ហ្វីលីពីន៖ ខ្សែវីដេអូឃ្លីប បង្ហាញពីចំណាប់ខ្មាំង ជនជាតិកាណាដា ២នាក់ ដែលក្រុមអ៊ីស្លាមនិយម គំរាមសម្លាប់ ត្រូវបានបង្ហោះ និងចែកចាយ នៅលើបណ្តាញអ៊ីនធឺណែត ដោយវីដេអូឃ្លីបនោះ គឺជាការឲ្យដឹង ក៏ដូចជាសុំជំនួយបន្ទាន់ ជាលើកចុងក្រោយ ទៅកាន់ទីក្រុង Ottawa ប្រទេសកាណាដា ដើម្បីជួយសង្គ្រោះពួកគេ ពីការសម្លាប់កាត់ក្បាល ដោយពួក Abu Sayyaf។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ចំណាប់ខ្មាំង ជនជាតិកាណាដា ទាំង២នាក់នោះ មានឈ្មោះ John Ridsdel និង Robert Hall បាននិយាយទៅកាន់ កាមេរ៉ាដោយផ្ទាល់ ដោយមានកាំបិត ភ្ជង់ជាប់បំពង់.កពួកគេ ក្នុងគោលបំណង ឲ្យរដ្ឋាភិបាលកាណាដា ចំណាយប្រាក់ ដើម្បីលោះខ្លួនពួកគេ ក្នុងរយៈពេល ត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ បើមិនដូច្នោះទេ ពួកគេនឹងត្រូវ ក្រុមអ៊ីស្លាមនិយម ក្នុងប្រទេសហ្វីលីពីន ឈ្មោះថា Abu Sayyaf សម្លាប់កាត់ក្បាល តែម្តង។

រូបភាព៖ ក្រុមអ៊ីស្លាមនិយម កំណត់ថ្ងៃកាត់ក្បាល បុរសកាណាដា ២នាក់ ជាថ្នូរនឹងលុយ ៨លានដុល្លារ

លោក Ridsdel បាននិយាយថា «នេះគឺជាការព្រមាន យ៉ាងដាច់អហង្ការ និងស្នើសុំបន្ទាន់ ជាលើកចុងក្រោយបង្អស់ ទៅកាន់រដ្ឋាភិបាលហ្វីលីពីន កាណាដា និងក្រុមគ្រួសារ។ ប្រសិនបើ លុយ៨,៣លានដុល្លារអាមេរិក មិនបានទៅដល់ដៃពួកគេ មុនវេលាម៉ោង ៣រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះទេ ពួកគេនឹងកាត់ក្បាលខ្ញុំ»។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលដាណាដា បានបដិសេធ ក្នុងការដោះស្រាយ ការគំរាមកំហែងនេះ ហើយបានប្រាប់ សារព័ត៌មានមួយ ឲ្យដឹងថា «មិនមានការពន្យល់ ឬ បង្ហាញ អំពីព័ត៌មានណាមួយ ដែលអាចធ្វើការ សម្រុះសម្រួលគ្នា ក្នុងការដែលធ្វើឲ្យ មានគ្រោះថ្នាក់ ដល់សុវត្ថិភាព របស់ប្រជាពលរដ្ឋកាណាដា នេះឡើយ»៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត

គួររំលឹកឲ្យដឹងផងដែរថា កាលពីពេលកន្លងទៅនេះ ក្រុមអ៊ីស្លាមនិយម ធ្លាប់បានបង្ហោះខ្សែវីដេអូឃ្លីប កាត់ក្បាលជនស៊ើបការ ២នាក់ យ៉ាងសាហាវបំផុត។

ក្រុមអ៊ីស្លាម នីហ្សេរីយ៉ា បូកូហារ៉ាម (Boko Haram) បានបង្ហោះវីដេអូ កាត់ក្បាល បុរស ២នាក់ ដែលត្រូវបាន ចោទប្រកាន់ថាជាអ្នកសុើបការ ក្រោយពេល ពួកគេបើកការ សួរចម្លើយ រួចមក។ បុរសម្នាក់ ក្នុងចំណោមពីរនាក់ ត្រូវបានបង្ខំឲ្យសារភាព និងពន្យល់អំពីទោសកំហុស របស់ខ្លួន នៅមុខកាមេរ៉ា មុនពេលត្រូវពួកនេះ សម្លាប់កាត់ក្បាល។

វីដេអូកាត់ក្បាល ជនជាប់ចោទ ដ៏គួរឲ្យភ័យខ្លាចនេះ ត្រូវបានបង្ហោះ ដោយរដ្ឋអ៊ីស្លាម និងជាលើកទីពីរដែលបានចេញផ្សាយ ដោយក្រុមបូកូហារ៉ាម។ វីដេអូនេះបានហៅថា "ការប្រមូលផលនៃចារកម្ម" ត្រូវបានបង្ហោះនៅលើ Twitter កាលពីថ្ងៃច័ន្ទនេះ ដោយក្រុមបូកូហារ៉ាម។

វីដេអូនេះចាប់ផ្តើម ដោយការបង្ហាញបុរសម្នាក់ លុតជង្គង់នៅ ខាងមុខ ដែលអមដោយ ក្រុមអ្នកប្រយុទ្ធ បូកូហារ៉ាម ឈរនៅជិត និងកាន់ទង់ជាតិ ហើយមាន បុរសបិទមុខ ម្នាក់ទៀត បានឈរនៅពីក្រោយ លោក Dawoud Muhammad និងកាន់កាំបិតដ៏ធំមួយ។

