ភ្នំពេញៈ បើទោះបីជាពិធីបុណ្យសពបូជាអតីតតារាសម្តែងនិងចម្រៀងប្រចាំផលិតកម្មក្លាសសិកលោករាជ បូរី បានបញ្ចប់ទៅក៏ដោយ តែបន្សល់នូវភាពចម្រូងចម្រាស់ រវាងអ្នក សិល្បៈដូចគ្នា ព្រោះតែពិធីបុណ្យសព របស់លោក មិនសូវមានវត្តមាន អ្នកសិល្បៈទៅចូលរួម ទើបធ្វើឲ្យអ្នកសិល្បៈមួយចំនួន តូចបញ្ចេញប្រតិកម្ម ដែលធ្វើឲ្យផ្ទុះកំហឹងដាក់គ្នា ទៅវិញទៅមក ។

នៅពេលថ្មីៗនេះ តារាសម្តែងដែលនិយម បង្អួតសាច់ដើមទ្រូង កញ្ញា ដេននី ក្វាន់ បានបញ្ចេញយោបល់ វាយប្រហារទៅលើ អ្នកសិល្បៈមួយចំនួន ដែលមិនបាននាំគ្នា មកបុណ្យសពអ្នកសិល្បៈដូចគ្នា ដោយម្នាក់ៗចាត់ទុកថា ជារឿងមិនសំខាន់រហូត ដល់នាងបានសរសេរសារ យ៉ាងវែងអន្លាយ ដោយយកតារាថៃ មកប្រៀបធៀបថា

«សូមចូលរួមរំលែកទុកផង... សូមទោសខ្ញុំចង់និយាយរឿងមួយ គឺខ្ញុំឆ្ងល់ណាស់ មិចស្រុកខ្មែរយើង មិនសូវគាំទ្រសិល្បះគ្នាឯងចឹង ពេលតារាថៃ ស្លាប់ម្នាក់ៗដាក់រូប កាន់ទុក្ខនឹងShareស្ទើរពេញ ប្រទេសតែដល់ពេល តារាប្រចាំប្រទេសស្លាប់វិញបែរជាគ្មាន អ្នកអើពើរឬខ្វល់ខ្វាយបន្តិចសោះ សូម្បីតែទៅ ចូលរួមរំលែកទុក្ខ ក៏មិនទៅដែរ ខ្ញុំខ្មាស់គេជំនួស ព្រោះអត់មានឃើញថៃណាមក ចូលរួមរំលែកទុក្ខរឺ Shareដូចដែលខ្មែរ យើងបានធ្វើផង...ហើយម្នាក់ៗតែងតែនិយាយថា ខ្ញុំខែ្មរស្រលាញ់ខ្មែរ បុ៉ន្តែមិនដែលធ្វើបានដូចសំដីទេ និយាយត្រង់ចុះខ្ញុំ ស្រលាញ់នឹងគាំទ្រសិល្បៈខ្មែរណាស់ គឺមិនថាតារាសម្តែងរឺចម្រៀង....ខ្មែរអើយល្មមភ្ញាក់ ខ្លួនហើយកុំងប់ងល់នឹងតារា ស្រុកគេពេក ខ្ញុំនិយាយនេះ មិនមែនហាមមិនអោយ គាំទ្រសិល្បៈស្រុកគេទេតែ គ្រាន់តែចង់ដាស់តឿនអ្នកងប់ងល់ មួយចំនួនតែបុ៉ណ្ណោះព្រោះថៃវាមិនដែលមក ខ្វល់ខ្វាយនឹងខ្មែរយើងទេ..!» ។

បន្ទាប់ពីមានការ សរសេររិះគន់ អ្នកសិល្បៈរបស់ កញ្ញា ដេននី ក្វាន់ បែបនេះបានធ្វើ ឲ្យតារាបង្ហាញម៉ូដនាង សូដា នីតា ចូលមក Comment តបតទៅវិញបែបផ្ទុះ កំហឹងថា «គំនិតខុសទាំងស្រុង ម្នាក់ៗ គេជាប់នៅស្រុក ហើយគៀក នឹងចូលឆ្នាំទៀត យើងខ្ញុំបាននិយាយគ្នាហើយ នឹងទៅចូលរួមបុណ្យ៧ថ្ងៃ សូមកុំគិតច្រើនពេក គិតត្រូវមិនអីទេ នេះគិតខុសស្រឡះ យើងខ្ញុំក៏មានបេះដូងដែរ» ។

