កូរ៉េខាងត្បូង៖ នេះគឺជាវីដេអូមួយ ដែលកំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ហើយវាក៏សម្រាប់ អ្នកដែលចូលចិត្តទទួលទានសាច់អន្ទង់ ឬក៏សាច់ឆៅ ផ្សេងទៀតផងដែរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយនេះគឺថតបាន អំពីសកម្មភាពរបស់ សត្វអន្ទង់មួយ នៅតែមានសកម្មភាពកម្រើក និងវារចុះឡើងទៅមក បើទោះជាវាកំពុងតែ ស្ថិតនៅលើចង្រ្កានអាំង ហើយយ៉ាងណាក្តី ដែលទិដ្ឋភាពបែបនេះ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ទិដ្ឋភាពនេះត្រូវ គេថតបានខណៈពេលដែល មនុស្សមួយក្រុម បានចូលទៅបរិភោគ សាច់អាំងនៅក្នុង ភោជនីយដ្ឋានមួយកន្លែង នាប្រទេសកូរ៉េខាងត្បូង ដោយខណៈពេលនោះ ពួកគេបានជ្រើសរើសយក សាច់អន្ទង់ ដើម្បីមកអាំង ឬក៏ហៅម្យ៉ាងទៀតថា BBQ។

តាមរយៈវីដេអូ យើងអាចឃើញបានថា សត្វអន្ទង់ដែលត្រូវយកមកអាំងនោះ គឺនៅទាំងមូល និងនៅឆៅទៀតផង ដែលខ្លួនរបស់វាពោរពេញ ទៅដោយឈាមស្រស់ ហើយអ្វីដែលសំខាន់នោះ នៅពេលដែលចង្រ្កានអាំងសាច់ កាន់តែឡើងកម្តៅ អន្ទង់មួយនោះ ស្រាប់តែមានចលនា និងវារយ៉ាងរវើក នៅលើចង្រ្កានអាំងសាច់ នោះតែម្តង។

គូសបញ្ជាក់ផងដែរថា វីដេអូមួយនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ម្យ៉ាងវិញទៀត អ្នកដែលបានទស្សនាវីដេអូនេះហើយ មានមួយចំនួនបានលើកឡើងថា ពួកគេនឹងពិចារណា បញ្ឈប់ការបរិភោគ សាច់ឆៅទៀតហើយ។ ស្របពេលដែលអ្នកខ្លះទៀត លើកឡើងថា សាច់ឆៅគឺវាតែប៉ុណ្ណឹង ហើយមិនត្រឹមតែអន្ទង់ នោះទេ នៅមានក្តាម បង្កង បង្គា ផ្សេងទៀតដែលភាគច្រើន គេយកវាទៅចំអិនទាំងមូល និងទាំងនៅរស់ ផងដែរ៕

ចុះសម្រាប់ប្រិយមិត្តវិញ ក្រោយពីមើលវីដេអូនេះហើយ យល់យ៉ាងណាដែរ? 

អន្ទង់ដែល នៅមានចលនា ទាំងនៅលើចង្រ្កានអាំង ទៅហើយនោះ

ប្រភព៖ ដេលីម៉េល

កំណត់ហេតុខ្មែរឡូត៖

ថ្វីបើ ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសដ៏ទំនើបស៊ីវីល័យ និងសំបូរទៅដោយគ្រឿង តុបតែងខ្លួនជាច្រើន ព្រមទាំងអាហារឆ្ងាញ់ៗ ផងដែរ។ បើទោះបីជាអាហារនៅកូរ៉េមានលក្ខណៈពិសេស និងឆ្ងាញ់ៗជាច្រើនដូចជា Bibimbap (ដូចរូបខាងក្រោម) និង ddeokbokki (ដូចរូបខាងក្រោម)ជាដើម តែក៏មានអាហារមួយចំនួន ដែលមិនសូវមានភាពទាក់ទាញ និងមិនសូវមានគេចូល ចិត្តទទួលទានផងដែរ។

ជាការពិតណាស់ នាពេលថ្មីៗនេះនៅក្នុងបណ្តាញសង្គមក្នុងប្រទេសកូរ៉េខាងត្បូង កំពុងតែមាន ការចាប់អារម្មណ៍ខ្លាំង ពីប្រភេទអាហារ ដែលប្រជាជនរបស់ពួកគេ មិនសូវចូលចិត្តបរិភោគ ដោយសារមើលទៅ ដូចជាញញើតៗ ដែលស្រាប់តែតារាស្រីកំពូល សម្រស់ទាំង ៣នាក់ គឺកញ្ញា Suzy, IU,និង Seolhyun បែរចូលចិត្តបិភោគអាហារទាំងនោះ ទាំងមិនញញើតនឹងញ៉ាំវាឡើយ ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើន សាកល្បងព្យាយាមញ៉ាំតាមពួកគេ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]