ថៃ៖ តារាសម្តែងស្រីថៃដ៏ល្បីល្បាញ នាងAum Patcharapa ត្រូវបានគេទទួលស្គាល់ថា នាងជាតារាមួយរូប ដែលមានសមត្ថភាពខ្ពស់ក្នុងការសម្តែង គ្រប់សាច់រឿង ទាំងកំសត់ និងកាចឆ្នាស់ជាដើម។

ចំពោះតារាស្រីវ័យ ៣៧ឆ្នាំរូបនេះ តែងចូលចិត្តធ្វើខ្លួនបែបទាន់សម័យ ឆើតឆាយ ទាំងស្ទាយសម្លៀកបំពាក់ និងកាបូបរបស់នាង។

នៅក្នុងនោះដែរ អ្នកគាំទ្រតែងកត់សម្គាល់ឃើញថា នាងចូលចិត្តផ្លាស់ប្តូរ ម៉ូតកាបូបជាច្រើនប្រភេទ នៅពេលនាងចេញទៅក្រៅដើរលេង ឬចូលរូមកម្មវិធីម្តងៗ។

កាបូបដែលនាងធ្លាប់ប្រើ សុទ្ធតែម៉ាកល្បីៗ និងថ្លៃៗ ដូចជា ម៉ាក Versace ម៉ាកCavin Klein ម៉ាក Ralphlauren ម៉ាក CHANELម៉ាក Lady Dior ម៉ាក PRADA និងម៉ាក Hermes ជាដើម៕

តោះមើលម៉ូតកាបូបឡូយៗ របស់នាង Aum Patcharapa ទាំងអស់គ្នា៖ 

កាបូបឡូយៗ របស់នាង Aum

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរ នាង Aum Patcharapa បានធ្វើឲ្យ អ្នកគាំទ្រភ្ញាក់ផ្អើល ពេលរូបនាង បានស្ពាយកាបូបម្យ៉ាង ដូចជាថង់ប្លាស្ទិច

នាពេលថ្មីៗនេះ កញ្ញា Aum Patcharapa បានបង្ហោះរូបថតប៉ុន្មានសន្លឹក ស្ពាយកាបូបថង់ប្លាស្ទិចធំមួយ បូករួមជាមួយសំលៀកបំពាក់បុរាណមួយឈុត ដែលមើលទៅពិតជាកំប្លែងមែនទែន។

ជាការពិតណាស់ មិនមែនមានត្រឹមតែនាង ថតរូបជាមួយកាបូបប្លាស្ទិចតែប៉ុណ្ណោះទេ ប៉ុន្តែក៏មានតារាផ្សេងៗឯទៀត ក៏បានថតរូបបង្ហាញនូវកាបូបប្លាស្ទិច ប៊្រេននេម (Brand) ស៊េរីថ្មីនេះ បង្ហោះនៅក្នុងបណ្តាញសង្គម ផងដែរ។ 

មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានខែមុន តារាសម្តែងស្រី ដ៏មានប្រជាប្រិយភាព Aum Patchrapa បានទៅដើរកំសាន្ត នៅកោះម៉ាឌីវ ជាមួយនឹងគូស្នេហ៍របស់នាង។

តារាស្រីវ័យ៣៦ឆ្នាំរូបនេះ បានបង្អួតរូបថតស៊ីអារម្មណ៍ជាច្រើនសន្លឹក ក្នុងបណ្តាញសង្គម នៅពេលនាងដើរលេង នៅកោះម៉ាឌីវ កាលពីថ្ងៃឆ្លងឆ្នាំ២០១៥។ ជាមួយនឹងរូបរាងដ៏ ស្រឡូនស្អាតរបស់នាង បានធ្វើឲ្យអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់តែម្តង ព្រោះថា ទោះបីពេលនេះនាងមានវ័យជ្រេ បន្តិចក៏ដោយ ក៏សម្រស់ និងរាង មិនចាញ់តារាស្រីវ័យក្មេង ជំនាន់ក្រោយប៉ុន្មាននោះទេ។

ក្នុងនោះដែរ នាង Aum ក៏បាននាំគូស្នេហ៍ជាទីស្រឡាញ់របស់នាង ទៅជាមួយដែរ ដើម្បីបង្កើនក្តីស្នេហារបស់ពួកគេទាំងពីរ ឲ្យកាន់តែស្អិតរមួតជាមួយគ្នាកាន់តែខ្លាំងឡើង៕ 

កាបូបរបស់នាង ដូចថង់ប្លាស្ទិច
Aum Patchrapa បានទៅដើរកំសាន្ត នៅកោះម៉ាឌីវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]