នេះជាលើកទីមួយហើយ ដែលតារាសម្តែងចំណូលថ្មី នាង ដេននី ក្វាន់ និងតារាបង្ហាញម៉ូដជើងចាស់ កញ្ញា សូដានីតា ផ្ទុះជម្លោះពាក្យសម្តីជាមួយគ្នា តបតទៅវិញទៅមក ដោយមិន សំចៃដៃបែបនេះ ។ ប៉ុន្តែចង់ដឹងថា នៅក្នុងពិធីបុណ្យសព៧ថ្ងៃ របស់លោក រាជ បូរី រួមជាមួយអ្នកសិល្បៈម្នាក់ទៀត អ្នកនាង ហួត សារ៉ាវឌី មានវត្តមានតារា ចូលរួមច្រើនកុះករ ឫយ៉ាងណា មានតែរង់ចាំអ៊ុតមើល ទាំងអស់គ្នា៕ 

លោករាជ បូរី បានស្លាប់
កញ្ញា សូដានីតា
កញ្ញា ដេននី ក្វាន់

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ថា តារាសម្តែងនិងជាតារាចម្រៀង ប្រចាំនៅក្នុងផលិតកម្ម Classic លោក រាជ បុរី បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តស្លាប់ កាលពីយប់ថ្ងៃសៅរ៍ទី ១៦ ខែមេសា ឆ្នាំ ២០១៦ មុននេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាម Facebook របស់លោក ហួរ សុផល ចាងហ្វាងផលិតកម្ម Classic បានបង្ហោះសពរបស់លោក រាជ បុរី ដែលបានស្លាប់ក្នុង គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តយប់មិញនេះ នៅក្រុងប៉ោយប៉ែត ពេលរូបលោក និងតារាចម្រៀង រាជ បូរី ព្រមទាំងមនុស្ស ៣នាក់ផ្សេងទៀត ត្រឡប់ពីដំណើរកម្សាន្តនៅប្រទេសថៃវិញ។

លោក ហួរ សុផល បានប្រាប់អោយដឹងទៀតថា "ពេលធ្វើដំណើរមកដល់ក្រុងប៉ោយប៉ែត នាម៉ោងប្រមាណ ៩៖៣០ នាទីយប់ មិនដឹងជាមានមូលហេតុអ្វីស្រាប់តែរថយន្ត ដែលលោកជិះម៉ាកកាមរីបាឡែន ក្រឡាប់ធ្លាក់ពីផ្លូវ បណ្ដាលឲ្យលោក រាជ បុរី និងស្រ្តីចំណាស់ ម្នាក់ទៀតស្លាប់ ក្រោយបញ្ចូនដល់មន្ទីពេទ្យ ក្រុងប៉ោយប៉ែត"។

លោក បានបញ្ជាក់ប្រាប់ទៀតថា សពរបស់តារាចម្រៀង រាជ បុរី រៀបចំដឹកសព ទាំងយប់តែម្ដង មកធ្វើបុណ្យ តាមប្រពៃណី នៅ ឯក្រុងភ្នំពេញ ដោយនៅពេលនេះ សពកំពុងតែដម្កល់ធ្វើបុណ្យក្នុងវត្ត ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយនឹងត្រូវធ្វើពិធីបូជា នៅថ្ងៃស្អែកនេះ ។ ហេតុដូច្នេះដំណឹងអកុសលនេះ ចាត់ទុកជាការអញ្ជើញដល់បណ្ដា សិល្បករ សិល្បការិនី រួមអាជីពទាំងអស់ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារសព៕

សាកសពលោក រាជ បុរី
រូបភាព៖ លោក រាជ បុរី (កាលនៅរស់) និងលោក ហួរ សុផល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]