម្រៀងនេះ នាង Aum Patcharapa ពិតជាដើររតួសមយ៉ាងណា តោះទស្សនាទាំងអស់គ្នា៖ 

កំណតហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា នាងAum Patcharapa ជាតារាស្រីមួយ ដែលតែងចូលចិត្តធ្វើខ្លួនបែបទាន់សម័យ ឆើតឆាយ ទាំងស្ទាយសម្លៀកបំពាក់ និងកាបូបរបស់នាង។

នៅក្នុងនោះដែរ អ្នកគាំទ្រតែងកត់សម្គាល់ឃើញថា នាងចូលចិត្តផ្លាស់ប្តូរ ម៉ូតកាបូបជាច្រើនប្រភេទ នៅពេលនាង ចេញទៅក្រៅដើរលេង ឬចូលរូមកម្មវិធីម្តងៗ។

កាបូបដែលនាងធ្លាប់ប្រើ សុទ្ធតែម៉ាកល្បីៗ និងថ្លៃៗ ដូចជា ម៉ាក Versace ម៉ាកCavin Klein ម៉ាក Ralphlauren ម៉ាក CHANELម៉ាក Lady Dior ម៉ាក PRADA និងម៉ាក Hermes ជាដើម។ 

កាបូបរបស់នាង Aum Patcharapa

ហើយកាលពីលើកមុន នាងAum Patcharap ក៏ត្រូវបាន អ្នកគាំទ្រ កោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីបានរត់ ដោះស្បែកជើង យ៉ាងប្រញាប់ប្រញាល់ ដើម្បីព្យាយាម មកទាន់កម្មវិធី។

កាលពីថ្មីៗនេះ តារាស្រីវ័យ៣៦ឆ្នាំ រូបនេះ បានមកចូលរួមកម្មវិធី នៅក្នុងផ្សារទំនើបមួយកន្លែង ប៉ុន្តែដោយសារតែ ការកកស្ទះចរាចរណ៍ ខ្លាំងពេក ទើបធ្វើឲ្យនាង ត្រូវដោះស្បែកជើង រត់យ៉ាងប្រញាប់ ដើម្បីឲ្យមកទាន់កម្មវិធី ដែលគេរៀបនឹង ចាប់ផ្តើម ទៅហើយ។

អ្នកគាំទ្រយ៉ាងច្រើនកុះករ បានរង់ចាំ Aum នៅខាងមុខឆាក ប៉ុន្តែនាងមិនបាន ធ្វើឲ្យអ្នកគាំទ្រ ទាំងអស់នោះ ខកចិត្តនោះទេ គឺនាងបានមកទាន់ កម្មវិធីតែម្តង។ មិនតែប៉ុណ្ណោះ មហាជនក៏ បានសរសើរ ពីទង្វើ និងការ ទទួលខុសត្រូវដ៏ល្អ របស់នាង ដែលចេះគោរព នូវពេលវេលា បានយ៉ាងត្រឹមត្រូវ មិនឲ្យយឺតយ៉ាវ ក្នុងកម្មវិធីឡើយ៕

នាង Aum Patcharapa ខំរត់ ដោះស្បែកជើង ដើម្បីមកឲ្យទាន់កម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]