លោក Muhammad បានសារភាពថា លោកជាកសិករមកពី Bagas ភាគខាងជើង ប្រទេសនីហ្សេរីយ៉ា។ គាត់បាននិយាយទៀតថា គាត់ត្រូវបានបញ្ជាដោយ មន្ត្រីប៉ូលីស ដែលបានផ្តល់ប្រាក់ជូនគាត់ ដើម្បីផ្លាស់ប្តូរនឹងការចូលទៅជិតក្រុម បូកូហារ៉ាម ដើម្បីធ្វើជាអ្នកសុើបការ។ "មន្តី្រនោះបានឲ្យលុយខ្ញុំ ៥០០០ Naira (១៦.២០លានផោន)" គាត់បានបន្ថែមដូចនេះ។

មន្រ្តីប៉ូលីសនោះបានសន្យានឹងគាត់ថា គាត់នឹងក្លាយជាអ្នកមាន ដែលមិនបាច់ ត្រឡប់ទៅធ្វើជា កសិករជាថ្មី ម្តងទៀតទេ។ បន្ទាប់ពីឆ្លើយចប់ គាត់ត្រូវបានពួកគេ ចាត់ការដោយ កាត់ក្បាល ហើយវីដេអូក៏ ត្រូវបានបិទមុនពេល កាត់ក្បាលបន្តិច រួចហើយ ពួកគេបានបង្ហាញ សាកសពបុរស ពីរនាក់ជាមួយ នឹងក្បាលរបស់ ពួកគេបាន ដាក់នៅ លើទ្រូង។

គួររំលឹកផងដែរថា ទីក្រុងកំណើត របស់លោក Muhammad គឺជាទីកន្លែង នៃការសម្លាប់រង្គាល ដោយក្រុម បូកូហារ៉ាម។ ក្នុងខែមករា ឆ្នាំនេះត្រូវមានតួរលេខ មនុស្សស្លាប់ ២ ០០០នាក់ ហើយមនុស្ស ច្រើនជាង ១៤ ០០០ នាក់ទៀត បានរត់ គេចចេញពីទីក្រុងមួយនេះ។

រូបភាព៖ ក្រុមអ៊ីស្លាម បូកូហារ៉ាម បង្ហោះវីដេអូកាត់ក្បាល ជនសុើបការ ២នាក់

ជាងនេះទៅទៀត ក្រុមអ៊ីស្លាមនិយម ISIS ក៏ធ្លាប់បានបញ្ចេញ វីដេអូ សម្លាប់កាត់ក្បាល ចំណាប់ខ្មាំង អេហ្ស៊ីប ចំនួន ២១នាក់ ដែលមើលទៅ ពិតជាសាហាវញាក់សាច់ ខ្លាំងណាស់។

កាលពីថ្ងៃទី ១៥ កុម្ភះ កន្លងទៅនេះ ប្រភពព័ត៌មាន បរទេស ចុះផ្សាយ ឲ្យដឹងថា ពួករដ្ឋអ៊ីស្លាម ជ្រុលនិយម ហៅកាត់ IS បានបញ្ចេញ វីដេអូថ្មី មួយទៀត របស់ខ្លួន នៃការសម្លាប់ កាត់-ក ចំណាប់ខ្មាំង ចំនួន ២១នាក់ បន្ថែមទៀត។

ចំណាប់ខ្មាំង ជនជាតិ អេហ្ស៊ីប កាន់សាសនាគ្រិស្ត ចំនួន ២១នាក់ ត្រូវបាន ក្រុមសកម្មប្រយុទ្ធ នៃរដ្ឋអ៊ីស្លាម IS ធ្វើការចាប់ខ្លួនបាន នៅក្នុងប្រទេស លីប៊ី នាពេលកន្លងទៅ ពេលនេះ ត្រូវបានក្រុមនេះ សម្លាប់ កាត់ក្បាល នារសៀល ម្សិលមិញ យ៉ាងព្រៃផ្សៃបំផុត។ ពេជ្ឃឃាតស្លៀកពាក់ខ្មៅ ជុំជិត បានឈរនៅពីក្រោយ ចំណាប់ខ្មាំង ស្លៀកពណ៌ ទឹកក្រូច ក្នុងស្ថានភាពលុតជង្គង់ ដើម្បីថតជាវីដេអូ មុននឹងត្រូវសម្លាប់កាត់-ក្បាល។

វីដេអូសម្លាប់ ដ៏យង់ខ្នងនេះ ត្រូវបានបង្ហោះឡើង ដំបូងបំផុត តាមរយៈ បណ្តាញសង្គម Twitter នៃគណនីមួយ ដែលគាំទ្រ ពួក IS នេះ។ វីដេអូមានរយះពេល ៥នាទី ដោយមានភ្ជាប់មកជាមួយអក្សរសរសេរថា «មនុស្សដែលកាន់សាសនា គ្រិស្ត នឹងមានវាសនា ដូចជា ចំណាប់ខ្មាំងអេហ្ស៊ីប ទាំងនេះ» ។ ខាងក្រោម ជារូបភាព ដកស្រង់បាន ខណះ វីដេអូ មិនត្រូវបាន បង្ហាញ ជាសាធារណះឡើយ៕

រូបភាព៖ ក្រុម ISIS បញ្ចេញវីដេអូ សម្លាប់កាត់ក្បាល ចំណាប់ខ្មាំង អេហ្ស៊ីប២១នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]