ថៃ៖ តារាសម្តែងដ៏ល្បី ប្រចាំប្រទេសថៃ នាង Aum Patcharapa បានធ្វើឲ្យអ្នកគាំទ្រ កោតសរសើរ យ៉ាងខ្លាំង បន្ទាប់ពីបានរត់ ដោះស្បែកជើង យ៉ាងប្រញាប់ប្រញាល់ ដើម្បីព្យាយាម មកទាន់កម្មវិធី។

កាលពីថ្មីៗនេះ តារាស្រីវ័យ៣៦ឆ្នាំ រូបនេះ បានមកចូលរួមកម្មវិធី នៅក្នុងផ្សារទំនើបមួយកន្លែង ប៉ុន្តែដោយសារតែ ការកកស្ទះចរាចរណ៍ ខ្លាំងពេក​ ទើបធ្វើឲ្យនាង ត្រូវដោះស្បែកជើង រត់យ៉ាងប្រញាប់ ដើម្បីឲ្យមកទាន់កម្មវិធី ដែលគេរៀបនឹង ចាប់ផ្តើម ទៅហើយ។

អ្នកគាំទ្រយ៉ាងច្រើនកុះករ បានរង់ចាំ Aum នៅខាងមុខឆាក ប៉ុន្តែនាងមិនបាន ធ្វើឲ្យអ្នកគាំទ្រ ទាំងអស់នោះ ខកចិត្តនោះទេ គឺនាងបានមកទាន់ កម្មវិធីតែម្តង។ មិនតែប៉ុណ្ណោះ មហាជនក៏ បានសរសើរ ពីទង្វើ និងការ ទទួលខុសត្រូវដ៏ល្អ របស់នាង ដែលចេះគោរព នូវពេលវេលា​ បានយ៉ាងត្រឹមត្រូវ មិនឲ្យយឺតយ៉ាវ ក្នុងកម្មវិធីឡើយ៕





រូបថតរបស់តារាសម្តែងថៃ នាង Aum Patcharapa

តោះទស្សនាទិដ្ឋភាព ពេលនាងដើរដោះស្បែកជើង៖  



ប្រភព mthai

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]